ប្រទេសថៃ ៖ រដ្ឋាភិបាលថៃចោទប្រកាន់ថា កម្ពុជាជាទីតាំងឧក្រិដ្ឋ.កម្មឆ្លងដែន និងការឆបោកដ៏ធំនៅលើពិភពលោក និងបណ្តោយឱ្យកងទ័ពបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីដោយគ្មានការជូនដំណឹងអ្វីទាំងអស់ ។ រហូតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ គ្រប់ច្រកព្រំដែននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនៅតែរឹតបន្តឹងការចេញ-ចូល ហើយថៃប្រាប់ទៅពិភពលោកថា ខ្លួនពុំបានបិទព្រំដែនជាមួយកម្ពុជាទេ គ្រាន់តែរឹតបន្តឹងការឆ្លងដែនប៉ុណ្ណោះដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWLA6uppBdw0j_ThoHT5YBJAgUE9Fl8E9mGVNQupU7Qj_NWcyGpwNn2gettwworokRep91Douly9A7qT2LWdcZtQzO-Q1TUOD1Ey3xX1SpVZUJaayTBl0_OfWsYUU_9r6mM3guHGPZIK4THwElQvIEduHJLpH7wOTc0sjWZGqEQfD6n6wywpCt8QhKClHq/s1120/photo_2025-07-23_12-17-13.jpg
ទោះជាអាជីវករ និងពលរដ្ឋថៃទទូចម្តងហើយម្តងទៀតឱ្យរដ្ឋាភិបាលរបស់ខ្លួនបើកព្រំដែនទាំងអស់ជាមួយកម្ពុជាឡើងវិញ ពីព្រោះពលរដ្ឋថៃរងផលប៉ះពាល់ខ្លាំងដោយសារការបិទព្រំដែន ប៉ុន្តែរដ្ឋាភិបាលថៃ និងមន្ត្រីពាក់ព័ន្ធនៅតែបន្តស្ងៀមស្ងាត់រឿងព្រំដែន គ្មានដំណោះស្រាយ គ្មានការចរចាជាមួយកម្ពុជា ។ ប្រធានគណបក្សនយោបាយមួយរបស់ថៃបានបង្ហាញពីវិធីតែមួយគត់ក្នុងការដោះស្រាយជម្លោះជាមួយកម្ពុជា គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ត្រូវតែលាលែងពីតំណែង ពេលនោះ បញ្ហាទាំងអស់នឹងបញ្ចប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbYJQh-jYu1pWChEcbsuknZleOz6959vytde_h8qrWUhHzDW6TfcA2aQTp7jRKxTuMERR_UJ1lXFBa1EwZPfYyJ7tUM1LRcLBFsoc2Hl-smTVeZcz3Pv2AFHplWHI2YmIHEzXPYg55yEhLeTCElVhiLK4i0Br9-cJh5pNsyLvclCZXmeB3_0ntLcrxoIoC/s1280/image_2025-07-26_08-28-14.png

