បន្ទាប់ពីប្រកាសពន្យារពេលការប្រគំតន្រ្តីរបស់តារាចម្រៀង G-Dragon នៅឯរាជធានី បាងកក ប្រទេសថៃ ពេលនេះការប្រគំតន្រ្តីរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ គឺមិនបានពន្យារពេលទៀតនោះទេប៉ុន្តែគឺបានប្រកាសលុបចោលតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM866btsIwtre42qDpYpKDFVTGs7DvEGkldZ4FZ1Lqt6E4o5otNlZrG-bcQOLkogoCGiscEfHj2r3zCEc1Iw09M6FhT2OvzCua_wEp9kPaVRjHeBw9xfcfdF9kYtIn7VM70qyikURPd5eG2G3B0cVkiQ4mR1vveUTdHCl80KFH2zLE2PlBwFyu10ozrXOH/s973/image_2025-07-10_15-35-57.png

អ្នករៀបចំការប្រគំតន្ត្រីរបស់ G-Dragon AEG Presents Asia បានប្រកាសនៅថ្ងៃទី១០ ខែកក្កដា ថា កម្មវិធីដែលបានគ្រោងទុកដំបូងនៅថ្ងៃទី ២ ខែសីហា នៅពហុកីឡដ្ឋានជាតិ Rajamangala ក្នុងទីក្រុងបាងកក ត្រូវបានលុបចោលដោយសារតែ «កាលៈទេសៈដែល មិនបានមើលឃើញទុកជាមុន»។ ក្រុមហ៊ុនបានចេញធ្វើការសូមទោស ចំពោះការរអាក់រអួល និងការខកចិត្តទៅកាន់អ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBDhs0t4YUWSnKkkgW5v2lGYc0VZYuwGBB0ei3ZaFG7iiE0g3lI1ITnwrMe66ij2vIYHpGFzafUeqm_SayC2D9fbDV7tvjZX_6m_J5BOxKlGwVy3I5w6-GNc73rmq-jdFtlaC-g_h6fxE9qfD2oZTYXmsDZoTWCktkn-eJjN8XoAMC5Gk_34ID6YTVlScb/s1819/image_2025-07-10_15-35-58%20(2).png
កាលពីថ្ងៃទី៧ កក្កដា អ្នករៀបចំកម្មវិធីប្រគំតន្រ្តី G-Dragon បានប្រកាសពីការពន្យារពេលរៀបចំកម្មវិធីនៅក្នុងទីក្រុងបាងកក ប៉ុន្តែពេលនេះហ្វេនត្រូវខកចិត្តទាំងស្រុងព្រោះតែការប្រគំតន្រ្តីត្រូវលុបចោលតែម្តង។
ទោះបីខាងអ្នករៀបចំការប្រគំតន្រ្តីរបស់ G-Dragon បានបង្ហាញហេតុផលថា «កាលៈទេសៈដែលមិនបានមើលឃើញទុកជាមុន» ក្តី ហ្វេនៗមួយចំនួននៅតែគិតថានេះជាហេតុផលមិនគ្រប់គ្រាន់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghAuWIiRpAvGkNgaE5AGQTd9kWMCH9Z6qv_3FfnBlNhW2AhclNI4nL9J-usUM5GLRb51Zhb_TK4v8T7SA_38Yj2ELeewUVA-fuyyJknsVVrLih-NIpabsM9NT_6igQYfODFuslEtZh8SAf_O-DGqI_FO3zsy73LbxOiO4QThG6_jEp_fUUDtuOGmluEOwf/s997/image_2025-07-10_15-35-58.png
ការលុបចោលនេះបានធ្វើឱ្យអ្នកគាំទ្រមានការមិនសប្បាយចិត្តយ៉ាងខ្លាំង ដែលភាគច្រើននៃអ្នកទាំងនោះបានលើកឡើងពីការព្រួយបារម្ភរួចមកហើយអំពីការចាត់ចែងរបស់ Galaxy Corporation នៃដំណើរទេសចរណ៍ជាពិសេសទាក់ទងនឹងការ លុបចោលនៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQWqOCpKZ5Ry0YZINuMpaIOIgmPzo_w2fhJ8bIxydu0gc5UV5fTpfkjX3y_Wo0FLyvj57ITmmvP8i95TvojtWSQpbxADEsTmxBGQ8kJbOkKNonEAFjY4mF3TiZZTrPvikHfmhjrQ9CVrk1jyTw72wrweizx2QYctdEZc-3EldggCSVp9CnqDvuXIRbhIU_/s1440/image_2025-07-10_15-36-02.png

អ្នកគាំទ្រមួយចំនួនក៏ចោទទៅលើក្រុមហ៊ុនរបស់តារាចម្រៀងរូបនេះដែលរៀបចំមិនបានល្អ ពុំមានបទពិសោធន៍លើវិស័យតន្រ្តី ធ្វើឱ្យការប្រគំតន្រ្តីរបស់សមាជិក Big Bang រូបនេះជួបនៅស្ថានការណ៍រអាក់រអួល។ យ៉ាងណាបើងាកទៅកាន់ស្ថានភាព នយោបាយប្រទេសថៃមានភាពវឹកវរយ៉ាងខ្លាំងអាចធ្វើឱ្យភ្ញៀវទេសចរព្រួយបារម្ភពី សុវត្ថិភាព ដោយសារតែបញ្ហាអសន្តិសុខក្នុងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCzRKYsb_oKadtphrj9jRSzJSCpWkjCVgLuiWfl7Afv_cqpx_BxwgWMHZxPbyQ_6DX1hxVx0FhPD8ube1v1VM_NUHxlKpSybG0qy2I6OM-s_eSxmR3aCGHWRwwkyyGDdkm5ePi9lZFL9iZiu4Y8s7rkD3MEk41f_aGt_qJh5BOoLaMCho1Ox2_T7SM8SE5/s2048/image_2025-07-10_13-05-47.png

ការប្រកាសលុបចោលការប្រគំតន្រ្តីរបស់ G-Dragon ប្រទេសថៃក៏នឹងរងការខាតបង់ដូចគ្នាព្រោះរាល់ពេលមានការប្រគំតន្រ្តីពីតារាល្បីនឹងជួយជំរុញសេដ្ឋកិច្ចជាតិតាមរយៈទស្សនិកជនដែលចូលរួមព្រោះអ្នកចូលរួមនឹងចំណាយលើការស្នាក់នៅ ធ្វើដំណើរ និងចំណាយលើថ្លៃអាហារជាដើម៕