ក្រុមហ៊ុន វឌ្ឍនៈ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ តែងតែបានចូលរួមយ៉ាងសកម្មក្នុងការនាំយកមោទកភាពរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។ ថ្មីៗនេះ ក្រុមហ៊ុន វឌ្ឍនៈ បានបោះជំហានដ៏អស្ចារ្យមួយទៀត ដោយបាន ផ្ដួចផ្ដើម សកម្មភាពដ៏មានអត្ថន័យជ្រាលជ្រៅ គឺការច្រៀងចម្រៀងជាតិ ដែលបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍កាន់តែខ្លាំងលើកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl3xbmGX9NT_PkVfELDmVuuvmC0yqSvbXFCLAHcfi16y962mcTn-49iUjSO8YK_axaC7JkalAUQsTUIBOWtAptCzo-wHGFbsk5A4RpBM7yxgjC0p-WEhJugzVUSYt28uvYOOlU045_7zrWB7dZVnqqQm3UgpfyR3UO-W-NgswPjDHF5ZQTG9vPp4Z41hwx/s2048/518276975_1314687080506234_104479384676749365_n.jpg
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានកើតឡើងនៅពេលដែលគណៈគ្រប់គ្រងកីឡា រួមជាមួយកីឡាករ កីឡាការិនីគុនខ្មែរ ដែលបានទៅចូលរួមប្រកួតនៅ ទីក្រុងម៉ឺនយ៉ាង ខេត្តស៊ីឈួន ប្រទេសចិន ????????។ ពួកគេបានបង្ហាញនូវ ស្មារតីស្នេហាជាតិខ្មែរ ???????? ដ៏មោះមុត ដោយបានរួមគ្នាជាធ្លុងមួយ បកស្រាយបទ “ពង្សាវតាខ្មែរ” យ៉ាងពីរោះរណ្ដំ និងគួរឲ្យរំភើប ដែលបានឆ្លុះបញ្ចាំងពីមោទកភាពជាតិដ៏ជ្រាលជ្រៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicDp20LqSOjohBSeqGU0ct17SeneanUuN1LGe4m4e4wHKEwPZ8SQ0XEvl8hkog19YVvQz5z6SHiLpeB1u6LSmle5e-BxAfBqFz-5-ef6ceaWRRhoUROHkpj4fOwFW5pIhU2SHymP7UE6mUNW5-Rm0XZN-01zC46kn6ndVoYi-JcixXribtJc-aBVoP5tKd/s2048/518273414_1314688370506105_6219621493541804006_n.jpg
ការសម្តែងនេះ មិនមែនគ្រាន់តែជាការច្រៀងធម្មតាៗនោះទេ ប៉ុន្តែវាគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការ «តោះ! យើងទៅច្រៀងចម្រៀងជាតិផ្ដល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខរបស់យើង» ដែលមានគោលបំណងចម្បងក្នុងការលើកកម្ពស់សីលធម៌ និងស្មារតីជាតិរបស់ប្រជាជនខ្មែរទាំងមូល ជាពិសេសវីរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeT-722ZfxZ5Xn5Vml1jsab18R2xcTzd59V2KaHOSdtGxACzctnfaMGHrJh2QdVYIC3nF5tIZCDxQHxn1Q7uK91YEKAvG75z7zwc7dFBinupT5S30gXhNB3QG4PW_VoHkS6OMBkzH3905C6wpGdHfwlrX5tUkiqEhHP0OIKV7A3DjVeNlm9EAnmJHS5DKb/s2048/518380305_1314687420506200_6441103295387959841_n.jpg

សកម្មភាពដ៏គួរឲ្យកោតសរសើរនេះ បានបង្ហាញយ៉ាងច្បាស់ពីចក្ខុវិស័យរបស់ក្រុមហ៊ុនវឌ្ឍនៈ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ក្រៅពីវិស័យអាជីវកម្ម។ វាមិនត្រឹមតែជាការលើកទឹកចិត្តដល់កងទ័ពជួរមុខដែលលះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរដ៏សម្បូរបែប និងបង្ហាញពីស្មារតីរួបរួមជាតិរបស់កម្ពុជា ឲ្យកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNIPWSXFv4rvQtRxNbznVb5qxlg01ieWqCJvPC-1-86X-MFu0UBerJcRL3kPElnpVOaYGkn6GsqqgohuC3DgqbyWPO8HApZ2zHQunlBJJM5bBYYmb3Fndq2qIFIE-qHL9k2xgxO_ztmoF5MS_TkptZ9M3_tZFeYABJZP26VKtgslpBSIC1l-hUpB_Nxpog/s2048/518390022_1314688320506110_5154285187346270932_n.jpg
ក្រុមហ៊ុនវឌ្ឍនៈ បានសង្កត់ធ្ងន់ថា ពួកយើងនឹងនៅតែបន្តបេសកកម្មផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ សិល្បៈ និងកីឡារបស់យើងឲ្យកាន់តែទូលំទូលាយ។
តាមរយៈការ ផ្ដួចផ្ដើម ដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុនវឌ្ឍនៈ យើងសង្ឃឹមយ៉ាងមុតមាំថា ពិភពលោកនឹងបានស្គាល់ យល់ដឹង និងកោតសរសើរកាន់តែច្បាស់អំពីប្រទេសកម្ពុជាទាំងវប្បធម៌ ប្រវត្តិសាស្ត្រ និងភាពរឹងមាំរបស់ប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihjQ-39Xp1wYwg8PpL0JWf9yRjN0p7ON7CtqgCsa2CjTYJ8YOc_xuk3Q9XX0KkXmygCMULiMvLVYrBTzu0VhkhpxDi6FyTTqn2PFr8gRGFAOCvL8Zo-NG0O1tv7qP5gJQDgA5kmhTgl7mIBVo_9Dmyb6RDEwCwvaHx2w4dFUgPFnqvLXplrgVox0H5Tgm7/s2048/519495087_1314686903839585_5340506593299770610_n.jpg
#សមារតីខ្មែរតែ១
#krudkunkhmertochina
#Vattanac