ទីក្រុងប៉េកាំង៖ ចិន និង វៀតណាមកំពុងរងការវា.យប្រហា.រដោយព្យុះទីហ្វុង Wipha ដែលនាំមកនូវទឹកភ្លៀង និងខ្យល់បក់យ៉ាងខ្លាំង ជាហេតុធ្វើឲ្យអាកាសយានដ្ឋានមួយចំនួនសម្រេចផ្អាកការហោះហើរជាបណ្ដោះអាសន្ន និងមនុស្សម្នាជាច្រើនត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាព។

យោងតាមសារព័ត៌មាន Rueters បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ព្យុះទីហ្វុង Wipha បានបោកបក់កាត់ទីក្រុងហុងកុង ដោយបានធ្វើឲ្យជើងហោះហើរជាច្រើនត្រូវបានពន្យពេល មនុស្សជិត ២៨០ នាក់ត្រូវបានជម្លៀសទៅទីសុវត្ថិភាព និងផ្ដួលរំលំដើមឈើអស់ជាច្រើនដើម។ អ្នកព្យាករណ៍អាកាសធាតុចិនបាននិយាយថា ព្យុះ Wipha នឹងចុះខ្សោយទៅជាព្យុះត្រូពិចនៅពេលដីគោក ហើយវានឹងគ្របដណ្តប់ឆ្នេរសមុទ្រនៃខេត្ត Guangdong បន្ទាប់មកវានឹងបក់ឆ្ពោះទៅប្រទេសវៀតណាម។
.png)
សម្រាប់តំបន់ឆ្នេររបស់ប្រទេសចិនដីគោកនៃខេត្ត Guangdong, Guangxi, Hainan និង Fujian ត្រូវបានគេព្យាករណ៍ទុកថានឹងមានភ្លៀងធ្លាក់ខ្លាំង ដែលនឹងជំរុញឲ្យមានទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី និងខ្យល់កន្ត្រាក់ដ៏គ្រោះថ្នាក់។ 
ជាមួយគ្នានេះ អាជ្ញាធរចិនបានអនុវត្តការត្រួតពិនិត្យចរាចរណ៍នៅផ្លូវល្បឿនលឿនសំខាន់ៗដែលតភ្ជាប់ទីក្រុង Shenzhen និង Zhuhai ទៅកាន់ទីក្រុងហុងកុង ព្រមទាំងនៅតាមកំពង់ផែ ដោយផ្លូវទាំងនេះត្រូវបានគេលើកឲ្យខ្ពស់កាលយប់ថ្ងៃអាទិត្យ។ ទូរទស្សន៍រដ្ឋ CCTV បានណែនាំឱ្យសាធារណជនត្រូវយរក្សាការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយនេះ អ្នកព្យាករណ៍ចិនបាននិយាយថា ព្យុះ Wipha នឹងរំកិលចូលទៅក្នុងឈូងសមុទ្រតុងកឹងនៅល្ងាចថ្ងៃចន្ទ ដែលនឹងប្រមូលផ្តុំកម្លាំងមុនពេលវា.យប្រហារឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសវៀតណាម។
.png)
ដោយឡែក អាជ្ញាធរវៀតណាមបានដាក់បណ្ដារខេត្តនៅតាមមាត់សមុទ្ររបស់ខ្លួននៅក្នុងការប្រកាសអាសន្ន ដោយព្រមា.នអំពីទឹកជំនន់ដែលអាចមានគ្រោះថ្នាក់ និងការបាក់ដីធ្ងន់ធ្ងថាអាចនឹងកើតមានផងដែរ។
កាលពីយប់ថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីវៀតណាមបានជូនដំណឹងបន្ទាន់មួយទៅកាន់ពលរដ្ឋនៅតំបន់ឆ្នេរ ជាពិសេសអ្នកនេសាទ ដើម្បីហៅទូកពួកគេដែលកំពុងធ្វើដំណើរនៅលើសមុទ្រឲ្យចូលច្រាំង ជម្លៀសប្រជាជនចេញពីតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ រៀបចំការផ្គត់ផ្គង់ស្បៀងអាហារ និងឧបករណ៍សង្គ្រោះ និងធានាហេដ្ឋារចនាសម្ព័ន្ធនិងបណ្ដាញទំនាក់ទំនង៕










