ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោក និធី ស៊ីព្រែ នាយករងវិទ្យាស្ថានទំនាក់ទំនងទីផ្សារវិស័យទេសចរណ៍ថៃ បាននិយាយក្នុងសិក្ខាសាលាស្តីពី «Decode 2025: The Mid-Year Signal សញ្ញាសេដ្ឋកិច្ចពិភពលោក ការផ្លាស់ប្តូរអនាគតសេដ្ឋកិច្ចថៃ» ថា វិស័យទេសចរណ៍គឺជាក្តីសង្ឃឹមមួយដើម្បីជំរុញសេដ្ឋកិច្ចថៃ ប៉ុន្តែរយៈពេលចុងក្រោយនេះ វិស័យទេសចរណ៍ថៃធ្លាក់ចុះដោយសារជំងឺរាតត្បាត និងវិបត្តិផ្សេងៗ ។ វិទ្យាស្ថានទំនាក់ទំនងទីផ្សារវិស័យទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនឹងព្យាយាមជំរុញវិស័យទេសចរណ៍ឱ្យរួចផុតពីវិបត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjowK-62tTVn_5LeCaLBCuKEnfhzkuzMUzCEsgjU2fHcEfBnmujUADqNTPKJXfzDF6HsLWr3JfHaIgn3FVgRYz6NHZsdm6F2QZAeRXRIUJqIF-tqdnEDRdlAznHB0pK8Ck0ZszGtXoSoKAb0RIt-AFrHYkYZ2E6UCvlerejINk6yKooklrUg50hO7qVYGs2/s1200/image_2025-07-17_08-47-22.png

នៅឆ្នាំ២០២៥ វិស័យទេសចរណ៍ថៃបានធ្លាក់ចុះដូចបណ្តាឆ្នាំមុនៗ ហើយបារម្ភថា ប្រទេសថៃអាចពុំមែនជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរបរទេសទៀតទេ ។ ហេតុនេះ វិទ្យាស្ថានទំនាក់ទំនងទីផ្សារវិស័យទេសចរណ៍នឹងព្យាយាមធ្វើឱ្យប្រទេសថៃក្លាយជាមេដែកឆក់ទាក់ទាញភ្ញៀវទេសចរបរទេសដើម្បីប្រមូលប្រាក់ជួយសេដ្ឋកិច្ចបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGpuLebaV2ymLURVW8BWBVqbb_obeSBO4th2x-py8rvUjK3EDlsmkmOACaap6ab_QPjzBnaNKTUGOsv62fRTxfsDFXUpB7OyEIeeJQ9H6T8-pCsFZ2WZ-mZ61QIiVTFIuSPN8C-XzSAQLWFYBm451Q7rPP6pg3DLf5OquvMgYcCJqL8f6dnXbgNzMGLkcz/s2880/image_2025-07-17_08-47-07.png

ឆ្នាំនេះ ពុំទាន់ប្រាកដចិត្តថា តើចំនួនភ្ញៀវទេសចរបរទេសនឹងមកកម្សាន្តនៅប្រទេសថៃតាមគោលដៅដែរឬទេ ពីព្រោះចំនួនភ្ញៀវទេសចរបច្ចុប្បន្ន ដែលគិតតាំងពីដើមឆ្នាំ២០២៥ ធ្លាក់ចុះ ៥% ទោះជាមានការងើបឡើងវិញក្តី បើធៀបនឹងឆ្នាំ២០១៩ មុនការឆ្លងជំងឺកូវីដ ។ ការធ្លាក់ចុះចំនួនភ្ញៀវទេសចរមួយផ្នែកដោយសារការធ្លាក់ចុះភ្ញៀវទេសចរចិន ប៉ុន្តែនៅចុងឆ្នាំនេះ អាចនឹងមានភ្ញៀវទេសចរបរទេសមកលេងថៃច្រើនជាងមុន ហើយប្រាក់ចំណូលពីវិស័យទេសចរណ៍ក៏កើនឡើងដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSCTXP50dz4OdXWuC1FyS0pQu-1Ozazqj0t9h2UEaTuF5fK56V70KKHGsQHG3JJtB6acSuBRhp2BKgSktO69ObuJ7LpLE_M6L09YnAGhT9rXPaEw8MZFq35Xwm8QLZ5f6p-xFyANIHve45abE4302RcYJfHDn0z2xEc35UuwsVuWksYsS8nepucjVRCplf/s5000/image_2025-07-17_08-47-12%20(2).png

