ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន Thai News រាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា ជាបញ្ហាដែលប្រទេសទាំងពីរត្រូវពិភាក្សាគ្នាតាមរយៈយន្តការ ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) នឹងមានកិច្ចប្រជុំ GBC និង RBC ដែលត្រូវចរចា ។ ថៃអាចរង់ចាំ បើកម្ពុជាពុំព្រមចរចា គ្មានបញ្ហាទេ ពីព្រោះគ្មានការប៉ះទង្គិច រីឯកម្ពុជាបបួលថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺឱ្យកម្ពុជាទៅតែឯង ថៃពុំចូលតុលាការ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7YpWRqnIMXo5jyUmR4Yp412y1qCgPi6Lmr_nsEHxch95UjUnm3l78pt0Ji9MvHMDMa-skbF3qURYxojPraoxQahmV_fzTcOhXcI6Teaab5T7KbOniqmfXjVQ6OQdnsSolvIdJJJOxji7rk7T4fTlrevRS3ImkaPZKiHb_CD2t1rDu80_yqPTV8rS2Ynd2/s1200/photo_2025-07-10_11-34-33%20(3).jpg
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ និងជាឪពុកលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ និយាយថា បញ្ហាបច្ចុប្បន្ន ពុំពាក់ព័ន្ធនឹងប្រាសាទព្រះវិហារទេ ពីព្រោះស្ថិតក្នុងតំបន់ផ្សេងគ្នា និងជម្លោះផ្សេងគ្នា ។ កម្ពុជា និងថៃពុំអាចដោះស្រាយបញ្ហាបាន គឺគ្មានផលប៉ះពាល់ដល់ប្រធានអាស៊ាន យើងចង់ដោះស្រាយបញ្ហា ដោយភាគីទាំងពីរងាកមកជជែកគ្នា បើពុំជជែកគ្នានឹងពិបាកដោះស្រាយបញ្ហា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsKh4HdVrXfvVB_5QgDU9hf2ZimJRV5f41diKptHg-bb1-M5rTcnEJrL-Mo-wLBMZ3mbSv3p7FIZyqiHu14YFqxjIWLTwsCHyX5JMogc_5tCbUr1937J9ZxG4men1PeT4RVjvfJOqT9JP-UcOKJ9-E7y27gwYm7DwRgK7-1CMAToPNlJgmEcKNXUtZ8v18/s1280/photo_2025-07-10_11-34-33%20(2).jpg
លោកបន្តថា បញ្ហាព្រំដែនបានកើតឡើងនៅប្រទេសនានាលើពិភពលោក គ្មានប្រទេសណាមួយគ្មានបញ្ហាព្រំដែនទេ ប៉ុន្តែប្រទេសនានាពុំយកបញ្ហាព្រំដែនជារឿងធំ ។ ប្រទេសនានាចាត់ទុកថា អាចរស់នៅជាមួយគ្នាបាន មិនអីទេ ពីព្រោះពលរដ្ឋនៅព្រំដែនរាប់អានគ្នាទៅវិញទៅមកដូចមិត្តភក្តិ សាច់ញាតិ គ្មានរឿងអ្វីឡើយ ប៉ុន្តែបើកម្ពុជាយកបញ្ហាព្រំដែនជារឿងធំ គឺថៃពុំអើពើ ។ កម្ពុជាអាចខឹងរឿងព្រំដែនពាក់ព័ន្ធជាមួយកាស៊ីណូដែលពលរដ្ឋថៃទៅលេង ពលរដ្ឋថៃខាតបង់ប្រាក់ ចាប់ពី២ពាន់លាន ទៅ៣ពាន់លានបាតក្នុង១ឆ្នាំៗ រួមទាំងបញ្ហាចាញ់បោក Call Center ជាច្រើន យើងត្រូវចាត់វិធានការដើម្បីពលរដ្ឋថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOkKiLGhDPf6d1Sg2TkL1i4CNCORmfowA7-5L8TQtBBrUJsQVlgUAgejcO_-g_SA-epU7BkEEuNy1MRliaxUwrFFaPs91YSq8gtHAiHZH1YAhxZvl7VNmt3mMwROVg0YXW8gQnIRgyzprrYDMg8y0R6aNNRxEQ1jh68cTfIqNWoagv38iWMBpasaSdvk2f/s1280/photo_2025-07-10_11-34-34.jpg
រដ្ឋាភិបាលថៃត្រូវតែធ្វើឱ្យល្អបំផុត បញ្ហាទាំងអស់នឹងកន្លងផុតទៅ ពុំចាំបាច់បារម្ភឡើយ ។ រឿងក្តីផ្សេងៗពាក់ព័ន្ធនឹងកូនស្រី (គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់) ក៏គ្មានបញ្ហាដែរ គឺដោះស្រាយតាមផ្លូវច្បាប់ ។ រីឯករណីកូនស្រីរបស់លោកនិយាយទូរស័ព្ទប្រាប់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថា មេបញ្ជាការកងទ័ពភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង គឺជាភាគីផ្សេងគ្នាពីរដ្ឋាភិបាល គឺចង់មានន័យថា គំនិតនយោបាយខុសគ្នា ពុំមែនភាគីផ្សេងគ្នាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgexSrQTiypOWqJhaaPVY8hSz3jOINcyNfs_9jKgGc_KcnYojmvPr_Xvgjz7hvR3Nvjuq3szD0OlhiumhjiqZ3GqWPViYYzR-oueEt3HS7cLYkKHPq-086mS_ZT0tC5xBrPJJpb3ho1WtLvyon_HD3T_UXEMX7aiJt7Qe1k1C2ixmO5Mv7MATOAMKk5GrfT/s1280/photo_2025-07-10_11-34-34%20(2).jpg

ដោយឡែក ដីកាថៃបានចេញដីកាឱ្យសមត្ថកិច្ច Cyber ថៃចាប់ខ្លួនលោកឧកញ៉ា កុក អាន សញ្ជាតិខ្មែរ ដោយចោទប្រកាន់ថា ជាម្ចាស់ទីតាំងឧក្រិដ្ឋ.កម្មឆ្លងដែន, ពាក់ព័ន្ធជាមួយឧក្រិដ្ឋ.កម្មឆ្លងដែន និងលាងលុយក.ខ្វក់ លោក ថាក់ស៊ីន ថា ពុំស្គាល់លោកឧកញ៉ា កុក អាន ជាអ្នកណាទេ ។ លោកដឹងនៅពេលក្រោយថា លោកឧកញ៉ាជាម្ចាស់អគារកម្ពស់២៥ជាន់ និងពុំធ្លាប់ឃើញមុខ ៕