ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Structure រាយការណ៍ថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាកផានិត ក្នុងឋានៈជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានបញ្ជាឱ្យរៀបចំកិច្ចប្រជុំ នៅថ្ងៃទី២០ ខែកក្កដា ដើម្បីពិភាក្សាករណីកងទ័ពថៃ៣នាក់ ដាច់ជើង និងរងរបួសដោយសារដើរជាន់មីននៅតំបន់មុំ៣ ។ ការត្រួតពិនិត្យរបស់ថៃរកឃើញថា វាជាមីនថ្មី ហើយថៃត្រៀមប្តឹងកម្ពុជាទៅអង្គការសហប្រជាជាតិ (UN) ករណីដាក់មីនក្នុងទឹកដីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrXQtPuAN2v6n1IAQMiRdWdzTWo45pAn58uq59Y-8oz-yUJCsknjU1WoeICqLLsgdX9-SLgYRyYSRJBTbCEdEYtmDRkCIgx6v243Rnf2MNTTUdtvDh_3u0h7G1ACatGVCKdf9iwAugrjnwTt9-t9zRUzxd9zNMUDH76vbVPH98m3YedR3HnAAatgvSyMI1/s1280/photo_2025-07-19_16-49-17%20(2).jpg

កិច្ចប្រជុំនេះ គឺក្រសួងការបរទេសថៃនឹងចូលរួមផងដែរដើម្បីពិចារណាពីគោលការណ៍អនុវត្តបន្តទៀត ជាពិសេស ការប្រមូលភស្តុតាងដើម្បីដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ (UN) ដោយចោទប្រកាន់កម្ពុជារំលោភលើអនុសញ្ញាអូតាវ៉ា ពីព្រោះអនុសញ្ញាអូតាវ៉ាបានហាមប្រទេសជាភាគីប្រើប្រាស់មីនសម្លាប់បុគ្គល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR8v29UPVsulCuLliprOiu3ws_tPCPj7ycmbvDuTZCPKYx3ePSW0buBp8kgZqC2LidEiFr-iIDGb2fz06cYZ7baGZMti_Mht5x59DBHjDkVvSFNCZviyLzoFvI7sT5ubvNYX85hBSW-DMxE5FNe74Ygg74l70wdbjxyjuBCbBhpFshN0I2mtD4cc8-KkKb/s1280/photo_2025-07-19_16-49-17%20(3).jpg

ក្រៅពីនេះ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាកផានិត ក៏បានបញ្ជាឱ្យកងទ័ពភូមិភាគ២ ប្រមូលទិន្នន័យ និងភស្តុតាងយ៉ាងលម្អិតទាំងអស់ រួមទាំងធ្វើសន្និសីទសារព័ត៌មានសរសេររបាយការណ៍ជាលាយលក្ខណ៍អក្សរ ដើម្បីប្រើប្រាស់ធ្វើភស្តុតាងប្រគល់ឱ្យក្រសួងការបរទេសចាត់ការ ។ ក្រៅពីនេះ លោកបានបញ្ជាឱ្យកងទ័ពទៅប្រមូលបំណែកមីននៅតំបន់មុំ៣ ដែលលោកអះអាងថា ជាទឹកដីថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg45w6ApuOtJBPrV9o_gSWegMJVIYUfDH2xUKPprOhp_oPz3aoylJwCvYvIK0WG3YhvVblVUcGuop7DcGJdpfyQG6dPW7RSkzZFAF-OsSwTz1AQ5GHTKyTLxZ4Ug_auymwUHajZazogpVjjPKozjvi9V_HhKrIwW7gAUjlxYsC4t1wtGTO1ptYMoinpMNcm/s1280/photo_2025-07-19_16-49-17.jpg
បច្ចុប្បន្ន មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កំពុងតែប្រមូលទិន្នន័យ និងភស្តុតាងពីកងទ័ព ព្រមទាំងស្ថាប័នពាក់ព័ន្ធយ៉ាងលម្អិត ។ បន្ទាប់មក នឹងមានការប្រកាសជាផ្លូវការក្នុងកិច្ចប្រជុំមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២១ ខែកក្កដា នេះ ។ ប្រសិនបើកម្ពុជាបដិសេធនឹងការចោទប្រកាន់របស់ថៃ គឺកម្ពុជាត្រូវតែត្រៀមភស្តុតាងដើម្បីបដិសេធជាមួយទិន្នន័យរបស់ថៃ ។ នេះបើតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាកផានិត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHREuaHcM3H4lg53eFiToPprayCzmCpwKdrlVUmJNHek7_DSX_x762Vk9etPK8HyBG7sIlkHPZVWBLsKJf-tfSnoJeOreFDEZcogOVUHjKEiMispNGnAXF06DWysWl29zHV-Qkrp0y_16QzVJYZHpsYjK76yt5B1T0h0YaHkIFUuOqGU2pLxS8UCsFOD26/s960/photo_2025-07-19_16-49-16.jpg
ចំណែកអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានចេញសេចក្តីប្រកាសព័ត៌មានច្រាលចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនលើករណីកងទ័ពថៃ៣នាក់ រងរគ្រោះថ្នាក់ដោយសារមីននៅតំបន់មុំ៣ ។ ការចុះផ្សាយនោះមានចេតនាចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ថាកម្ពុជាបានដាក់មីនថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjELxZy-exLbFfUOk3t16TWKidDPr3t-5YLFUEbmJth1B-poK5qalcbL5QlNs1P1vbbwvmQsY9vp8LkGWXwmseYHtG5SKppRVdM7_ZdQ7sC7uA4Ydx2-WC8i00auU_gZdoJ3bvJSPgLMzwhiwt4qQ6Ij6TMGF17zt0fShkTKd9zJO1IIq3FNXH-po9WcZCU/s1280/photo_2025-07-19_16-49-31.jpg

ហេតុនេះ អាជ្ញាធរមីនកម្ពុជាសូមបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃមួយចំនួនថា កម្ពុជាបានដាក់មីនថ្មី និងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចៀសវាងការសន្និដ្ឋាន ឬចោទប្រកាន់ណាមួយដោយមិនទាន់ដឹងអំពីការពិត ។ កម្ពុជាជំរុញឱ្យមានកិច្ចសហការប្រតិបត្តិក្នុងការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ និងរក្សាឱ្យបាននូវស្មារតីមិត្តភាព សុវត្ថិភាព និងមិនចោទប្រកាន់គ្នាទៅវិញទៅមក ព្រោះថាសត្រូវពិតប្រាកដរបស់យើងទាំងអស់គ្នា គឺគ្រាប់មីន ៕