ថៃ៖ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ លោក Nattapol Nakphanit បាននិយាយថា៖ ក្ដីបារម្ភចម្បងរបស់ថៃនៅពេលនេះគឺ តុលាការអន្តរជាតិអាចនឹងទាត់ចោលសំណើរបណ្ដឹ.ង ប្រសិនបើយើងមិនរៀបចំសំណុំរឿងឲ្យបានហ្មត់ចត់និងដាក់ព័ស្តុតាងច្បាស់ៗទេនោះ។ លើសពីនេះ ប្រសិនបើសំណុំរឿងត្រូវបានទុកចោល នោះកម្ពុជាអាចនឹងវា.យបកវិញមិនខាន ហើយពេលនោះថៃនឹងបាត់បង់ភាពជឿជាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB8_52U7b7Jg1I5lOnvgsJtJwujD89-tcbRHbpnFbGifyDV1Fm8Y19gZoz66Wp1o5jEhKDSMBYF_J9vkiJ5CZ_y1uwep_w5sLErCM6lnmufk5GdNRvq4j-I1TUWtFG1tqCdGAqVCeLWta_suvz3dLNBrIkQSXKa7gXdb_AOLey-PsQa0ag5sZC7B98Dgpn/s1024/photo_2025-07-22_10-26-41.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ប៉ុស្តិ៍លេខ៧ នាថ្ងៃចន្ទ ទី២១ ខែកក្កដា បានឲ្យដឹងថា ឧត្តមសេនីយ៍ Nattapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ បញ្ជាក់ថា នៅពេលមានភស្តុតាងគ្រប់គ្រាន់ កងទ័ពភូមិភាគទី២ នឹងធ្វើសន្និសីទសារព័ត៌មាន។ លោកថា សំណុំរឿងនេះត្រូវរៀបចំដោយមានការប្រុងប្រយ័ត្នបំផុត ដូច្នេះវាត្រូវការរយៈពេល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkgUPJ7PcjRVgV8HJZxwEjnWRvHCxYTg5MFg05_7HKqcZgMsI_n99iicn_6igrkx59qRWRxKkY4BgvIsYrDUR7jHSx36VEZP74v06dI2G_HTa4ArufmU1vqS-5hJN2uehSC0WhoSDXZGcaLJ_2QX25kQr5VuzakVaFY4hJ_XFn5Ks9rLSuclAv8iXX57dh/s1280/photo_2025-07-22_10-26-43.jpg
ចំពោះបណ្តឹ.ងដែលចោ.ទថាកម្ពុជាបានរំលោ.ភលើអនុសញ្ញាអូតាវ៉ានោះ លោកឧត្តមសេនីយ៍ Nattapol មានលើកឡើងថា បន្ទាប់ពីកិច្ចប្រជុំ NCPO បានអនុម័ត ក្រសួងការបរទេសថៃនឹងបន្តដំណើរការសរសេរលិខិតតវ៉ា។ ក្រៅពីសរសេរលិខិតតវ៉ាទៅគណៈកម្មាធិការអូតាវ៉ា យើងក៏នឹងតវ៉ាមកកម្ពុជាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP9piw0Yc3kVW4leo1gqNr05FXX9_V0LBg0Bgw7WqWtmKhedbvKkVV5Uq1IRf2hCHFPRWxTQV7_FLw9jvpnTJ-vBvX01Ys-mTUR6DrSALHU4DWhr64YxiDICUHq4y7bye8cLyPkSHgFNTbbXLcEZNrchKyJ4391zX2mJybHBT4LZQmcx6CTRo7y-uk_vMR/s1280/photo_2025-07-22_10-26-42%20(2).jpg

នៅពេលត្រូវបានអ្នកកាសែតសួរថាតើមានអ្វីដែលជាចំណុចគួរព្រួយបារម្ភចំពោះដំណើរការប្ដឹ.ងនេះដែរឬទេ? លោក Nattapol បានឆ្លើយថា៖ សំណុំរឿងនេះក៏ដូចជារឿងទូទៅដែរ បើយើងមិនរៀបចំឯកសារដោយប្រុងប្រយ័ត្ន តុលាការនឹងមិនទទួលយកពាក្យបណ្ដឹ.ងយើងទេ ដូច្នេះសំណុំរឿងយើងនឹងត្រូវបានទាត់ចោល ឬកម្ពុជាអាចធ្វើការវា.យបកវិញបាន ហើយយើងនឹងក្លាយជាប្រទេសដែលគេបាត់បង់ទំនុកចិត្ត។ នេះជាអ្វីដែលយើងព្រួយបារម្ភជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX3OcG3KGCRn8OJkYcVLX_j-a92Iumzl0JjSmnZ0ZWmTsplICY329IQ6wt1qguX0WeJK4kz3e56HQnS_Q2zZJ_nyB8EYvJhdiv9cb_Kvz088vi2UPd9JwNlVN5_HLvCy9jlluXxSzVMzXcmMHZSXS93iO22U7mRPK2-pcVQ8ohvIlZK926yvjR1ozZIarp/s770/photo_2025-07-22_10-26-42.jpg

ទោះជាយ៉ាងណា លោក Nattapol នៅតែអះអាងថា ករណីទាហានរបស់ខ្លួនដែលដើរល្បាតហើយជាន់គ្រាប់មីនផ្ទុះនៅតំបន់ចុងបូកនោះ គឺការបង្ករឡើងដោយកម្ពុជាដែលធ្វើការបង្កប់មីនថ្មីប្រឆាំងមនុស្ស រំលោ.ភអនុសញ្ញាអូតាវ៉ា និងអំពាវនាវឲ្យប្រទេសទាំងអស់នៅក្នុងអាស៊ានចូលរួមថ្កោលទោ.សកម្ពុជាជាមួយថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWEpPd2BTjYA5bsUmezeGJWScRX3J4DHlITVKSwWoeBK7wQpd6RxzxdBXv1UqgsMNVsFO1eRlLyu23q_YMwmGvIClFNu5k4qqi3NdhPW7rQJ38EN6KDE3Mr3FbaeblbtWcEo6KOT3aczSXq7ZoMUINKWUbRGl5CJzNnRByQrzjSdcUBN2uEIRcLuKdQbQX/s526/photo_2025-07-22_10-26-41%20(2).jpg

ប៉ុន្តែគួរឲ្យដឹងផងដែរថា ការចោ.ទប្រកាន់ទាំងងងើលរបស់ភាគីថៃដូចខាងលើនេះ មិនត្រូវបានទទួលស្គាល់ដោយកម្ពុជាឡើយ។ ក្រសួងការបរទេសកម្ពុជាបានធ្វើការច្រានចោលយ៉ាងដាច់អហង្ការចំពោះការលើកឡើងដែលខុសពីការពិតរបស់ថៃ និងធ្វើការបញ្ជាក់ជាថ្មីថា តំបន់ដែលទាហានថៃបានដើរល្បាតនាពេលនោះ គឺជាទឹកដីរបស់កម្ពុជា ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់មួយស្ថិតនៅក្នុងដែនដីកម្ពុជា យោងតាមផែនទីខ្នាត ១:២០០០០០ ផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម និងមានការទទួលស្គាល់ជាអន្តរជាតិជាយូរណាស់មកហើយ៕