ថៃ៖ ផ្អើ.លទាំងកណ្ដាលថ្ងៃត្រង់! ហេតុការណ៍ដ៏រន្ធត់មួយទៀតហើយ បានកើតឡើងនៅក្នុងប្រទេសថៃ ករណីផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែង បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់9នាក់ត្រូវបានគេរកឃើញថាស្លា.ប់ភ្លាមៗ និងច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ត្រូវបានដឹកជញ្ជូនទៅសង្រ្គោះបន្ទាន់។
យោងតាមសារព័ត៌មាន Khaosod នាវេលាម៉ោង 11:00 ព្រឹកថ្ងៃពុធ ទី30 ខែកក្កដា ឆ្នាំ2025 មានសេចក្ដីរាយការណ៍មួយត្រូវបានគេបញ្ជូនមកកាន់ប៉ុស្តិ៍អាជ្ញាធរមូលដ្ឋានជុំវិញហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួច នៅក្បែរវត្តភូថាសៃ ភូមិលេខ១ ឃុំបានផូ ស្រុកមឿង ខេត្តស៊ូផានបុរី ។ បើតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា មានអ្នកស្លា.ប់ និងរបួសច្រើននាក់នៅក្នុងការផ្ទុះនេះ។

ក្រោយទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ច និងក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់ទីតាំងកើតហេតុខាងលើ និងរកឃើញមានសា.ក.ស.ពមនុស្សចំនួន 9 នាក់ ដោយជនរងគ្រោះខ្លះត្រូវបានរកឃើញនៅក្នុងផ្ទះដែលផ្ទុះ និងខ្លះទៀតបានខ្ទាតទៅរាយប៉ាយពាសពេញវាលស្រែដែលនៅក្បែរនោះ។.jpg)
ការផ្ទុះនេះមិនបណ្ដាលឲ្យមានអគ្គីភ័យឆាបឆេះនោះទេ ប៉ុន្តែផ្ទះពីរខ្នងបានរងការខូចខាតទាំងស្រុង នៅសល់តែគ្រោងដែកបន្តិចបន្តួចប៉ុណ្ណោះពីការបំផ្ទុះនេះ។ បន្ថែមពីលើនេះ មនុស្សពីរនាក់ដែលនៅរស់រានមានជីវិត បានរងរបួសធ្ងន់និងកំពុងទទួលការសង្គ្រោះបន្ទាន់។ ប៉ុន្តែជាអកុសល ម្នាក់ក្នុងចំណោមពួកគេមិនអាចជួយសង្រ្គោះបានទេក្រោយទៅដល់មន្ទីរពេទ្យ។
គួរជម្រាបថា ករណីបែបនេះ តែងកើតឡើងជារៀងរាល់ឆ្នាំនៅខេត្ត Suphan Buri ដែលអាចមានចំនួនពី ពីរ ទៅបីដងក្នុងមួយឆ្នាំ។ បច្ចុប្បន្ន អាជ្ញាធរថៃបានបញ្ជូនមន្រ្តីជំនាញបើកការស៊ើបអង្កេតស្វែងរកមូលហេតុនៃការផ្ទុះនេះ ហើយអាជ្ញាធរថៃអះអាងថាចំនួនអ្នកស្លា.ប់ និងរបួសអាចនិងកើនឡើងច្រើនជាងនេះ៕










