បញ្ហាជាមួយអ៊ីរ៉ង់នៅមិនទាន់រកដំណោះស្រាយសមស្របណាមួយបានផង ពេលនេះស្រាប់តែអ៊ីស្រាអែលបើកការវា.យប្រហា.រតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយទៀតទៅលើប្រទេសស៊ីរី ដើម្បីជាការព្រ.មានឲ្យប្រទេសនេះដកកម្លាំងចេញពីតំបន់ភាគខាងត្បូង ដែលអ៊ីស្រាអែលកំពុងកាន់កាប់។
យោងតាមសារព័ត៌មានបរទេស ដែលចុះផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា ការវា.យប្រហា.រនេះ មានគោលដៅតម្រង់ឲ្យចំក្រសួងការពារជាតិស៊ីរី ក្នុងទីក្រុង Damascus ចំពេលមានការប៉ះទង្គិចជាថ្មីនៅក្នុងប្រទេស។ អ៊ីស្រាអែលនិយាយថា ការវាយប្រហាររបស់ខ្លួនលើទីតាំងរបស់ក្រសួងការពារជាតិស៊ីរី គឺមានបំណងជាការព្រមា.នដល់រដ្ឋាភិបាលថ្មី ឲ្យចាកចេញពីភាគខាងត្បូងនៃប្រទេសស៊ីរី ដែលអ៊ីស្រាអែលបានកាន់កាប់។

ទូរទស្សន៍ក្នុងស្រុកមួយរបស់ស៊ីរី ដែលកំពុងធ្វើសេចក្ដីរាយការណ៍ផ្សាយបន្តផ្ទាល់ បានថតជាប់នូវការទម្លាក់គ្រាប់មីស៊ីលពីសំណាក់យន្តហោះឈ្លបយកការណ៍របស់អ៊ីស្រាអែល បណ្ដាលឲ្យមានការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅចំទីស្នាក់ការយោធាស៊ីរី ហើយរបាយការណ៍បឋមបង្ហាញថា មានជនស៊ីវិលយ៉ាងហោចណាស់ ២នាក់បានរងរបួស។
ការវា.យប្រហា.រតាមអាកាសនេះ បានផ្តោតនៅជុំវិញទីក្រុង Sweida ភាគខាងត្បូង ដែលជាជម្លោះរវាងសកម្មប្រយុទ្ធជនជាតិភាគតិច Druze និងកងកម្លាំងរដ្ឋាភិបាលស៊ីរី។ ដើមឡើយ កងកម្លាំងរដ្ឋាភិបាលត្រូវបានបញ្ជូនទៅដើម្បីបញ្ឈប់ជម្លោះរវាងក្រុម Druze និងកុលសម្ព័ន្ធ Bedouin ប៉ុន្តែបែរជាបានប៉ះទង្គិចជាមួយក្រុម Druze ទៅវិញ។ ស្ថានការណ៍នេះបានជំរុញឲ្យជនជាតិ Druze នៅក្នុងប្រទេសអ៊ីស្រាអែល អំពាវនាវឲ្យយោធាអ៊ីស្រាអែល ជួយការពារសហគមន៍របស់ពួកគេនៅប្រទេសស៊ីរី។.jpg)
ប្រទេសស៊ីរីបានស្តីបន្ទោសកងជីវពលនៅក្នុង Sweida ចំពោះការរំលោ.ភលើកិច្ចព្រមព្រៀងឈប់បា.ញ់ដែលទើបតែសម្រេចបានកាលពីថ្ងៃអង្គារ។ ចំណែករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា យោធានឹងបន្តវា.យប្រហារកងកម្លាំងស៊ីរីបន្តទៀត រហូតដល់ពួកគេដកទ័ពរបស់ខ្លួនចេញ និងហាមប៉ះពាល់ក្រុម Druze របស់អ៊ីស្រាអែលជាដាច់ខាត។ នេះបើយោងតាមរបាយការណ៍ក្នុងស្រុក។

គួរបញ្ជាក់ថា យោធាអ៊ីស្រាអែលបានប្រកាសពីការវាយប្រហារលើ ទីបញ្ជាការយោធារបស់ស៊ីរី នៅក្រុងដាម៉ាស ខណៈដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ក៏បានព្រមានពីការវា.យប្រហារដ៏ឈឺចាប់មួយទៀត ស្របពេលដែល អំពើហិង្សានៅភាគខាងត្បូងក្នុងប្រទេសស៊ីរីបានបណ្តាលឲ្យមនុស្សចន្លោះពី ១៦៩ ទៅ ៣០០នាក់ បានស្លា.ប់កាលពីពេលថ្មីៗកន្លងទៅនេះ៕










