គូស្នេហ៍ទាំងក្នុងរឿងនិងក្រៅរឿង Yu Long និង Yang Miemie បានធ្វើឱ្យអ្នកគាំទ្រទាំងក្នុងស្រុកនិងក្រៅស្រុករបស់អ្នកទាំងពីរសម្តែងនូវក្តីរំភើបរីករាយ សប្បាយចិត្តជាខ្លាំងបន្ទាប់ពីឃើញគូស្នេហ៍មួយគូនេះបានសុំគ្នារៀបការប្រកបដោយភាពជោគជ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWJvlrcYmjjPiTB5IQyO-7Yds5ou7wj9005oJWpfJI1rj-2Zc44g1OXp2SvLKwcwTON2QlFVayV1bFVY4KBFm3oVN93UDOuqs7RuIh6E9hdBk0OBp4y4TcKThzrcpzeAm1GlsMP9B0vfl941r1ic9wleUg3xSAayV0-czP3gTYHjR1wBUm97B-6DPVEkKp/s1457/image_2025-07-11_09-44-50.png
កាលពីមុន Yu Long និង Yang Miemie បានបដិសេធទំនាក់ទំនងរបស់ពួកគេជាច្រើនដងដោយគ្រាន់តែហៅវាថាជាដៃគូ ប៉ុន្តែក្រោយមកអ្នកទាំងពីរលែងលាក់បាំង។ Yu Long និង Yang Miemie តែងតែជាគូស្នេហ៍គំរូក្នុងចិត្តរបស់មនុស្សគ្រប់គ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI2tN_pbh-jpwu8qsT7HmFKa2I90P8Jtc5RqC7rldiPH20YAOLHujzBxGakgWrZLCGEDEwAHLdNCFYlAB4jPX9fbd5PFuVl70BHBDiu3FbYaeUrZVkvbvelBICX95J_nZGkbftDNKGnpRQ4y7wBRnTyqxYsUjNuAmo8VCjIdaa5iVpfse0v5uhXO9U50Ms/s1368/image_2025-07-11_09-44-51.png

អ្នកដែលមិនមានសុទិដ្ឋិនិយមចំពោះទំនាក់ទំនងរបស់ពួកគេកាលពីដើម គួរតែចុះចាញ់ដោយស្ងៀមស្ងាត់ព្រោះទំនាក់ទំនងរបស់ពួកគេកាន់តែមានភាពល្អប្រសើរឡើងហើយកាន់តែផ្អែមល្ហែម។ កាលពីដើមដំបូង ដោយសារតែ Yu Long ចាស់ជាង Yang Miemie ៩ ឆ្នាំទៅហើយ វាហាក់ដូចជាមានគម្លាតរវាងអ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5B_O5fDq5u5K5WBMk3rNYpX-el8Cr9ARa7jd30DXOOiLR-XQh5sfji5KIdPbYJZBz9AyssOv-Q6HFMI7SRKgnkvPkAsaBvqh9cHDC1rIO-BGMSmQfFTy7HouaFuhuA9EldIhsPjwdfHL0vSpm-cQvH5l7IFXMI3JBvvbBjxCSJjNO8LBwdjaxkR8G50ZV/s1311/image_2025-07-11_09-44-52.png

ទោះជាយ៉ាងណា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះថ្វីបើខាងប្រុសមានអាយុច្រើនជាងខាងស្រី៩ឆ្នាំពិតមែន ប៉ុន្តែទំនាក់ទំនងអ្នកទាំងពីរគឺពិតជាមានភាពផ្អែមល្ហែមហើយយូរៗទៅទំនាក់ទំនងនេះបានធ្វើឱ្យមនុស្សជាច្រើនព្រមទទួលស្គាល់។ កាលពីពេលថ្មីៗនេះស្នេហាតួឯកប្រុសស្រីក្នុងរឿងខ្លីរបស់ចិន កាន់តែច្បាស់លាស់មួយកម្រិតទៀតដោយ Yu Long បានស្នើសុំ Yang Miemie រៀបការផងដែរ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIPm4XGN45_skih97khZrpjKvsRiWuvnwWjys475jL4e9AfgoUSXdzPRVIWq3HkR2mxsB6s8gOeH4q58Tqyx5GYTcq49YUt3upi5rCxu0OtAjLFa3GhuTz8eb7xcOUL_2hk5qfW924m4ROFa7CjUcKV2yqPbIW-Up0aFMrZ5CfcZhlH7OuIL44kQlhXEml/s920/image_2025-07-11_09-44-53.png
Yu Long បានបង្ហោះនៅលើបណ្តាញសង្គមបានប្រកាសពីដំណឹងល្អ ហើយ Yang Miemie ក៏បានឆ្លើយយល់ព្រមសំណើរៀបការរបស់ខ្លួនផងដែរ។ ក្រោយមក ប្រធានបទរបស់អ្នកទាំងពីរស្នើសុំរៀបការបានក្លាយជាការស្វែងរកដ៏ក្តៅគគុក នៅលើបណ្តាញសង្គមចិន ហើយអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនធំបាននិយាយថា «គូស្នេហ៍ក្នុងរឿង ដែលពួកគេកំពុងគាំទ្របានក្លាយជាការពិត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-7Ru_gZh4eOAAR_AO7PhIgszdAQQrKHEwXWXv2YMqSqg-7cSwbLekvjKyIJTXxGaR693aj6jBCyywVMvxY5yb5dPrDqJyEgwDpzi5DGYZRhrysEGcAt7FA8QJb50ExC5IXFqlNXzFgQ9W_vlMJtKpdrjNTz9nStnIA9AO-3appXlLnUOCg03joVkxTxo0/s1074/image_2025-07-11_09-44-54.png

គួរបញ្ជាក់ផងដែរថា Yu Long និង Yang Miemie បានជួបគ្នាបន្ទាប់ពីធ្វើការជាមួយគ្នាក្នុងរឿងភាគខ្លីជាច្រើនដូចជារឿង «Love Day and Night» « The Killer Is a Bit Cute» «Out of Control Relationship» ព្រមទាំងរឿងជាច្រើនដែលអ្នកទាំងពីរបានសម្តែងជាមួយគ្នាសរុបប្រមាណជាង១០រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU1ZIGvg3JXl4mlqRiGqBbYZcITwVraQGv1EN4xKRxd12kLPOH0mUidiasAUS61kIxSWMfnT_azEn75ShqTbqf3bD_moY2Bt04m3dApI7KDY-320tQL-hX2g62gmr5SwjY-R8HOJQlgDApcHASnOJKN8lV1WahNBRCywjkDBOajIR9JhLvQcquv2c1EGrU/s1920/image_2025-07-11_10-49-45%20(2).png

Yang Miemie មានឈ្មោះពិតថា Yang Yilu មានអាយុ២៤ឆ្នាំជាតារាសម្ដែងចិន និងជាអ្នកបង្កើតវីដេអូខ្លីមកពី Fuzhou ខេត្ត Jiangxi ចំណែកឯតារាសម្តែង Yu Long មានអាយុ៣៣ឆ្នាំ៕