ប្រទេសថៃ ៖ សារព័ត៌មានថៃ Naewna News រាយការណ៍ថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ មេបញ្ជាការការពារព្រំដែនខេត្តចាន់បុរី និងត្រាត លោក ថៈអាភីឆាត សាប់ប្រាសឺត បានចេញបទបញ្ជាបន្ធូរបន្ថយឱ្យឈ្មួញថៃអាចដឹកទំនិញតាមរថយន្តទៅកម្ពុជា តាមច្រកព្រំដែនអចិន្ត្រៃយ៍ និងច្រកដោះដូរទំនិញនៅខេត្តចាន់បុរី និងត្រាត ដោយកំណត់ឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច ។ វាជាដំណឹងដ៏រីករាយរបស់ឈ្មួញថៃ ពីព្រោះការបិទព្រំដែនជាង៣សប្តាហ៍ ធ្វើឱ្យឈ្មួញរងផលប៉ះពាល់ខ្លាំង ពេលនេះ ពួកគេរង់ចាំដំណឹងការបើកព្រំដែនរបស់កម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjsd5eKZ1woI3mbqOf9DQCrS7RvpQAZwMF6SmjbonUU3PBaSl-d0tTz41DdsiMbd6VGdi1g3W1PBd0tBDj8y4qG9TSo8OAUIsryHP2WVVlRE43ZsHd5oJbLa_5Cp-CY-ffzpDMImYqqcJuGgdTXc6S0DfBP_RfPiegkn0seixTLTv7pZTwQCedLSdDIKXD/s1000/photo_2025-07-19_14-19-32.jpg
ខ្លឹមសារបទបញ្ជាបញ្ជាក់ថា កន្លងមក បញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់បុរី និងត្រាត បានកំណត់វិធានការហាមឃាត់រថយន្តដឹកទំនិញថៃឆ្លងដែនទៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។ ហេតុនេះ ដើម្បីកុំឱ្យវិធានការនេះប៉ះពាល់ពាណិជ្ជកម្ម ការវិនិយោគ សកម្មភាពសេដ្ឋកិច្ច និងឧស្សាហកម្មរបស់ឈ្មួញ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានពិចារណាអនុញ្ញាតឱ្យយានជំនិះដែលធ្វើដំណើរក្នុងគោលបំណងមនុស្សធម៌ សិទ្ធិមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងឧស្សាហកម្មអាចឆ្លងដែនចេញ-ចូលតាមព្រំដែនផ្លូវគោកនៅខេត្តចាន់បុរី និងត្រាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuEtnxMC4qPBd7pbqrLX8BJ1mXHz3ln2CnulkLbbCk56Go-mdwXem7TAEBCOe7iQKNaaqtQnjzzZg9_6wRt66Ie1P9G4Giy2vX9uhiG5Lximk3fZsgZpWT5TqQA9e2OjG6diLweUAO5-2anX_U5woFPW0Hyz3Y7paNM_i83RnVDWPecAc0qhsWEZELtlb7/s1000/photo_2025-07-19_14-19-32%20(2).jpg
ការបើកព្រំដែននៅខេត្តទាំង២ អនុញ្ញាតឱ្យរថយន្តដឹកទំនិញថៃឆ្លងដែនទៅកម្ពុជា លោក ផនឆ័យ លីមផ្លយផីផាត់ ប្រធានផ្នែកទទួលភ្ញៀវនៅសណ្ឋាគារមួយក្នុងខេត្តកោះកុង និងបើងហាងលក់ទំនិញនៅកម្ពុជា និយាយថា វាជាដំណឹងល្អរបស់ឈ្មួញរកស៊ីនៅព្រំដែនផ្សារហាតឡិច ពីព្រោះតាំងពីបិទព្រំដែនជាង៣សប្តាហ៍ ធ្វើឱ្យអាជីវករព្រំដែនទាំងខេត្តត្រាត និងកោះកុងរងផលប៉ះពាល់ដោយសារពុំអាចលក់ដូរ ហើយត្រូវបិទហាងស្ទើរទាំងអស់ ។ សូម្បីតែហាងលក់ទំនិញ 7-11 ក៏ត្រូវបិទទ្វារបណ្តោះអាសន្នដែរ ពីព្រោះគ្មានអតិថិជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8wYuqak2AhjuYz1zFOZLgcQ9R3disBc6SqZSglV7aT4PYMrWkQZ1W0cCVT_PqiN-ImUQEJDMOXzfPCkT1iqozdMqRQVuf1kFEQC5tlmkDuHCk2QFKdkOyDK-pDRdMMf2P_vIHbNP89Mz4YjtH0NAZNBPRxcu7pu_-YSpuXiiQqcfJs1Y0tlKopgaYLiIP/s1000/photo_2025-07-19_14-19-32%20(3).jpg

