បាក់មុខតិចអី? ថៃខំអញ្ជើញជំនួយការអនុព័ន្ធយោធាមកពី ៤៧ប្រទេស មកស្ដាប់ការបកស្រាយរបស់ខ្លួនជុំវិញហេតុការណ៍ទាហានថៃដើរជាន់គ្រាប់មីន និងអំពាវនាវឲ្យប្រទេសទាំងនោះគាំទ្រខ្លួនក្នុងការដាក់ពាក្យបណ្ដឹ.ងទៅអង្គការសហប្រជាជាតិ។ ប៉ុន្តែជាលទ្ធផល សមាជិកដែលចូលរួមទាំងនោះ គ្មានប្រតិកម្មតបតនឹងការរៀបរាប់របស់ថៃឡើយ ពោលគឺគ្រាន់តែចូលរួមស្ដាប់ប៉ុណ្ណោះ។

ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khoasod កាលពីថ្ងៃទី ២២ ខែកក្កដា បញ្ជាការដ្ឋានកងទ័ពជើងគោកថៃបានអញ្ជើញជំនួយការអនុព័ន្ធយោធាមកពីប្រទេសចំនួន ៤៧ ដែលឈរជើងក្នុងប្រទេសថៃ ដើម្បីចូលរួមសន្និសីទសង្ខេបស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ទាក់ទងនឹងការពិតដែលកម្ពុជាបានរំលោ.ភលើអធិបតេយ្យភាពរបស់ប្រទេសថៃ និងការដាក់គ្រាប់មីនប្រឆាំងមនុស្ស។
សន្និសីទនេះមានការចូលរួមពីលោកវរសេនីយ៍ឯក ហម គីម ជំនួយការអនុព័ន្ធយោធាកម្ពុជា រួមជាមួយនឹងតំណាងមកពីប្រទេសជាច្រើនរួមមាន ចិន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ កាណាដា រុស្ស៊ី អូស្ត្រាលី វៀតណាម មីយ៉ាន់ម៉ា ឥណ្ឌា ជប៉ុន ហ្វីលីពីន ប្រ៊ុយណេ ឥណ្ឌូនេស៊ី និងអ៊ីស្រាអែល។ 
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងអង្គប្រជុំនេះ គឺសមាជិកអនុព័ន្ធយោធារបស់ប្រទេសនីមួយៗដែលបានចូលរួមទាំងអស់បាននៅស្ញៀមស្ងាត់ មិនមានប្រតិកម្មភ្ញាក់ផ្អើល ឬសួរសំណួរអ្វីត្រឡប់ទៅកាន់ភាគីថៃដែលខំរៀបរាប់ពីស្ថានការណ៍នានាឡើយ។ កាយវិការនេះហាក់បង្ហាញពីភាពមិនសូវចាប់អារម្មណ៍របស់អន្តរជាតិជុំវិញការអះអាងរបស់ថៃ តាមរយៈការគ្រាន់តែចូលមកស្ដាប់មិនតបតអ្វីច្រើន ដែលគួរឲ្យអាម៉ាសជាខ្លាំងសម្រាប់ថៃ។
ដើម្បីញ៉ាំងស្ថានការណ៍កុំឲ្យបាក់មុខខ្លាំងពេក លោក Winthai Suwaree អ្នកនាំពាក្យកងទ័ពជើងគោកថៃ បាននិយាយថា «បរិយាកាសប្រជុំមានភាពវិជ្ជមានជាធម្មតា ដោយអ្នកចូលរួមទាំងអស់បានស្តាប់ច្រើនជាងនិយាយ ព្រោះពួកគេភាគច្រើនបានទទួលព័ត៌មានមួយចំនួនរួចហើយ តាមរយៈបណ្តាញផ្សេងៗ។.jpg)
គួរឲ្យដឹងផងដែរថា គោលបំណងធំនៃកិច្ចប្រជុំនេះគឺដើម្បី ពន្យល់ពីស្ថានការណ៍ និង បង្ហាញព័ស្តុតាងដែលថៃអះអាងថាបានរកឃើញទៅកាន់សហគមន៍អន្តរជាតិតាមរយៈអនុព័ន្ធយោធា។ ពួកគេយល់ថា ខ្លួនបានសម្រេចគោលបំណង ដោយបង្ហាញមីន PMN-2 និងអះអាងអំពីមីនថ្មីៗដោយចោទថា កម្ពុជាជាអ្នកដាក់ រំលោ.ភអនុសញ្ញាទីក្រុងអូតាវ៉ា។
ទោះជាយ៉ាងណា គោលបំណងនេះហាក់ទទួលបានលទ្ធផលផ្ទុយមកវិញ ដោយសារតែសមាជិកដែលបានចូលរួមទាំងអស់មិនបានយកចិត្តទុកដាក់ក្នុងការលើកឡើងរបស់ពួកគេឡើយ។ នេះមិនត្រឹមតែជាភាពអាម៉ាសសម្រាប់ថៃប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងធ្វើឲ្យថៃកាន់តែភ័យខ្លួនមួយកម្រិតទៀតព្រោះ បើអន្តរជាតិមិនចាប់អារម្មណ៍នឹងសំណុំរឿងរបស់ពួកគេនេះទេ កម្ពុជាអាចនឹងមានឱកាសវា.យបកទៅកាន់ថៃវិញ ដូចអ្វីដែលលោក Nattapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ទើបបាននិយាយកាលពីថ្មីៗនេះ៕










