ឧត្តរមានជ័យ៖ ពិតជាកម្លាំងសាមគ្គីជាតិមិនធម្មតា! ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ មានប្រជាជនខ្មែរដែលនាំគ្នាឡើងទៅលេងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ ចំនួន ១ម៉ឺននាក់។ កត្តានេះបានបង្ហាញពីឆន្ទៈស្នេហាជាតិដ៏ពុះកញ្ជ្រោលរបស់ប្រជាជនខ្មែរក្នុងការពារបូរណភាពទឹកដី និង កេរ្តិ៍តំណែលរបស់ដូនតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-NeL_16tkNNWOixtpOWIHUlCqa7HPcMSm7oSqNgvqYzR5r0lWiBnFWxfGSUkkVH5iV07NEslV5AXT4M79sKp6nw-DsoT_Ri6V2Ka7ToTXlIahAa75qKCb8iSiA1GMPhiVNyE060d92qWQtMQI3eQpx3KcUuNiBFPUtvF4CR8K7GAZryYhopbxUQxty8W5/s1280/photo_2025-07-22_15-44-53.jpg

យោងតាម លោក ម៉េត មាសភក្ដី អភិបាលរងខេត្តឧត្ដរមានជ័យ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដា ថា ប្រជាពលរដ្ឋខ្មែរកាន់តែនាំគ្នាសម្រុកទៅទស្សនាប្រាសាទតាមាន់និងប្រាសាទតាក្របី ក្នុងទឹកដីនៃខេត្តឧត្ដរមានជ័យ ប្រទេសកម្ពុជា ប្រមាណជិត១ម៉ឺននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP_AoqwOcvN7R14KTV2VBR1hJTqSPM2_39jkIHjAU-j55gjX36ghTUv_1Q7Ms94ByYBTyNt8Porode4Uu-3YB_nc-vhZ1PsR9E9KnRjkaRd3ncXTouEdO11KypjmP8BdZffGtlIrYl-68Iq9sbizrt4kmtQFnAjWaBsYid4MOnz2aQuAy66LV4OKg4xFZr/s1280/photo_2025-07-22_15-44-56.jpg

ទន្ទឹមនឹងការកើនឡើងជាបន្តបន្ទាប់ណៃចំនួនភ្ញៀវទេសចរជាជនជាតិខ្មែរទៅទស្សនានៅតំបន់ប្រាសាទបុរាណរបស់ខ្មែរនៅក្នុងតំបន់ព្រំដែនបែបនេះ បានបង្ហាញឲ្យកាន់តែច្បាស់នូវឆន្ទៈស្នេហាជាតិ ស្រលាញ់ទឹកដី និងជាភស្តុតាងដ៏សំខាន់ប្រាប់ទៅកាន់ពិភពលោកថា «បុព្វបុរសខ្មែរគឺជាម្ចាស់នៃប្រាសាទ ហើយខ្មែរជាម្ចាស់របស់ទឹកដីនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihjN5O11_iCQdikhnFzZeHByUQAPHJSkKGAkJcddjuiPfSGGFiqKQZB7qdaLoui1X1PX4EQjfRJVKutbUdoit4WvUyARZwbvae2pVM8-XuYgazgdZDXMmFs_OvSMns54tC_jgWWCJhLHk_5mwIu4eLtMdhZgbtMaFnr742jiEWYrBKN3yutWjPEf3bM2ga/s1280/photo_2025-07-22_11-17-59%20(2).jpg

បន្ថែមពីនេះ វាក៏ជាការលើកទឹកចិត្តទៅដល់កងកម្លាំងវរជនដែលឈរជើងល្បាតនៅតាមព្រំដែន ជាពិសេសនៅតំបន់ប្រាសាទ ឲ្យកាន់តែមានស្មារតីមុះមត់ក្នុងការការពារដែនអធិបតេយ្យ និងបូរណភាព ប្រឆាំងទៅនឹងជនឈ្លានពានអគតិ ដែលចង់បានទឹកដីរបស់អ្នកដទៃទាំងងងើល និងមិនអៀនខ្មាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7i0YfrjrqNo0G1QcSsZMLoxJwH-LSu9imexD7I4yath2xMBpJOj0K-x1hDjrBtHhOaG2PBF1bWSTk0pyFFLWG1FMJ0QPH7Nmb8_dpqremzUwyOiulvf4qJrcnG3S8HtERgNW8Na-VVBBAzGMtGLPVQD9PBqNqXB8MmSjakWvjN9fgbJSFjF5cC0RSTz4V/s960/photo_2025-07-22_11-17-59.jpg

គួរឲ្យដឹងផងដែរថា ថៃតែងតែអះអាងដដែលៗថាទាំងទឹកដី ទាំងប្រាសាទដែលមាននៅតំបន់ខាងលើនេះ គឺជាកម្មសិទ្ធិរបស់ថៃ ដោយសំអាងទៅលើផែនទីដែលខ្លួនបានគូសជាឯកតោភាគី មិនព្រមទទួលយកផែនទីផ្សេង និងគោរពតាមការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9t1WmZrfXuaM7ny0wE5UMIsX3GTvqmG_hrH5iB2o8QRiptPeLKv2eVNC1zPs8jnapR0ZPaiP6jxVo-3XgQ4DdNJInKRhIRvVUQ6hmpSY8L9ZHwKOeqzYlKWWcwTmmLbAe3Y1V2qivE-nznqoJwr-zpTZgKjewm05e9qR-tHUnlig8KaD4igVU-gXU_mvU/s1280/photo_2025-07-22_11-18-00.jpg
ទោះជាយ៉ាងណា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីយប់ថ្ងៃចន្ទ ទី២១ខែកក្កដា បានបញ្ចេញសារមួយជាមួយនឹងការបញ្ចាក់ថា៖ តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាពឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។ បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួននិងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោ.ភបំពាន៕