Jennie បានក្លាយជាចំណុចកណ្តាលនៃការជជែកវែកញែកពីអ្នកនិយមលេងអ៊ីធឺណិត បន្ទាប់ពីវីដេអូនៃការសម្តែងរបស់នាងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម។ ក្នុងឃ្លីបនោះ សមាជិក BLACKPINK រូបនេះបានឈប់រាំនៅកណ្ដាលឆាកសម្ដែងម្ដងទៀត។

មានមតិរិះគន់ចំៗជាច្រើនសំដៅលើ Jennie ជាពិសេសគឺថានាងខ្ជិលរាំណាស់។ អ្នកខ្លះថា Jennie ជាតារាចម្រៀង តែបើនាងមិនច្រៀង ឬរាំ តើនាងជាអ្វី? រួមទាំងសម្តីវែកញែកជាច្រើនទៀត។
យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏បាននិយាយការពារតារាស្រីរូបនេះផងដែរដោយ ថាវីដេអូនេះមិនបានឆ្លុះបញ្ចាំងពីស្ថានភាពនៅពេលនោះយ៉ាងត្រឹមត្រូវនោះទេ។ ពួកគេបាននិយាយថា Jennie កំពុងព្យាយាមកែតម្រូវឧបករណ៍ដែលពាក់នៅលើចង្កេះ របស់នាង អាចជាកាស ឬមីក្រូហ្វូនដូច្នេះនាងមិនអាចបន្តរាំដូចសមាជិកដទៃទៀតបានទេ ។ ទស្សនិកជនមួយចំនួនគិតថា ជាមួយនឹងបទពិសោធន៍សម្តែងជាច្រើនឆ្នាំ Jennie ត្រូវតែដោះស្រាយស្ថានការណ៍ឱ្យកាន់តែប្រសើរឡើង ជាជាងអនុញ្ញាតឱ្យការ សម្តែងត្រូវបានរំខាន។
ភាពចម្រូងចម្រាសមិនបានឈប់ត្រឹមនោះទេ វីដេអូរបស់ Jennie សម្តែងបទ «Like Jennie» បានផ្ទុះឡើង។ អ្នកនិយមលេងអ៊ីនធឺណិតបានរិះគន់ Jennie ដោយនិយាយថានាងមិនមែនជា idol ទេ ព្រោះក្រៅពីស្រែកទៅកាន់ហ្វូងមនុស្ស នាងមិនច្រៀងទាល់តែសោះ ដែលជាអ្វីដែលសិល្បករ K-Pop ទាំងអស់គួរតែអាចធ្វើបាន។ អ្នកខ្លះគិតថានាងមិនបានផ្តល់អ្វីឱ្យសោះក្រៅតែពីសម្តែង100%។ អ្នកគាំទ្រក៏និយាយការពារនាងដែរថា នាងធ្លាប់សម្តែងជាច្រើនបទពីមុនមក ហើយបទ «Like Jennie» មានក្បាច់រាំខ្លាំងៗ ដូច្នេះនាងមានការផ្តោតទៅលើ ក្បាច់រាំគឺអាចយល់បាន។
គួរបញ្ជាក់ផងដែរថា ការប្រគំតន្រ្តីរបស់ក្រុមចម្រៀង BLACKPINK នៅសហរដ្ឋអាម៉េរិក Jennie ក៏បានធ្វើឱ្យមានការរំជើបរំជួលពេញប្រព័ន្ធផ្សព្វផ្សាយ នៅពេលដែលនាងស្រាប់តែបង្ហាញអាវក្នុងដោយចេតនារយៈពេលប្រហែល ២ វិនាទីនៅលើឆាកនៅឯ SoFi Stadium ទីក្រុង Los Angeles ៕










