កាលពីពេលថ្មីៗនេះបន្ទាប់ពីក្មេងស្ទាវទៅលេងប្រាសាទតាមាន់ធំបានបង្កឱ្យភាគីថៃមានការភ័យខ្លាចរហូតដល់ព្រមានថានឹងបិទប្រាសាទតាមាន់ធំរយៈពេល១សប្តាហ៍ក្រោមហេតុ ផលពលរដ្ឋខ្មែរបង្កបញ្ហា។ឃើញមនុស្សផ្ទះលេខ២ធ្វើរឿងប្លែកៗគំរាមចង់បិទប្រាសាទនៅក្នុងទឹកដីកម្ពុជាបែបនេះបណ្តាលឱ្យតារាចម្រៀង អូលីកា និង បវរកញ្ញា ឆន ស្រីណេត ហួសចិត្តយ៉ាងខ្លាំង។

កញ្ញា ឆន ស្រីណេត TOP5 Miss Universe Cambodia 2024 បានសរសេរនៅលើ បណ្តាញសង្គមថា «មកផ្ទះគេហើយ ចង់ធ្វើម្ចាស់ផ្ទះប្រយ័ត្នម្ចាស់ផ្ទះបិទទ្វាវៃឆ្កែ»។ ងាកទៅកាន់តារាចម្រៀង អូលីកា ម្ចាស់បទ «មនុស្សពិសេស» វិញបានលើកឡើង យ៉ាងហួសចិត្តថា «រកបិទប្រាសាទនៅស្រុកគេអ៊ីចឹង? ចង់តែសើចជាភាសាអេស្ពាញទេ»។
គួរឱ្យដឹងថា មួយរយៈក្រោយនេះក្មេងៗស្ទាវ នាំគ្នាទៅលេងប្រាសាទតាមាន់ធំ មានចំនួនច្រើនកុះករ បង្កឱ្យទាហ៊ានថៃភ័យខ្លាច រហូតដល់ថៃចោទថា ខ្មែរជួលក្មេងៗឱ្យទៅបង្កចលាចលទាំងដែលនេះជាទឹកដីខ្មែរសោះ។ កាសែត The Nation បានស្រង់សម្ដីមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ថា ថៃអាចនឹងបិទការចូលទស្សនាប្រាសាទតាមាន់ធំរយៈពេល ៧ថ្ងៃ ដើម្បីស្ដារស្ថានការ និងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ ក្នុងករណីមានការប្រទូសសារាយគ្នានៅលើប្រាសាទ។
បញ្ជាការយោធភូមិភាគ២ ថា «ខ្ញុំបាននិយាយច្បាស់ជាមួយមេបញ្ជាការកងពលធំថ្មើរជើងលេខ៤២ នៃរបស់កម្ពុជា ថាកម្ពុជាត្រូវតែគ្រប់គ្រងប្រជាជនរបស់ខ្លួន កុំឱ្យបង្កជម្លោះ ឬបង្កើតការញុះញង់។ បើគ្រប់គ្រងមិនបានទេ នោះខ្ញុំនឹងបិទប្រាសាទហើយ»៕