លោកបន្តថា បើកម្ពុជាគ្មានបញ្ហាទេ ប្រទេសទាំងពីរនឹងធ្វើពាណិជ្ជកម្មជាមួយគ្នាឡើងវិញ បើទោះជាពុំដូចមុន និងតាមតម្រូវការក្តី ។ ពេលនេះ ទោះជាកងទ័ពថៃបន្ធូរបន្ថយការរឹតបន្តឹងដោយការបើកព្រំដែនជាថ្មី ប៉ុន្តែច្រកព្រំដែនកម្ពុជាត្រូវរង់ចាំការសម្រេចរបស់រដ្ឋាភិបាលជាមុនថា តើកម្ពុជានឹងយល់ស្របជាមួយពេលវេលាបើក-បិទព្រំដែន ដែលខាងថៃកំណត់ដែរឬទេ ។ ថៃអាចរង់ចាំដំណឹងការបើកព្រំដែនរបស់កម្ពុជា ចាប់ពី២ថ្ងៃ ទៅ៣ថ្ងៃ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវការ គឺចង់ឱ្យថៃបើក-បិទព្រំដែនតាមពេលវេលាចាស់ គឺបើកម៉ោង៦ព្រឹក និងបិទម៉ោង១០យប់ ។ ទោះយ៉ាងណា ឈ្មួញអាចនាំចេញទំនិញទៅកម្ពុជាតាមផ្លូវទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUWWaLMtk4cPToks1WQMeWAurMdgTxHCfkekx02fSTMTsnNjdWi1c63lXjmzurKy3z9_3OJmVMduY5tHv0oobNbH7c3OF7crePFyXog3l7QD-lNFai39GDJXry95ioyWCg106gpjk7JWsFSOi0AyLrId9DMHiLvK3mcqjM222jJlLnHbl5tjPNYyC1Dcmh/s1000/photo_2025-07-19_14-19-32%20(4).jpg

ខាងក្រោមនេះជាការកំណត់វិធានការរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ សម្រាប់ខេត្តចាន់បុរី និងត្រាត ៖

១-ច្រកព្រំដែនអចិន្ត្រៃយ៍បានឡែម នៅឃុំថេពនិមិត ស្រុកប៉ូងណាមរ៉ន ខេត្តចាន់បុរី (ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង) បើកម៉ោង៨ព្រឹក និងបិទម៉ោង៤ល្ងាច ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនចេញ-ចូលបានhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr2-R5cmWHSXTmT9v7T21EhVETlDVRIQRtqY3j6uswocEVIfuznXUkDIR0m0jxr6CZXoxdN5JlY10jv3Z5PjUOCGhszbF07ITVaDJnUKHp6geX_cO15vNBNirH5xknUKMja36Zm0POTJyoADZ27rEvueOKYHtiiZxq5NOkrqOIFBtP353eLX4-GimFpMoS/s1000/photo_2025-07-19_14-19-32%20(5).jpg

២-ច្រកព្រំដែនអចិន្ត្រៃយ៍បានហាតឡិក នៅឃុំហាតឡិក ស្រុកខ្លងញ៉ៃ ខេត្តត្រាត (ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង) បើកម៉ោង៨ព្រឹក និងបិទម៉ោង៤ល្ងាច ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនចេញ-ចូលបាន

៣-ច្រកដោះដូរទំនិញបានសាប់តារី នៅឃុំធុងខៈណាន ស្រុកសយដាវ ខេត្តចាន់បុរី បើកម៉ោង៨ព្រឹក និងបិទម៉ោង៤ល្ងាច ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនចេញ-ចូលបាន ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-qnunr4wpUb1ZSy1AhmtSebbFRcKezHAUB4epS_snqo_vSNu1MysqKcYGMrU2QyMxSIjgAFguEoGCsPE1asgMYVp6Oz-SKiJlpTk_QUoxnCrzyGDFDeJKHBKGBaDVPt4FxivQL_xR6PuA0sraCeREQA_g3sRTYSYbCJLE1-WCtpdCtI5VnZjpFKZC4b4f/s1000/photo_2025-07-19_14-19-32%20(6).jpg

    គួរបញ្ជាក់ថា ថៃក៏បានច្រកព្រំដែនអចិន្ត្រៃយ៍២កន្លែង និងច្រកដោះដូរទំនិញ១កន្លែងនៅខេត្តស្រះកែវផងដែរ ដើម្បីឱ្យរថយន្តដឹកទំនិញ និងយានជំនិះមួយចំនួនអាចឆ្លងដែន ក្រោយពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអនុញ្ញាតឱ្យអាជីវករ/ពាណិជ្ជករអាចនាំចូលទំនិញថៃមកកម្ពុជាបាន លើកលែងតែបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ តាមមធ្យោបាយដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជាឯកតោភាគីដោយកងទ័ពថៃ ៕