ថ្មីៗនេះរឿង «In the Name of Blossom» សម្តែងដោយ Yang Zi និង Li Xian   បានបញ្ចប់ជាផ្លូវការហើយ។ យោងតាមស្ថិតិនៅលើវេទិកា Mango TV ភាពយន្តនេះបាន បញ្ចប់ជាមួយនឹងការផ្សាយពាណិជ្ជកម្មម៉ាកយីហោសរុបចំនួន ៤០ដែលជាមធ្យម ២,២២៦ វិនាទីនៃការផ្សាយពាណិជ្ជកម្មក្នុងមួយភាគ។
នេះត្រូវបានគេចាត់ទុកថាជាកំណត់ត្រាសម្រាប់រឿងប្រវត្តិសាស្ត្រចិននៅលើអ៊ីនធឺណិត។ ខ្សែភាពយន្តនេះជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំនួនមធ្យមនៃការផ្សាយពាណិជ្ជកម្មក្នុងមួយភាគ និងលេខ ១ ក្នុងចំនួនម៉ាកផ្សាយពាណិជ្ជកម្មសរុប។ .png)
សមិទ្ធិផលនេះគឺលើសពីរឿង «Flourished Peony» ជារដូវកាលទី១ដែលបានចាក់ផ្សាយកាលពីដើមឆ្នាំនេះ។ គួរកត់សម្គាល់ថាភាពយន្តរបស់ Yang Zi និង Li Xian  ត្រូវបានថតក្នុងពេលតែមួយ ហើយចែកចេញជាពីរវគ្គដោយសារបទប្បញ្ញត្តិរបស់រដ្ឋបាលទូទៅនៃភាពយន្តចិន។ នេះមានន័យថាភាពយន្តនេះត្រូវបានថតម្តងប៉ុន្តែការរក្សាសិទ្ធិត្រូវបានលក់ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយពីរដងហើយម៉ាកយីហ៊ោនានាបានចំណាយប្រាក់លើការផ្សាយពាណិជ្ជកម្មពីរដង។
ទោះបីជាតួរលេខពិតប្រាកដមិនត្រូវបានប្រកាសក៏ដោយ ក៏មនុស្សជាច្រើនបាន ទស្សន៍ទាយថា Croton Media ដែលផលិតរឿងនេះបាន«ទទួលបានប្រាក់ចំណេញ យ៉ាងច្រើន» ពីការងារប្រវត្តិសាស្ត្រនេះ។ បន្ទាប់ពីខ្សែភាពយន្តនេះបញ្ចប់ ផលិតផល ដូចជាតុក្កតាម៉ូដែលពីក្នុងរឿងក៏អាចនឹងលេចចេញនៅលើទីផ្សារឆាប់ៗនេះដែរ។.png)
Yang Zi គឺជាតារាសម្ដែងវ័យក្មេងដ៏កម្រម្នាក់ ដែលមានសមត្ថភាពសម្ដែង និងតម្លៃពាណិជ្ជកម្មខ្ពស់។ ភាពស្រស់ស្អាតរបស់នាងដូចជា«ការធានា»នៃទិដ្ឋភាព និងប្រជាប្រិយភាពរបស់ភាពយន្តដែលធ្វើឱ្យម៉ាកយីហោជាច្រើនសុខចិត្តចំណាយប្រាក់លើការផ្សាយពាណិជ្ជកម្មកំឡុងពេលចាក់ផ្សាយភាពយន្ត។.png)
In the Name of Blossom មានពិន្ទុ Douban នៃ ៧.២ ជាមួយនឹងការពិនិត្យច្រើនជាង ១១៧,០០០ ។ ខ្សែភាពយន្តនេះត្រូវបានគេរិះគន់ចំពោះស្គ្រីបដ៏ច្របូកច្របល់របស់វា ហើយការសម្ដែង និងរូបរាងរបស់ Yang Zi មិនសមនឹងការរំពឹងទុករបស់អ្នកទស្សនា នោះទេ។ ទោះបីជាទទួលបានភាពចម្រូងចម្រាសច្រើនក៏ដោយ ភាពយន្តនេះនៅតែទទួល បានពិន្ទុ Douban ខ្ពស់ជាងការងារដែលបានចាក់ផ្សាយក្នុងពេលដំណាលគ្នា និងជាភាពយន្តកម្រមួយដែលមានសមិទ្ធិផលលេចធ្លោក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ រួមជាមួយរឿង «The Legend Of ZangHai»៕
		
	









