ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាសម្រេចលុបចោលកម្ចីរបស់អតិថិជនជាយោធិនពលីរហូតដល់ ៨០លានរៀល និងលុបចោលកម្ចីរបស់យោធិនពិការ ចំនួនកម្ចី១០លានរៀល ព្រមទាំងផ្តល់ការអនុគ្រោះផ្សេងៗទៀត ដល់ជនភៀសសឹក, ពលករ និងយោធិនជួរមុខ។ នេះបើយោងតាមសេចក្តីណែនាំ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ស្តីពី វិធានការជួយសម្រាល បន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។
ឆ្លើយតបនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រមទាំងដើម្បីរួមគ្នាជួយសម្រាលបន្ទុកដល់ ព្រះរាជាណាចក្រកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ ព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា ក្រោយពីបានពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រេចដាក់ចេញនូវសេចក្តីណែនាំ ដូចខាងក្រោម៖
ធនាគារជាតិនៃកម្ពុជា លុបចោលកម្ចីរហូតដល់ ៨០លានរៀលរបស់អតិថិជន យោធិនពលី និងលុបចោលកម្ចី១០លានរៀល យោធិនពិការ និងផ្តល់ការអនុគ្រោះផ្សេងៗ ដល់ជនភៀសសឹក, ពលករ និងយោធិនជួរមុខ។

ធានាគារជាតិ តម្រូវឱ្យគ្រឺះស្ថានហិរញ្ញវត្ថុទាំងអស់ លើកលែងការបង់ និងការផាកពិន័យឥណទាន ដល់ជនភៀសសឹក រយៈពេល៣ ចាប់ពីថ្ងៃទី៣០ កក្កដា ដល់៣១ តុលា ២០២៥។
ជាមួយគ្នានេះ គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ក៏ត្រូវលើកលែងការបង់ និងផាកពិន័យរយៈពេល៦ខែ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ មករា ២០២៦ ដល់គ្រួសារយោធិន ដែលកំពុងប្រតិបត្តិការការពារទឹកដីនៅលើសមរភូមិ៕










