Jennie សមាជិក BLACKPINK គឺជាតារាស្រីដែលមានបទចម្រៀង K-pop ឈានដល់ចំណាត់ថ្នាក់លេខ១នៅលើ Billboard ក្នុងឆ្នាំ២០២៥ រហូតមកដល់ពេលនេះ។ នាងទើបតែបង្ហាញមុខលើក្របទស្សនាវដ្តី Elle Korea ប្រចាំខែសីហា ដោយបាននិយាយទំលាប់ដែលនាងចូលចិត្តរួមទាំងនិយាពីក្រុម BLACKPINK ផងដែរ។

កម្រងរូបភាពថត របស់តារាចម្រៀងរូបនេះក្នុងនាមជាទូតសុឆ្ឆនៈម៉ាក Chanel ដោយពាក់ម៉ូតពីការប្រមូលសំលៀកបំពាក់មុនរដូវស្លឹកឈើជ្រុះឆ្នាំ២០២៥ បង្ហាញក្នុងទស្សនាវដ្តី ។ ក្រឡេកមើលជីវិតបច្ចុប្បន្នរបស់នាងវិញ Jennie បានចែករំលែកថា៖ «ពេលដែលខ្ញុំចូលចិត្តគឺភ្ញាក់ពីគេងយប់ជ្រៅនៅផ្ទះ សម្រាក និងបើកបង្អួចមើលមេឃ។ វាជាពេលដ៏ស្ងប់ស្ងាត់និងកក់ក្តៅដែលខ្ញុំស្រលាញ់»។

Jennie បានចែករំលែកអំពីរបៀបដែលការធ្វើដំណើរទោលរបស់នាងបានជួយនាងឱ្យ រីកចម្រើន។ Jennie បាននិយាយថា «ក្នុងអំឡុងពេលដំណើរការបង្កើតអាល់ប៊ុម Ruby ខ្ញុំបានជំរុញខ្លួនឯងឱ្យយកឈ្នះលើបញ្ហាប្រឈម និងកំហុស។ ខ្ញុំកាន់តែរឹងមាំ ហើយសមាជិកផ្សេងទៀតក៏ធ្វើដូចគ្នាដែរ តាមរយៈដំណើរផ្ទាល់ខ្លួនរបស់ពួកគេ។ Blackpink បានជួបជុំគ្នាជាក្រុមដែលមានភាពចាស់ទុំ និងការយល់ដឹងកាន់តែច្រើន»។

និយាយអំពីបទចម្រៀងដែលមានចំណងជើងថា «Like Jennie» សមាជិក BLACKPINK រូបនេះបានចែករំលែកថា «នៅក្នុងបទចម្រៀងនេះ Jennie គ្រាន់តែជារូបតំណាង។ អ្នកណាដែលច្រៀងបទនេះគួរតែមានអារម្មណ៍ថាមានថាមពល និងស្រលាញ់ខ្លួនឯងតាមវិធីផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំបង្កើតវាឡើងដោយសង្ឃឹមថាវានឹងនាំមកនូវទំនុកចិត្ត មិនត្រឹមតែចំពោះអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ខ្លួនខ្ញុំផ្ទាល់ផងដែរ»។

«Like Jennie» ថ្មីៗនេះបានជាប់ចំណាត់ថ្នាក់លេខ ១នៅលើតារាង Billboard នៃ «The 25 Best K-Pop Songs of 2025 (So Far)»។  លើសពីនេះ បទចម្រៀងនេះបានឡើងដល់លេខ ៨៣ នៅលើតារាង Billboard Hot 100 អស់រយៈពេល ១១សប្តាហ៍នៅលើ Pop Airplay ហើយបានវ៉ាដាច់បទចម្រៀងជាភាសាអង់គ្លេសរបស់នាង Mantra នៅលើតារាងវិទ្យុកំពូល ៤០ របស់សហរដ្ឋអាម៉េរិក ដែលបង្ហាញពីភាពលេចធ្លោដ៏កម្រសម្រាប់បទចម្រៀងកូរ៉េ៕
Home  តារាអន្តរជាតិ
                        
                        
		
	








