“តើជាទូទៅអ្នកបន្ទោរបង់ញឹកញាប់ប៉ុណ្ណា?” សំណួរនេះ ស្តាប់ទៅហាក់ដូចជាសំណួរធម្មតា ប៉ុន្តែចម្លើយរបស់អ្នកអាចបង្ហាញបានច្រើនយ៉ាងអំពីសុខភាពទូទៅរបស់អ្នក។
ការសិក្សាថ្មីមួយបានរកឃើញថា ការទៅបង្គន់បន្ទោបង់ប៉ុន្មានដងក្នុងមួយថ្ងៃអាចបង្ហាញពីសុខភាពទូទៅរបស់អ្នក។ អ្នកស្រាវជ្រាវបានពិនិត្យអាកប្បកិរិយាទៅបន្ទោបង់របស់មនុស្សលើស ១,៤០០ នាក់ ដែលមានសុខភាពល្អជាធម្មតា ហើយបានរកឃើញទំនាក់ទំនងរវាងភាពញឹកញាប់ក្នុងការទៅបង្គន់ ជាមួយសុខភាព ដូចជា បាក់តេរីក្នុងពោះវៀន សារធាតុគីមីក្នុងឈាម និងសម្ពាធលើសរីរាង្គមួយចំនួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkvOuQSNJ3jxKbyn60T0bYAhK2-IhJGCxj4gRq8YH3maK2m64pjtnaQaT_FoyY48zori0aqiXADxuxmfJ8RPx6ryYs9340e0gtlUFSHpfnLhg3sWQT_DaUVcqccWekwaHNzAzdVfxuVNk2XriuUNC-4cag0oGzgmIbiCrYvWoeA7krb7jV2_i48rU40dgP/s1280/photo_2025-07-11_09-02-07%20(2).jpg
ជាធម្មតា ការទៅបង្គន់ ម្តងឬពីរដងក្នុងមួយថ្ងៃ ត្រូវបានគេចាត់ទុកថាស្ថិតក្នុងកម្រិតល្អបំផុត។ ក្រុមមនុស្សដែលមានទម្លាប់នេះ មានន័យថា បាក់តេរីល្អក្នុងពោះវៀនមានស្ថេរភាពល្អ ហើយសារធាតុគីមីក្នុងឈាមក៏មានសភាពល្អដូចគ្នា មិនមានសញ្ញាណបង្ហាញពីសម្ពាធលើថ្លើម និងតម្រងនោមឡើយ។
កម្រិតនេះត្រូវបានគេហៅថា ” តំបន់ Goldilocks” មានន័យថា មិនញឹកពេក ក៏មិនយឺតពេក គឺល្មម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9B-4rVhiRvqmDMnesheuUU7IljBj1VX2G3yjbKKWpNp6K8VeiaRyqqIzpS7paEVAediYDV49naRpp1lhzATjspRRr8LiODh4d2ksjcopgeRMEKz9iJ-fF5YQSTyNxkAazIiAP7TZ9GGtS10Nob2gIcGDQHl_lT9jvGs37pv_EVI6R4kQHdYTw1h-1ZiGy/s980/photo_2025-07-11_09-02-07%20(3).jpg

ចំណែក អ្នកដែលទៅបង្គន់ត្រឹមតែ ១-២ ដងក្នុងមួយសប្ដាហ៍ ត្រូវបានចាត់ទុកថា ទល់លាមក។ ការសិក្សាបានរកឃើញថា បាក់តេរីក្នុងពោះវៀនបានចាប់ផ្តើមបំបែកសារធាតុប្រូតេអ៊ីន ជំនួសឲ្យបំបែកជាតិសរសៃឬស្ករ។ ម៉្យាងទៀត វាបានបង្កើតសារធាតុពុលដូចជា indoxyl-sulfate និង p-cresol sulfate ដែលជាសសារធាតុពលបង្កហានិភ័យដល់តម្រងនោម ហេតុនេះនៅពេលសារធាតុទាំងនេះបានលេចឡើងនៅក្នុងឈាម និងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់តម្រងនោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixhphyphenhyphen0CN6Eoc-gX2trL1Xm8n_0ngiaRtTI9QiZqRqbfOIvtjCMLB2ZnlQMheZamLaQR67n1YHDSpoB4ljbTI-ff2OP04gOwfK7H7zGOTyvlYfrhYMbmOEeisyHnk-2Xf0_SE7rWsgFjiadU4lOaer8o8MZqP2Srcgtt4uCQcnq0JKEVhBr5I537Jz6H2m/s1020/photo_2025-07-11_09-02-07%20(4).jpg

