ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យជនរួមជាតិកម្ពុជាទាំងអស់កុំភ័យស្លន់ស្លោ សូមប្រកបកិច្ចការធម្មតា និងសូមបងប្អូនទាំងអស់មានទំនុកចិត្តលើរាជរដ្ឋាភិបាល និង កម្លាំងប្រដាប់អាវុ.ធ និងសូមបងប្អូនកុំចែករំលែកនូវរូបភាព ឬវិដេអូ ដែលពាក់ព័ន្ធការចល័តសព្វាវុ.ធ កងទ័ព និងលេណដ្ឋានជាដាច់ខាត។

ក្រោយក្រសួងការពារជាតិកម្ពុជាបានប្រកាសពីផ្ទុះអាវុ.ធវា.យប្រ.ហារគ្នា រវាងកងទ័ពកម្ពុជា និង ថៃ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិសាស្រ្តខេត្តឧត្តរមានជ័យ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារខ្លីមួយ សើម្បីជូនដំណឹងទៅកាន់ប្រជាពលរដ្ឋទាំងអស់យ៉ាងដូច្នេះថា៖

«ការឈ្លានពានដូចយោធាថៃថានឹងបិទប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីម្សិលពេលនេះទាហានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ។
កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុកឬការលក់ទំនិញដំឡើងថ្លៃ។ល។
សូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យនិងគ្រប់ទីកន្លែងលើកលែងតែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដែលរងការបាញ់ផ្លោងពីកងទ័ពឈ្លានពានថៃ។សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាលនិងកម្លាំងប្រដាប់អាវុធរបស់យើង៕»

លើសពីនេះ ប្រជាជនរួមជាតិទាំងអស់គួរកុំចែកចាយរូបភាពទីតាំងអាវុធ លេណដ្ឋាន និងការចល័តទ័ព អី ដើម្បីរក្សាសុវត្ថិភាព និងកុំឲ្យខ្មាន់សត្រូ.វដងពីផ្ទៃក្នុងរបស់យើង ព្រោះទាំងអស់នេះគឺជាការសម្ងាត់របស់យោធា។

គួរជម្រាបថា ស្ថានការណ៍តានតឹងរហូតឈានទៅដល់ការប្រើប្រាស់អាវុ.ធដាក់គ្នាទៅវិញទៅមកនេះ កើតឡើងបន្ទាប់ពីយោធាថៃបានធ្វើការបិទប្រាសាទតាមាន់ធំដោយឯកតោភាគី ក្រោមហេតុផលដែលគ្មានមូលដ្ឋានច្បាស់លាស់ចោ.ទប្រកាន់មកលើកម្ពុជា ថាល្មើសច្បាប់អន្តរជាតិ ជុំវិញការដាក់បង្កប់មីនប្រឆាំងមនុស្សថ្មី បណ្ដាលឲ្យទាហានថៃជាន់ផ្ទុះរងរបួសចំនួន២លើនៅតំបន់ចុងបូក។

ការអះអាងដែលគ្មានភស្តុតាងរបស់ថៃបែបនេះ ត្រូវបានគេមើលឃើញថាជាចេតនារបស់ថៃ ក្នុងការទម្លាក់កំហុសមកលើកម្ពុជា ដើម្បីធ្វើឲ្យប្រតិកម្មផ្នែកការទូតរបស់ខ្លួន ហាក់ដូចជា គ្មានភាពសមហេតុផល។ ទង្វើនេះបានបង្ហាញពីការខ្វះសុឆន្ទៈ ក្នុងការដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា និងបានជ្រើសរើសយកការបង្ហូរឈា.មជំនួសវិញ៕