ថ្មីៗនេះបន្ទាប់ពីកម្មវិធីមួយបានចាក់ផ្សាយឈ្មោះតារាចម្រៀង ពេជ្រ សូលីកា ត្រូវជាប់ក្នុងរឿងអាស្រូវពាក្យចចាមអារ៉ាមក្នុងភាពចម្រូងចម្រាស។ ទន្ទឹមនឹងរឿងនេះកំពុងរីករាលដាលនៅលើបណ្តាញសង្គមមានការជជែកវែកញែកយ៉ាងច្រើន ទីនីន បានចេញមកនិយាយពីតារាចម្រៀង ពេជ្រ សូលីកា និងបានរម្លឹក ទៅកាលពីនាងផ្ទុះរឿងជាមួយនឹងតារាស្រីម្នាក់កាលពីកន្លងមកនេះ។

តាមរយៈវីដេអូមួយ ទីនីន បាននិយាយថា មិនដឹងថាកម្មវិធីនោះចង់និយាយពី ពេជ្រ សូលីកា ឬអត់ទេ ប៉ុន្តែនាងមិនបានកាន់ជើងខាងណានោះទេ មិនដឹងខាងណាខុសឬត្រូវនោះទេ ប៉ុន្តែនាងចង់និយាយពីរឿងរបស់នាងវិញ កាលពីនាងមានរឿងកាលពីមួយខែ តារាចម្រៀងម្នាក់ប្រើសម្តីមិនសមរម្យ លើសលួស ពេលនាងមានបញ្ហាតារាចម្រៀង ពេជ្រ សូលីកា គឺបានឆាតទៅនិយាយ ជាមួយនាងផ្ទាល់។

ទីនីន បានបន្តទៀតថា សូលីកា បានសួរនាំអំពីបញ្ហាដែលបានកើត កុំឱ្យនាងខឹង ជាមួយនឹងតារាស្រីរូបនោះ ដោយ សូលីកា មិនចង់ឱ្យអ្នកទាំងពីរមានបញ្ហាជាមួយនឹងគ្នានោះទេ។ ទីនីន បានបញ្ជាក់ទៀតថា សូលីកា បានសួរនាំបែបនេះដោយសារតែទាំងតារាស្រីនោះ និង ទីនីន គឺសុទ្ធតែ សូលីកា ស្គាល់ទាំងសងខាងហើយមិនចង់ឱ្យខាងណាមានបញ្ហាជាមួយនឹងខាងណានោះទេ។

អ្នកលក់អនឡាញល្បីឈ្មោះរូបនេះបានអះអាងទៀតថាសំឡេងរបស់ ពេជ្រ សូលីកា បានឆាតមកខ្លួនគឺនាងនៅមានទាំងអស់ ខណៈដែលនាងបានឆ្លើយតបទៅកាន់ ពេជ្រ សូលីកា ថាកាលដែលនាងរម្លឹកពីតារាស្រីនោះគឺគ្រាន់តែចង់ឱ្យគេដឹងចរិតប៉ុណ្ណោះគ្មានការជេរអ្វីនោះទេ។ លើសពីនេះ ទីនីន បានបន្ថែមដែរថានាងចេញមកនិយាយនេះគឺគ្រាន់តែចង់ឱ្យទស្សនិកជនដឹងពីចរិតរបស់ ពេជ្រ សូលីកា យ៉ាងមិចពេលគេមានរឿងហើយពេល ពេជ្រ សូលីកា មានរឿងគេធ្វើបែបមិច។
គួរបញ្ជាក់ផងដែរថាកាលពីខែ ឧសភា កន្លងមកនេះ ទីនីន បានរម្លឹកទៅកាន់រឿងចម្រូងចម្រាសរបស់ខ្លួនកាលពីឆ្នាំ២០២២ និយាយអំពីតារាស្រីល្បីម្នាក់ដែលមានបងប្រុសលក់របស់ប្រ៊េនៗហើយនិយាយដៀមដាមឱ្យនាងកាន់ជើងប្រុសក្មេង យករឿងគ្រួសារបែកបាក់របស់នាងមកនិយាយ។ ក្រោយមក ទីនីន ក៏បានឡើងកម្មវិធីសម្ភាសន៍មួយដោយបញ្ជាក់ថាកាលពីមុននាងក៏ជាអ្នកគាំទ្រម្នាក់របស់តារាស្រីនោះដូចគ្នាប៉ុន្តែពេលនេះសុំរស់នៅជាខ្លួនឯងដោយសារតែតារាស្រីនោះធ្វើហួសព្រំដែនដែលនាងមិនអាចទទួលយកបាន៕