លោកស្រី ស៊ុដារ៉ាត់ កេយូរ៉ាផាន់ ប្រធានគណបក្សថៃសាងថៃ បានបង្ហោះវីដេអូក្នុង TikTok របស់ខ្លួនបង្ហាញពីវិធីតែមួយគត់ក្នុងការដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ គឺលោកស្រីស្នើឱ្យលោកស្រី ផេថងថាន លាលែងពីតំណែងនាយករដ្ឋមន្ត្រី ពីព្រោះវាពុំមែនជាជម្លោះរវាងប្រទេសកម្ពុជា និងថៃទេ ប៉ុន្តែជាជម្លោះផ្ទាល់ខ្លួនរបស់មេដឹកនាំប្រទេស ។ បើមេដឹកនាំប្រទេសមានជម្លោះផ្ទាល់ខ្លួនបែបនេះ គឺប្រទេសទាំងពីរពិបាកចរចា ពិបាកជជែកឱ្យយល់ពីគ្នា ដោយសារភាគីនីមួយៗពុំយល់ស្របទៅវិញទៅមក ។ ដូច្នេះ បញ្ហាបានធ្លាក់មកលើប្រទេសជាតិ កងទ័ព និងពលរដ្ឋ ដែលត្រូវប្រឈមមុខនឹងបញ្ហាវិបត្តិសេដ្ឋកិច្ច គ្មានសុវត្ថិភាពសម្រាប់ពលរដ្ឋនៅព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLgCbBCFQiAi87J3mw8GTkf56yJuEJCET9Vqk6KfA2j87QKocpQTVB34ukn83Of21BKf6vCO7WOnN7PSIr1X798QsMYFDVQTQ8BAIGw69qVXaFlOQUYNy9CUluv9cjI66mUjk8JZ-bu2v2XLfhLaaJeGxCJzUJQev8LTvtZw9kqEuKd9PGHhI4ybXcTHIT/s500/photo_2025-07-23_12-17-13%20(2).jpgលោកស្រីបន្តថា នេះជាមូលហេតុសំខាន់ ហេតុអ្វីរដ្ឋាភិបាលថៃពុំបានឆ្លើយតបជាមួយកម្ពុជាពេលកម្ពុជានិយាយអ្វី ពីព្រោះថៃដូចគ្នានឹងកូនមាន់ស្ថិតក្នុងកណ្តាប់ដៃរបស់មេដឹកនាំកម្ពុជា ។ យើងពុំដឹងថា លោកស្រី ផេថងថាន មានរឿងសម្ងាត់អ្វីទៀតជាមួយកម្ពុជា ហើយបើថៃឆ្លើយតប កម្ពុជានឹងចែកចាយព័ត៌មានអ្វីផ្សេង ។ ស្ថានទូតថៃ និងក្រសួងការបរទេសថៃពុំអាចឆ្លើយតបជាមួយកម្ពុជាទេ ពីព្រោះវាពាក់ព័ន្ធនឹងផលប្រយោជន៍របស់មេដឹកនាំប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuMdHkPsiYt5Kg_uK0JNjHghbTEgIIDwkTH3TAFqOZIFKJw0J99PTB7B51EJA6R0zrYOcAXybK-Loid4gj2qTJrGHnO4zxkqx9-I6PF9aWSYR7d4mQQn9ekWULI1iW8wWAxniod-K5hqft5HlbyRW_7w3UB_Ege647gFEB_GD9bEIf2FsVl-uHDa7TMKIQ/s1920/image_2025-07-26_08-28-12%20(3).png

ហេតុនេះ ដើម្បីឱ្យប្រទេសថៃអាចបន្តដំណើរទៅមុខ និងដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ក្នុងនាមលោកស្រីជាប្រធានគណបក្សថៃសាងថៃ សូមអំពាវនាវឱ្យលោកស្រី ផេថងថាន គិតដល់ពលរដ្ឋ និងប្រទេសជាតិ គឺលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ដើម្បីទុកឱកាសឱ្យមេដឹកនាំថ្មីដែលគ្មានទំនាក់ទំនងផ្ទាល់ខ្លួន ចូលមកដោះស្រាយជម្លោះជាមួយកម្ពុជាត្រង់ទៅត្រង់មក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgur3s9Xn0zIQ6BqrcgfUhQrSjhH9KlVYwEk7lskYYsnpcYxjFyVATHIyDK7ORMcKgrTL2RFnYYna4jDgs8xGF_M8WAB3_hrBRFLrJB512PyTWtwMBl3kiKOH-L6mgHTyBd8E4MK4KbPoLptMV65IQ3fR3KbEgoOPXslDixPFahOc7XpFvs02kAsIsfXC9Y/s1280/photo_2025-07-26_08-28-30.jpg

គួរបញ្ជាក់ថា ពលរដ្ឋថៃបានធ្វើបាតុកម្មជាច្រើនលើកទាមទារឱ្យលោកស្រី ផេថងថាន លាលែងពីតំណែង ដោយសារលោកស្រីគ្មានសមត្ថភាពដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ច និងជម្លោះព្រំដែន ប៉ុន្តែលោកស្រី ផេថងថាន នៅតែពុំលាលែងពីតំណែង ហើយបណ្តោយឱ្យកងទ័ពបិទព្រំដែនអូសបន្លាយ គ្មានការចរចាអ្វីទាំងអស់ ។ រីឯលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីថៃស្តីទី មានទស្សនៈគាំទ្រលោកស្រី ផេថងថាន ហើយលោកក៏គ្មានដំណោះស្រាយព្រំដែនដូចគ្នា ៕