ជឿជាក់ថា មនុស្សមួយចំនួនមានទម្លាប់ខុសឆ្គងទាំងនេះ ក្នុងការប្រើប្រាស់ព្រីភ្លើងបន្ថែម។ ទោះបីជា ខ្សែភ្លើងបន្ថែមជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃក៏ពិតមែន បន្តែការប្រើវាមិនបានត្រឹមត្រូវនឹងបង្កឱ្យមានគ្រោះ.ថ្នាក់ធ្ងន់ធ្ងរដល់សុវត្តិភាពផ្ទាល់ខ្លួន ក៏ដូចជាផ្ទះសម្បែងផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj4emH_yuJOZZKFSRowLm5Fioc2icmaX3aWm_2yIAHpcvcl4V3672dCoPdEcLAR96WDXyMGJ4GO6E_DvlUXOja_RMwF-t0oWbuLTEQysFgc_nHME5v7vr3FbISI4OgU8ke9yQBFo9c15AUsep9GADWg4wNUkMEno9j6Uc3CvwbmS_euZdPeOtHVSJnKIss/s2048/image_2025-07-17_13-25-07%20(2).pngយោងតាមគេហ័ទំព័បរទេស បានឲ្យដឹងថា កំហុសទូទៅទាំង ៦ ចំពោះការប្រើប្រាស់ព្រីភ្លើងបន្ថែម អាចបង្កហានិភ័យខ្លាំងដែលយើងគួរជៀសវាង:

១.ការភ្ជាប់ជាមួយឧបករណ៍ប្រើថាមពលខ្ពស់: លោក Paul Martinez ម្ចាស់ក្រុមហ៊ុន Electrified NYC នៅ Brooklyn បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័របច្ចេកវិទ្យា CNET ថា “មិនគួរមានព្រីភ្លើងបន្ថែមអ្វីទាំងអស់”។ វាគួរតែត្រូវបានដោតដោយផ្ទាល់ទៅក្នុងព្រីភ្លើងលើជញ្ជាំងជានិច្ច ដើម្បីការពារហានិភ័យ ដែលបណ្តាលឱ្យវាឡើងកំដៅ និងអាចឆេះបាន ជាពិសេស ដោត ទូរទឹកក ម៉ៃក្រូវ៉េវ ឬម៉ាស៉ីនដុតនំជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ2WZ7R6bOM6GmYNo-KQqlzMMbc65J6wK2AiANJqmq4g1UMRkkYkJV-KFVXTg8W17dSCZ0HqK_PGp0batdnCuiKAfJDNvh_Dl_SvBfUvi7JUhTcQtV5ksxLzjR3xr3CW3Q1VPAfedbzvu4O2cp63ePlYWtEjVc_NDva3nPQCnqEwzUmnB6ALmuXZVO989m/s1050/image_2025-07-17_13-25-05.png
២. ប្រើព្រីភ្លើងជំនួសជាអចិន្ត្រៃយ៍: អ្នកជំនាញបាននិយាយថា ខ្សែបន្ថែមត្រូវបានបម្រុងទុកសម្រាប់ការប្រើប្រាស់បណ្តោះអាសន្នប៉ុណ្ណោះ ហើយមិនគួរយកវាមកប្រើប្រាស់ប្រចាំថ្ងៃឡើយ។ ការប្រើខ្សែភ្លើងបន្ថែមយូរៗទៅ វាអាចរលត់ ឬឡើងកំដៅខ្លាំង និងក្លាយជាភ្លើងឆេះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIhPZzqsjD1lbdIpBjzjp5pSzm34emnb1oqHWCdVaVhiHAsf253jKAY9gdHHWr55ZHuXdgtYbzktce-sCDy9mCcBr5NLLum7eV7CHVt5ydCR5kGtdP27lUQe75TZylbAQm2QLhu6MiFfo_XMgXiQranHQBvJNyB18b6Q3P5DbYLLxOEAfZvpAYWUdZWypC/s1200/image_2025-07-17_13-25-06.png

៣. ប្រើនៅក្នុងបរិយាកាសខាងក្រៅ ឬកន្លែងសើម: ខ្សែបន្ថែម មិនមានស្តង់ដារត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ខាងក្រៅទេ ជាពិសេសក្នុងស្ថានភាពសើម ឬមានទឹក។ សូម្បីតែនៅពេលដែលអាកាសធាតុមានស្ថេរភាព ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យយូរ និងសីតុណ្ហភាពប្រែប្រួលក៏អាចបំផ្លាញអ៊ីសូឡង់របស់ខ្សែភ្លើងបានដែរ ពីព្រោះវាគ្មានភាពធន់នឹងលក្ខខណ្ឌអាកាសធាតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha0UTyNcYhWY2Zbh1CmlueHAXJGAkw5YDf0Lv9wNkDJLyaIytgO8J5z9bvR_9FdD7t707zym2jFvmZr6oTlPwMxqT6rB7z-SUvaFLHMvUsilZ60dCIJkqO1jpQCbRVbspowLAPJms80_1s63leRUweIWoA7OliUCGAXkD-m9TvVa1X_8X9npM8hlTG8z12/s686/image_2025-07-17_13-25-08.png

