ថៃ៖ ប៉ូលិសស៊ើបអង្កេតផ្នែកឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបានបញ្ជូនសំណុំរឿងដែលទាក់ទងនឹងការលេចធ្លាយនូវការហៅទូរស័ព្ទរវាងនាយករដ្ឋមន្ត្រី Paetongtarn Shinawatra និង សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ព្រះរាជអាជ្ញាសាធារណៈដើម្បីស្នើសុំដីកាចាប់ខ្លួនពីប៉ូលីស Interpol ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhyphenhyphenbkSk-nxtmYzTuNxi-5Lzxg0X9qdNbKQAdRQqAVoH2ZZh0n3ZmMzpCgWMjW2TakSfA9_owgM7cqP-1UguH2GlRwduKjc1yLOQXl_v4NX5nbpoDiNaf65IfEySs26Zdkda0mTiXmODpKmDpPuPKmAXDdmAX9FkTlX7oX-4owvBXSNgFdWL_MKmBGVqCCD/s1280/photo_2025-07-15_08-51-19.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នាថ្ងៃចន្ទ ទី១៤ ខែកក្កដា បានឲ្យដឹងថា៖ ឧត្តមសេនីយ៍ទោ Siriwat Deepor មេបញ្ជាការផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទី 1 បានដាក់ឯកសារចំនួន 50 ទំព័រនៃសំណុំរឿងនេះនៅការិយាល័យអគ្គមេធាវី ( OAG) ក្នុងទីក្រុងបាងកកកាលពីព្រឹកថ្ងៃចន្ទនេះ។ ឯកសារទាំងនេះ ត្រូវបានរៀបចំឡើងតាមពាក្យបណ្តឹងរបស់លោក Somkid Chueakong អគ្គលេខាធិការរង ទៅកាន់លោកនាយករដ្ឋមន្ត្រី ដែលបានស្វែងរកវិធានការផ្លូវច្បាប់ចំពោះអ្នកប្រើប្រាស់គណនី Facebook ឈ្មោះសម្តេច ហ៊ុន សែន នៃប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwQB-aNJHjDUDNd1Z3njJz_e5RocWmXKpLrOQT7Gkeaecdpmb-mcaSCW6dz5NVzHBvVnxVAvkqTKDBtX8UhNP1k5TZArrKWfzn-edxYfyAkgy9IP5EMKzGhX8n-xrdIndvevrz7A8qeolou7pMzJRctxAJD0frSbgb48_0oQ6OC9M6jC-FXdM5pwBQ0oWl/s1280/photo_2025-07-15_08-51-18%20(2).jpg

ប្រភពដដែលបានឲ្យដឹងទៀតថា ដើមបណ្តឹងបានចោ.ទប្រកាន់អ្នកប្រើប្រាស់គណនីខាងលើនេះ ថាបានគំរាមកំហែងសន្តិសុខជាតិ និងបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ចំពោះការចេញផ្សាយខ្សែអាត់សំឡេងរយៈពេល 17នាទីនៃការហៅទូរស័ព្ទរវាងលោកស្រី Paetongtarn និងសម្ដេច ហ៊ុន សែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA2bl-O5JykOfPgCVOFHHNhZa_rdeJ2DEdaQlVjkG9BpfOqMg98onn93L9JiQihLUNaHOfubOC2LP5wNBXgaR7pMGnNpXUqtRGe0_-5PurGUdyJImFRT_SOXbxD1WIaqgZZUO_stkZCw98qEYvQsZp-YS2pMDM6JVBmv1t9CyO50S2XYpGgYT1XYEUA27I/s790/photo_2025-07-15_08-51-18.jpg

ឧត្តមសេនីយ៍ទោ Siriwat បាននិយាយថា ករណីនេះពាក់ព័ន្ធនឹងបទល្មើសនៅក្រៅប្រទេសថៃ ដូច្នេះវាស្ថិតនៅក្រោមការទទួលខុសត្រូវផ្ទាល់របស់អគ្គមេធាវី។ លោកថា ជនជាប់ចោ.ទប្រព្រឹត្តខុសគឺសំដៅដល់អ្នកគ្រប់គ្រងគណនីហ្វេសប៊ុកនោះ។ លោកបដិសេធមិននិយាយថា តើសម្ដេច ហ៊ុន សែន ស្ថិតក្នុងចំណោមជនជាប់ចោ.ទទាំងនោះដែរឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5PEHgeY46_NCQV5hUuoXnFRbq7aSxEZuWuBX1ftcRxqthwvS0SvU9ePU0-NVh1_51FBaNZtwfsNUSoVFoZpElH-F6Ust_5iFzX0FBAvJXvoNc36KSUV2PSqI-1zL9gVfStAC0a9EN9peEjRpJmZ8yvo8hoWeOmz00t4mtPVs9Rgzbbx_woqDTfDbr_09d/s1280/photo_2025-07-15_08-51-19%20(2).jpg

បន្ទាប់ពីបានទទួលសំណុំរឿងនេះ អ្នកនាំពាក្យការិយាល័យអគ្គមេធាវី (OAG) លោក Sakkasem Nisaiyok បាននិយាយថា ខាងអគ្គមេធាវីនឹងសម្រេចថាតើសំណុំរឿងនេះមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជូនទៅតុលាការដែរឬទេ។ បើមានភស្តុតាងគ្រប់គ្រាន់ សំណុំរឿងនឹងបញ្ជូនទៅដល់តុលាការព្រហ្មទណ្ឌ ហើយប្រសិនបើចុងចោ.ទមិនបង្ហាញខ្លួន មន្ត្រីថៃនឹងស្វែងរកដីកាចាប់ខ្លួនពីប៉ូលីស Interpol ៕