យើងពុំផ្តោតសំខាន់លើភ្ញៀវទេសចរបរទេសតែម្យ៉ាងទេ ពីព្រោះភ្ញៀវទេសចរថៃក៏សំខាន់ដែរ ប៉ុន្តែប្រាក់ចំណូលពីភ្ញៀវទេសចរបរទេស និងភ្ញៀវទេសចរថៃខុសគ្នាច្រើន ។ ថៃទទួលបានចំណូលសរុបពីវិស័យទេសចរណ៍ ចំនួន៣លានលានបាត ក្នុងនោះចំណូលពីភ្ញៀវទេសចរបរទេស ស្មើ២លានលានបាត និងចំណូលពីភ្ញៀវទេសចរថៃ ស្មើ១លានលានបាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAMpOGag01rrwhsV1RMbmxGqEa7vEpVAImol3OQcUoHhLHv-Z7Ev5a4amQfgyUx9p5GpbM-yBurosXuGkvIRJNH0nXyZE8hfiQ-WntXtOXBtydL9gYtShM5fo5GCZ-gQerCf96yltgxpsNCD9-hmyvtNCR21S_sKZirMmerqlOs6PWVnMU4Dnpu9HlXdPO/s1120/image_2025-07-17_08-47-12.png
យើងចាត់ទុកថា វិស័យទេសចរណ៍ថៃងើបឡើងឆាប់រហ័សជាងប្រទេសផ្សេងៗក្រោយជំងឺកូវីដ ប៉ុន្តែពេលប្រទេសផ្សេងៗប្រឹងប្រែងជំរុញវិស័យទេសចរណ៍យ៉ាងខ្លាំង ក្នុងនោះក៏មានចិនផងដែរដែលទាក់ទាញភ្ញៀវទេសចរបរទេស គឺធ្វើឱ្យបណ្តាប្រទេសលើពិភពលោកប្រកួតប្រជែងគ្នាខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរ ។ បច្ចុប្បន្ន ភ្ញៀវទេសចរចាប់អារម្មណ៍លើទេសចរណ៍សុខភាពកាន់តែច្រើន និងយកចិត្តទុកដាក់ថែទាំសុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5cU9GlddBSiMWcj9SGiTKBXYiKjg15Crsj0FccVN0qFXMVbbLmDozChsaqd4twUoh2uB-_87Ti68CYQj-G9okVoSTcGypb8oI4A-tD2hzKxpmOjTEAwSIQO_gcqramAZkezywwiOwfWpxZDKlVrOWS33BFSBi99YvQ6HxTGifJy8Rd0stYOG5CimbDsAd/s1024/image_2025-07-17_08-47-22%20(2).png

ដូច្នេះ ចាប់ពីពេលនេះ ថៃនឹងផ្តោតលើទេសចរណ៍ប្រភេទ Health and Wellness រួមទាំងទេសចរណ៍កីឡា ដោយរៀបចំការប្រកួតកីឡាធំៗដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម ។ ក្រៅពីនេះ ថៃមានកន្លែងទាក់ទាញភ្ញៀវទេសចរថ្មី គឺទេសចរណ៍នៅតាមរោងភាពយន្ត និងការប្រគំតន្ត្រីលំដាប់ពិភពលោកដើម្បីជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើនតាមរយៈដំណើរកម្សាន្តពេលយប់ ។ នេះបើតាមការលើកឡើងរបស់លោក និធី ស៊ីព្រែ នាយករងវិទ្យាស្ថានទំនាក់ទំនងទីផ្សារវិស័យទេសចរណ៍ ៕