៤. ពេលចម្អិនអាហារ: អ្នកជំនាញបានព្រមានថា គ្រឿងប្រើប្រាស់ក្នុងផ្ទះបាយតូចៗតែងតែត្រូវការថាមពលច្រើនជាងខ្សែទំហំរបស់វាដែលអាចផ្គត់ផ្គង់បានដោយសុវត្ថិភាព។ ជាពិសេសម៉ាស៊ីនដុតនំដោយប្រើខ្សែភ្លើងខាងក្នុង ដែលវាអាចឡើងកំដៅបានយ៉ាងលឿន។ វាគួរតែត្រូវបានភ្ជាប់ដោយផ្ទាល់ទៅក្នុងព្រីភ្លើងជាប់ជញ្ជាំងជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUhKATBe34XwPhl2KUrUhpH_Hg1imTHtIoSPrXoUIN7o0rWVZcaA5G7C3pQi7pdpSUm9Xf5dCB3pjOwfOl1hWv6UbZ9Yvn9j6KaJuJyKlv0AF-mWFZcGPPVJa37t95cvejO2ymfIvwcksqwOF0T119h7maS30eFeVF2Xm3z0pp4FLMZH27EGT_c2M4c9Zp/s2560/image_2025-07-17_13-25-04.png

៥.ដោតឧបករណ៍ច្រើនក្នុងពេលតែមួយ: ការភ្ជាប់ឧបករណ៍ជាច្រើនទៅនឹងខ្សែបន្ថែមតែមួយអាចនាំឱ្យមានការឡើងកំដៅ និងបន្ទុកសៀគ្វីលើស ជាពិសេសប្រសិនបើពួកវាត្រូវការថាមពលខ្ពស់។ វាអាចបណ្តាលឱ្យមានភ្លើងឆេះ ឬយ៉ាងហោចណាស់ ធ្វើឱ្យខ្សែភ្លើងឡើងកំដៅ និងធ្វើឱ្យឧបករណ៍ដែលភ្ជាប់នឹងខូច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirU4LE5c32ahfNi8LBk9A16wMCokgLZ2B9vokHf-LpvZAkAwHANwY6cFUVstFJ3v4KTskduCTpYI1xLEjUzuorbbbozUtjffJU6I1EknQARyPg3tA4RnARzg5BBYIdNVZXf__2SAbeIsHKiDQsP2SVjqmEhiBdIpOpqtOiI4GyagjeN3BtqMR8bTY5aNaD/s860/image_2025-07-17_13-25-07.png

៦.សាកកង់អគ្គិសនី ឬម៉ូតូ scooter: ម៉ូតូ scooter កង់ និងឧបករណ៍អគ្គិសនីចល័តផ្ទាល់ខ្លួនផ្សេងទៀត ជារឿយៗត្រូវការថាមពលច្រើនជាងខ្សែបន្ថែមដែលអាចគ្រប់គ្រងបាន។
មូលនិធិសុវត្ថិភាពអគ្គិសនីអន្តរជាតិបានផ្តល់យោបល់ឱ្យប្រើតែឆ្នាំងសាកដែលត្រូវបានអនុម័តដោយក្រុមហ៊ុនផលិតប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត គួរប្រើប្រាស់វាឱ្យបានត្រឹមត្រូវជៀសវាង ការកើនឡើងកម្ដៅ ឬបណ្ដាលឱ្យផ្ទុះ ឬឆេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqM_ZpvVeL6cEQ41c-mMK0YB-GCt8y2OAjiACiFbgrgWRmciqFv0TvWKRAbNv270Z4c5Q4qCYQHkWW2644ySpvYBYAI4KVq7iSwt4-5RE3z_tMMqQlTj6Rf9EWgpOv6ucyfU_3ggn4-TqyatbryOgkrQpwTRu1VafvRJvEDNN3C5kqKUUTR6sDgxzv_9En/s1287/image_2025-07-17_13-25-08%20(2).png
ជាចុងក្រោយ ការយល់ដឹង និងប្រើប្រាស់ព្រីភ្លើងបន្ថែមឱ្យបានត្រឹមត្រូវ គឺជាវិធីសាស្រ្តមួយដ៏សាមញ្ញក្នុងការការពារការគ្រោះ.ថ្នាក់ដ៏ធ្ងន់ធ្ងរដូចជា ភ្លើងឆេះ បាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិតជាដើម។ ដូចនេះប្រសិនបើអ្នកមានការសង្ស័យ ឬមិនប្រាកដ អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញក្នុងផ្នែកអគ្គិសនីជាមុនសិន៕