ថ្មីៗនេះតារាចម្រៀង មាស សុខសោភា មានពាក្យចចាមអារ៉ាមមិនល្អបន្ទាប់ពីមានគេ បង្ហោះថាតារាចម្រៀងអក្សរ P លួចទាក់ទងនឹងស្វាមីអ្នកដទៃ។ ជុំវិញពាក្យចចាមអារ៉ាមនេះលោកតាសក់សភ្នំត្បែងស្រាប់តែប្រកាសនៅក្នុងការ live របស់ខ្លួនថាជាស្វាមីរបស់តារាចម្រៀង មាស សុខសោភា ចាប់ពីពេលនេះតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiaSneZnzNJhbz128ZROW5m1nafIgCi8oHPXXUS9lIWou32lvJCECgCzHKL_AnGisSlFhdlZMNLK_ZJ1oqqGiygWAc67U1Ql23FzvtWxDAAO6Mn_fakMMQh4YNKk7ztarOL-K1SXCely8mqmUYgcYOkvJWKetQvIN7Dw_cBQIiZdm5k9gBEXVk_eLOdP6W/s1104/image_2025-07-22_15-19-32.png

កាលពីយប់ថ្ងៃទី២១ កក្កដា គណនីហ្វេកប៊ុកលោកតាសក់សភ្នំត្បែង បានចេញមក Live ដោយមិនបានបង្ហាញមុខរយៈពេលជាង២ម៉ោង ដោយបានលើកឡើងពីសច្ចធម៌របស់ខ្លួននិងការបកស្រាយផ្សេងៗ។ ក្នុងនោះ លោកតាសក់សភ្នំត្បែង បានបញ្ជាក់ថាលោកមិនស្ថិតក្រោមសាសនាមួយឡើយគឺយកសច្ចធម៌គឺជាគោល ហើយអ្នកដែលយកខ្លួនធ្វើជាកម្មសិទ្ធិបានលុះត្រាណា មានភាពបរិសុទ្ធ ត្រឹមត្រូវ ប្រកាន់សច្ចធម៌ច្បាស់លាស់។ លោកតាសក់សភ្នំត្បែងក៏បាននិយាយអំពីមនុស្សដែលថាលោកជាប្តីរបស់ខ្លួនចង់តាំងខ្លួនលើគ្រូដែលធ្លាប់បង្ហាត់បង្រៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQatlbPWmOYLUpk5zKPDvBpxlShMRdJkAVTwLbeI8M_8682NtW_xw3-TI796fCpvkmPuHambUjKiwz8TiFjD05du2B4hC_S0teQjSsJT_wgaUZrzjiiSrD4cOLJJuj4owzI4F1ye9fdcKHCCfl8MzLbRAN_hOf0v9CqfH9Z5fSkBu1tVjIXtqDQ9-77vEu/s2048/image_2025-07-22_15-20-50.png

ជុំវិញបញ្ហាដែលថាតារាចម្រៀង មាស សុខសោភា លួចមានទំនាក់ទំនងជាមួយប្តីគេ លោកតាសក់សភ្នំត្បែង ស្រាប់តែប្រកាសថាលោកគឺជាស្វាមីរបស់តារាចម្រៀងរូបនេះចាប់ពេលនេះតទៅ។ លោកតាសក់សភ្នំត្បែង ថាដើម្បីកុំឱ្យពិបាកក្នុងការស្រាវជ្រាវពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹង មាស សុខសោភា និងកុំឱ្យមានការសង្ស័យលោកសូមប្រកាសតែម្តងថាខ្លួនជាស្វាមីរបស់តារាចម្រៀង មាស សុខសោភា ចាប់ពីពេលនេះតទៅ។ លោកតាសក់សភ្នំត្បែង ក៏បានផ្តាំទៅជំទាវៗអ្នកមានលុយមួយចំនួនឱ្យបានដឹងកុំយល់ច្រឡំមកលើ សោភា ភ័យខ្លាចមានទំនាក់ទំនងអ្វីជាមួយប្តីខ្លួនឯងព្រោះលោកគឺជាស្វាមីចាប់ពេលនេះតទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtTTeelhNrsMY1djAnDdDDzSYlfpzOaHmyElY-gYDsmB1g582FH3QtNMPN8H2CCka_gGR7gesLNBePq0y-Xz5rB61mfzTG8s0b1TpAUn_pzheELPX85rTtKHOerB3Yy2ff3FDRK2p0TUVD7DdzYBImbFYw8bvasD20wV_UAfJJpLMx39ELiC1MURcz2CD6/s1183/image_2025-05-10_09-39-04.png
គួរឱ្យដឹងថា មុននឹងប្រកាសទំនាក់ទំនងជាសាធារណៈរបស់លោកតាសក់សភ្នំត្បែង ដែលអះអាងថាជាស្វាមីរបស់អ្នកនាង មាស សុខសោភា តារាចម្រៀងរូបនេះក៏ធ្លាប់បានបង្ហាញរូបភាពគូជាមួយនឹង លោកតាសក់សភ្នំត្បែង ថែមទាំងមានឃ្លីបវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកដោយភ្ជាប់មកជាមួយនឹងឃ្លាចម្រៀងថា «មិនស្តាយក្រោយទេរើសបងជាប្តី អូនរើសយកបងព្រោះមានចិត្តស្មោះសរ….»។ ទង្វើរបស់តារាចម្រៀង មាស សុខសោភា បានធ្វើឱ្យមហាជនមានការសង្ស័យជាច្រើនរហូតដល់ភាគីខាងប្រុសចេញមកបញ្ជាក់ជាសាធារណៈបែបនេះតែម្តង៕