ោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅ ព្រឹកថ្ងៃទី២៤ ខែកក្កដានេះ បានបញ្ជាក់ថាមានការផ្ទុះអាវុធវា.យប្រហារគ្នារវាង កងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុង ភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការ បាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើ បូរណភាពទឹកដីកម្ពុជា។

គួរឲ្យដឹងថា ថៃ និង កម្ពុជាបានសម្រេចដកទូតរបស់ប្រទេសរៀងខ្លួន ដោយសារភាគីថៃចោ.ទប្រកាន់កម្ពុជាថាបានបំពានច្បាប់អន្តរជាតិ ដាក់បង្កប់មីនថ្មីប្រឆាំងមនុស្ស បង្ករឲ្យទាហានថៃជាន់ផ្ទុះចំនួន២លើក ដែលលើកទី២នេះទើបកើតឡើងកាលពីល្ងាចថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានបណ្ដាលឲ្យទាហានថៃចំនួន៥នាក់រងរបួស។

ស្ថានការណ៍ដ៏តានតឹងនេះ បានជំរុញឲ្យកងទ័ពកម្ពុជា បើកការវាយបកលើទាហានឈ្លានពានថៃដែលបានបាញ់មកលើកងទ័ពរបស់កម្ពុជាមុន និង បានបិទប្រាសាទតាមាន់របស់កម្ពុជាមិនឲ្យប្រជាពលរដ្ឋចូល នេះបើយោងតាមសម្ដីរបស់មន្រ្តីយោធាជាន់ខ្ពស់កម្ពុជាពីតំបន់ព្រំដែនបានអះអាងនៅមុននេះបន្តិចនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥៕