មហាជនសម្ដែងការហួសចិត្តនឹងមន្ទីរពេទ្យមួយកន្លែងក្នុងខេត្តកំពង់ចាម បន្ទាប់ពីកូនរបស់មន្រ្តីធំម្នាក់នៅក្នុងប្រទេសបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយពេលបញ្ជូនដល់មន្ទីរពេទ្យ បែរជាត្រូវបានពេទ្យទុកចោលមិនព្យាបាល ព្រោះមិនស្គាល់អត្តសញ្ញាណ និងខ្លាចថាជនរងគ្រោះគ្មានប្រាក់បង់ថ្លៃព្យាបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXcHuJ-VmwPbE73gNVP5z4KgTAXghfnoyAcGoV5IxtrzJOkEWnHcoIIJKEISeopvOYn29u2dqQJifagIDotU5XqeUL6XtH8An6-AdGSj011kkoM4u76_DV6jQ-2bKfLL3-N4IjZ23AfX6TYanZVcQ3hZrCIls-_kPsA7i3THnWmA5w9Y4WJ_vQZNyGqRmj/s853/photo_2025-07-12_11-42-21.jpg

កាលពីថ្ងៃសុក្រុ ទី១១ ខែកក្កដា ឆ្នាំ២០២៥ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង រថយន្ត បានបុកគ្នាយ៉ាងពេញទំហឹងនៅចំណុចភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម បានបណ្ដាលឲ្យមនុស្ស៣នាក់ស្លា.ប់ និង៧នាក់រងរបួសធ្ងន់ ស្រាល (រងរបួសធ្ងន់២នាក់) ។ បើតាមការបញ្ជាក់បានឲ្យដឹងថា មានម្នាក់ក្នុងចំណោមអ្នករបួសនោះ គឺជាកូនប្រុសពៅរបស់នាយឧត្តមសេនីយ៍ ផ្កាយ៤ វ៉ា ប៉ោអ៊ាន ជាយុទ្ធមិត្តស្ម័គ្រចិត្ត ដែលធ្លាប់រួមដំណើរជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ កាលពីឆ្នាំ១៩៩៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUQO-KkJB9Xl8AdBx9gOmqW7_UTALbuvx_dJuiv1OYx3cQGi3bAD8ZeIw24erEl_5D7zglKpikZaaTFaVCFbTdfwDoxjDM_Sm1ZxiYVBdrfvM3KJcmmA92K-pq7OFHqZ3TTe35KbEXmOkCFfrjwiHNN4-KhuO_cnuApVcUDUXBGL0Gf1ufMgzOhDek2alp/s1280/photo_2025-07-12_11-42-19%20(2).jpg

យោងតាមការលើកឡើងនៅក្នុងសារសំឡេងរបស់ឯកឧត្តម វ៉ា ប៉ោអ៊ាន បានឲ្យដឹងថា នៅមុនពេលមានសាច់ញាតិបានទៅដល់មន្ទីរពេទ្យ នៅក្នុងខេត្តកំពង់ចាមនោះ ខាងមន្ទីរពេទ្យមិនបានរូតរះសង្រ្គោះអ្នករបួសដែលបានបញ្ជូនមកនោះទេ ដោយខ្លាចថាជនរងគ្រោះមិនមានប្រាក់បង់ថ្លៃព្យាបាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyw-Ko8XoX6YzKfOqwzfzfiWjIztHRmvRIafAd1RGdmEOMZ_PBx9b0-E4R0Y7UkEplqdGZQS9H182BgnhB7Oq84tF-mO3C4_1BoG1rAT5811IBYduzTSAdcMORZv7AonjHGhkF-rnV-EfN-kFB9O-Z2n5wvxKwDh8a6KunU6Un8a4_9TVkdpBMZ-ORauS2/s1280/photo_2025-07-12_11-42-19.jpg
បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ថា សូម្បីតែឈា.មដែលបានបូមរួចពីអ្នកបរិច្ចាគតាំងពីល្ងាចថ្ងៃកើតហេតុនោះ ក៏ត្រូវបានពេទ្យទុកចោលដល់ថ្ងៃបន្ទាប់ មិនព្រមបញ្ចូលឲ្យជនរងគ្រោះផងដែរ។ និយាយរួម គឺមន្ទីរពេទ្យខាងលើនោះ មិនបានខ្វាយខ្វល់ក្នុងការជួយសង្រ្គោះជីវិតមនុស្សសោះតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijvjq3fUkye59pHCQzEQyoyjNZ4dMCCgco0G-yiEegUNb3libMZ3RahDitzvDzcVOeFFIHoCUovO4dOWRlvqmYBAqrPynZTWpHNtjiZtwp3YtlxueuFMiiYhh_RAzFiuT38icPlxw6HrMmzVgQZUhRgsDet6a3J9oxXzkBv74eG3ERokleL3Gsi9BX7i-U/s1280/photo_2025-07-12_11-42-20.jpg

ជាមួយនឹងការបែ.កធ្លាយនូវរឿងរ៉ាវនេះ មហាជនជាច្រើន បានសម្ដែងនូវការហួសចិត្ត ព្រមទាំងបង្ហាញពីការអស់សង្ឃឹមនឹងពេទ្យដែលគ្មានវីជ្ជាជីវៈទាំងនោះ ដែលទុកលុយជាធំជាងជីវិតរបស់មនុស្ស។ ក្នុងនោះ មហាជនជាច្រើនបានលើកឡើងពីការយល់ឃើញស្រដៀងៗគ្នាថា «ពេទ្យពាក់សទ្ធតែអាចស តែចិត្តវិញពណ៌ខ្មៅ ជួយអ្នកជំងឺសិនទៅ លុយកាក់ចាំគិតតាមក្រោយបានតើស។» «ចប់ហើយ! ឪពុកផ្កាយ៤ នៅពិបាក ចុះទម្រាំឪពុកខ្ញុំអ្នកធ្វើស្រែ» «ការព្យាបាលក្នុងស្រុកបែបនេះ ចឹងហើយមិនអាចហាមប្រជាជនមិនឱ្យទៅព្យាបាលនៅក្រៅស្រុកម៉េចនឹងកើត?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgstYcoKZG00NiJlFPnQ0lThlQPh58uASsqZMT4to9tYdcqRKfxKseqWT4bPPmXDu0xsF7xsFErhvvM6m-R1QC0b653uReV9LJxpIawa4Egs7idrEPo3CQGtUGZIzEGToVELB9TmOm4F2G4gythuTaBYioRyysrJHyGFarWBTnc-0KvS8ZJ_dJTNbgyKXXp/s1024/photo_2025-07-12_11-42-22.jpg

ទោះជាយ៉ាងណា ឈ្មោះរបស់មន្ទីរពេទ្យខាងលើនេះមិនត្រូវបានគេបញ្ចេញនោះទេ។ ប៉ុន្តែមានមហាជនជាច្រើននៅក្នុងបណ្ដាញសង្គម បានទាមទារឲ្យស្ថាប័ន ឬក្រសួងដែលមានសមត្ថកិច្ចជួយស្រាវជ្រាវរក ចាត់វិធានការជាមួយប្រធានមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យដែលពាក់ព័ន្ធនៅក្នុងករណីនេះផង ព្រោះបញ្ហានេះមិនមែនទើបតែកើតមាននោះទេ។ ប្រសិនបើនៅបន្តបែបនេះទៀត ច្បាស់ជាពលរដ្ឋអស់ទំនុកចិត្តនឹងវិស័យសុខាភិបាលក្នុងស្រុកមិនខាន៕