ចាន់ ឡៃវលក្ខណ៍ អតីតបេក្ខនារីក្នុងកម្មវិធី «Cambodian Idol Season 3» កំពុងធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមទិកតុកក្រោយពីបង្ហើរសំឡេងដ៏ក្រអួលក្រអៅគ្មានភ្លេងអមជាមួយទៅលើបទ «អាទិទេពស្នេហ៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhENWvCWQAdsDflM-8P-6m8od-j_Q1U1tUvC1iXS_V0qem2NRSEpo54fHb-BPLJfdfacSkztRhZk8ErU4V1GmtAT7W4OG24fR1rMWWJlnaCAhalZ5afKJjHlMaGYP85_IdpFAU4mZ3zCRBS8fCjpzCd-dWPQRuVpWQru1NBtVj0XT4plzV9pqqMnW1uDlIB/s960/image_2025-07-11_09-27-33%20(2).png

ស្ថិតក្នុងគ្រួសារដែលមានឈាមជ័រជាអ្នកសិល្បៈ ចាន់ ឡៃវលក្ខណ៍ កំពុងតែធ្វើឱ្យ មហាជនចាប់អារម្មណ៍ច្រើនទៅលើទឹកដមសំឡេងរបស់នាង។ កាលពីពេលថ្មីៗនេះ ចាន់ ឡៃវលក្ខណ៍ បានបង្ហើរសំឡេងគោកជាមួយនឹងបទ «អាទិទេពស្នេហ៍» នៅក្នុងខ្សែភាព យន្តខ្មែរ«កូនពស់កេងកង» ហើយត្រូវបានមហាជន កោតសរសើរមិនដាច់ពីមាត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMcqdwr2D9fF-xZ2FflaekpkU4hnVXSpy2nJWs31lgpT0aCPY8zYjqPc7S5gVO2QbJZVDsSMeerKaNkmjUN26BfbhyphenhyphenkdWFt_ghARUumrPUniVY2OcGrTnCQQP3CbpMj6j_8RJvMDOeRHvrC3FfI9D91Zz_85VKhDys_MA9sNJQqDpSul31hwpor0gA1CG7/s2048/image_2025-07-11_09-27-38.png

វីដេអូជិត១នាទីរបស់ វលក្ខណ៍ បានទាក់ទាញការទស្សនារាប់ម៉ឺនដង ជាមួយនឹងការចុច Like ជាង១ម៉ឺននាក់ នៅលើបណ្តាញសង្គមទិកតុករបស់នាង ខណៈ វលក្ខណ៍ គ្រាន់តែច្រៀងតបតាមការសំណូមពររបស់អ្នកគាំទ្រ ដោយមិនមានភ្លេងអ្វីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwWqrgotfktuoh1_wuewDa1D5prUHgtnIX-F3RDXrFbdYyIQ2L_gBis-1lGF_gTbmSremAlLbRyCkuGRSUauGY6D3z7PkEjAlBFB7Y3ZH9h2j8IcaIJy21ro87o_jZZA9eTyiUE3UroMxQyp5cZRElrZrI_tP9UQCs1DOHDw0kg_LJITHEyzbkCM4vh0sb/s2048/image_2025-07-11_09-27-45.png

សំឡេងរបស់ វលក្ខណ៍ ទៅលើបទ «អាទិទេពស្នេហ៍» ទទួលបានមតិសរសើរជា ច្រើនដោយលើកឡើងស្រដែងៗគ្នាថា «ពីរោះខ្លាំងណាស់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6_nwugnQ9Uf-S7hNKJ7U2FF8-rFimQ2WUgs3gbdcnTpgWvZ3f3-26tbJKyhNvIAWX2XT667LB_d_zhRHn-FnY9KBL9Rh2hWUpXkC6YMyfZXfy72a9hdyMRwtOKrbUBLCtiKbkBo-IRMRCHvyHX_f2WdRrZ13TJOK2EM72WrZ5CCUUD-tIhyymvC8OcLt1/s2048/image_2025-07-11_09-27-48.png

គួរឱ្យដឹងថា បច្ចុប្បន្ន ចាន់ ឡៃវលក្ខណ៍ គឺជាតារាចម្រៀងមួយរូបហើយរូបនាងក៏ធ្លាប់សម្តែងក្នុងខ្សែភាពយន្តខ្មែរផងដែរ។ ចាន់ ឡៃវលក្ខណ៍ ក៏ជាអតីតបេក្ខនារីក្នុងការប្រកួត «Cambodian Idol Season 3» បានចូលប្រកួតក្នុងកម្មវិធីនេះតាំងពីអាយុ១៧ឆ្នាំដែលនាងមានស្រុកកំណើតនៅខេត្ត ពោធិ៍សាត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA1OEY3SCvCxhyphenhyphenqOQdeWDVHPuIhLdqvrPD8I1qnGyc2I5KPiVJNllPKkoW_KLUCOvnfW7xv7VoAWbWffB-QtUU1mHVDkWfzdSRWAQA_eQeoBQ2jy3y1JOQtM1Vyjl16uJY5pPmq8uIRce3cvrNrMvX-NMFRrquxBbHP5jsAriBSv9d5CEkdJK27DH1Ii_J/s2048/image_2025-07-11_09-27-50.png

កន្លងមកជាច្រើនឆ្នាំសម្រស់ វលក្ខណ៍ កាន់តែស្រស់ស្អាតហើយសមត្ថភាពរបស់នាងកាន់តែខ្ពស់។ កាលពីឆ្នាំ២០២៤ វលក្ខណ៍ ក៏បានសាងប្រជាប្រិយភាពតាមរយៈបទ Cover «ជាតិនេះជាតិណាក៏ស្រឡាញ់»ដែលជាចម្រៀងក្នុងខ្សែភាពយន្តរបស់ស្ថានីយទូរទស្សន៍ PNN ផងដែរ៕