ដូចប្រិយមិត្តជ្រាបមកហើយថាលោក វណ្ណថាន ជាតារាចម្រៀងម្នាក់ដែលពូកែខ្លាំងលើ ឧបករណ៍បុរាណខ្មែរខណៈលោកអាច លេងឧបករណ៍ភ្លេងទាំង បុរាណនិងសម័យបាន រហូតដល់២៨ឯណោះ។ថ្មីៗនេះលោកក៏បានបញ្ចេញថ្វីដៃយ៉ាងស្ទាត់ជំនាញរបស់ខ្លួននៅឯការសម្តែងលើទឹកដីសហរដ្ឋអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhVxo2kcDvCFUhUrtx4ZV-8BpLsYDS-DWtr4yBE5aXmKrnBvV8Ey7CU-lD_GfeTowyk7wsQmXW7CzL7swwf12m-iIbY2cYVamjib1r63NnxvwQJeKqqG7tP8DdQoUgZCutxBoBiaDilJT0iXSwsiU3weMNacY0QPkKXRvLw6ujOP8pUhN-3MjvvxDUZ8hG/s2048/image_2025-07-21_14-17-28.png

តាមរយៈវីដេអូខ្លីៗដែលមានការចែករំលែកនៅលើបណ្តាញសង្គមទិកតុក គេបានឃើញតារាចម្រៀង វណ្ណថាន ម្ចាស់បទ «កំលោះស្រុកខ្មែរ»ដែលច្រៀងរួមជាមួយនឹង វណ្ណដា បានលេងឧបករណ៍ភ្លេងរនាតនិងឃឹម ដោយបញ្ចេញសូរសំឡេងយ៉ាងពីរោះជក់ចិត្តដិតអារម្មណ៍។ ជារឿយៗតារាចម្រៀងរូបនេះតែងតែទទួលបានការសរសើរពីហ្វេនៗលើការលេងឧបករណ៍ភ្លេងខ្មែរប្រកបដោយអារម្មណ៍ស៊ីជម្រៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi6kR0aEqpkvj_o8ZFMCz8ysJv5X7_yqNpkv9KeCX5tb64L2HrRiuFKqVSTvX2Op_H2iVS9RSSMfycQRfaq2BCm-mp6zP2uRkI4ZIE3cPeAeFUrey5d9o97ta7qn699-6qz1HjzFuRS8v_e4goAEgE4mzgPmqJRF_wM9Gwsv7MZlM9vMntfC9pNzEvMxLQ/s2048/image_2025-07-21_14-17-16.png
ការសម្តែងនៅឯសហរដ្ឋអាម៉េរិកទៀតសោត វណ្ណថាន គឺទទួលបានសំឡេងហ៊ោកងរំពងពីអ្នកចូលរួមទស្សនាផ្ទាល់នៅទីនោះនៅពេលលោកលេងឧបករណ៍ភ្លេងខ្មែរប្រគំបទភ្លេងរួមបញ្ចូលនឹងភ្លេងសម័យយ៉ាងពីរោះរណ្តំ។ ក្រោយពីវីដេអូនេះបានចែករំលែកទស្សនិកជនក្នុងស្រុកក៏បានបញ្ចេញមតិសរសើរ វណ្ណថាន ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNTOqoYlgtvwbul8rYMvvw8saqPTDGFAC_1cbpPU6PApfIDcwLWdFNkqlHFUng2a5U11Htj1qheDiFhRF37TE4OvNbVRC-DQHnOmMOy1we6bsAhnGlpcnHQSvfrJ89lcIzaUpMkR-Q4MdjWnrbhlaf0EbBijT_No9qMCzl2PTS7kmoa1pjTwtq5FPGUhiq/s2048/image_2025-07-21_14-17-19.png

អ្នកលេងបណ្តាញសង្គមទិកតុកបានបញ្ចេញមតិថា វណ្ណថាន គឺជាកំពូលមនុស្ស, វណ្ណដា ជោគជ័យក៏មានចំណែកពី វណ្ណថាន , មតិផ្សេងទៀតសរសើរថាកូនខ្មែរពិតជាឡូយខ្លាំង ហើយបទភ្លេងគឺពីរោះរណ្តំកាន់តែស្តាប់កាន់តែពីរោះ។អ្វីដែលកាន់តែចាប់អារម្មណ៍ទេពកោសល្យរបស់តារាចម្រៀងរូបនេះបានជំរុញឱ្យអ្នកគាំទ្រព្រួយបារម្ភខ្លាចតែមានជនជាតិថៃខ្លះយល់ច្រឡំថា វណ្ណថាន គឺជាថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3fb3_3ICRI4qUFoCadM7Stqm8LV_re_GPqafH5-TYjbeQgnMLD_IGQvLw6Noi2pT0U5VTCakclKQLFlz8k23KCYtbVE2TRbpuqide7Htf_pPW6z_cHdwVGLCRLxZFcP5xQROwM4qAfxz0SsbaMnQ69lEBkbJbzPSTdomtxcLz3KKuOJH-5catpuR-Z1E0/s2048/image_2025-07-21_14-17-25.png

អ្នកគាំទ្រម្នាក់បានសរសេរថា «ខ្លាចតែថៃ ថាគាត់ជារបស់ថៃទៀតទេខ្លាចដល់ហើយ…»។

គួរបញ្ជាក់ផងដែថា កន្លងមកនេះដោយសារតែការស្រលាញ់ខ្លាំងពេកពីអ្នកគាំទ្រមួយចំនួននៅក្នុងប្រទេសថៃអ្នកលេងបណ្តាញសង្គមថៃបានចូលទៅខម្មិនជាច្រើននៅលើទិកតុកថា វណ្ណដា គឺជាជនជាតិថៃ ហើយការខម្មិននេះបានធ្វើឱ្យអ្នកគាំទ្រក្នុងស្រុកផ្ទុះសំណើចយ៉ាងខ្លាំង៕