រីឯអ្នកដែលទៅបង្គន់ញឹកញាប់ ប្រហែល ៤ ដងឬច្រើនជាងនេះក្នុងមួយថ្ងៃ ក៏មានបញ្ហាដែរ គឺបាក់តេរីក្នុងពោះវៀនផ្លាស់ទីខុសទីតាំង ធ្វើឱ្យមានការរលាក និង ថ្លើមមានសម្ពាធ ដែលនេះជាសញ្ញាថាប្រព័ន្ធរំលាយអាហាររបស់ពួកគេចាប់ផ្តើមដំណើរការលឿន ឬខ្សោយពេក ទៅលើការបំបែកអាហារ ហើយស្រូបយកសារធាតុចិញ្ចឹមមិនបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFCVrp2aOTVxzTdAdAnzdwCA_AVA_2YsBIuvoCsQtQlBStxflLilUVD_lBSqt7_MJHgUlfOSQIYMOWl0yx-VnEJgdH3bW60wrF1CRUNv0T8YXg61IFLEdLe28nX7mtvXdPgYA189c5L8TGEdRWUfRf0BxTrhjt8drDX9vFDwhyphenhyphenEzRTxbuu2YtB3R9C_fn4/s1024/photo_2025-07-11_09-02-07.jpg

ក្រៅពីនេះ ការសិក្សាក៏បានរកឃើញថា ទាំងអាយុ ភេទ និងទម្ងន់សរុបនៃរាងកាយ ក៏អាចជាប្រភពនៃការប្រែប្រួលក្នុងទម្លាប់បន្ទោបង់ផងដែរ។ ជាពិសេស បញ្ហាទល់លាមក ឬរាគ តែងតែឃើញភាគច្រើននៅជាមួយមនុស្សវ័យក្មេង ស្រ្តី និងអ្នកដែលមានទម្ងន់ស្រាល។ ទោះបីជាកត្តាទាំងនេះជាផ្នែកមួយ ប៉ុន្តែវាអាចជាជំហានដំបូងនៃការបង្ហាញពីបញ្ហាសុខភាពខាងក្នុង និងកម្រិតសារធាតុពុលនៅក្នុងខ្លួនបានដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6L_tUsL8ofCXhDnk6rwAf78zr2CzmTX6a7BQDmILp4bUdGYCQE_5XUvEZR5rAmQWhYLH7xpB2_5fsGCajyWNfvX9ff8s7FcVBsl3tnAuD7mllh5wQ1bheHtdkD5DH2WDJVys4g0WupuqrbgFRYr-1LTNmxb4XNoLIirVULYO8VxICVqD4mAHX-lsXvqqW/s642/photo_2025-07-11_09-02-08.jpg
ដូច្នេះ ប្រសិនបើអ្នកចង់ឲ្យទម្លាប់នៃការបន្ទោបង់របស់អ្នកត្រឡប់មកធម្មតាវិញ គួរមានទម្លាប់រស់នៅដូចខាងក្រោម៖

-បរិភោគ ផ្លែឈើ និងបន្លែ ច្រើន
-ទទួលទានអាហារមានជាតិសរសៃ (Fiber) ល្មម
-ផឹកទឹកឲ្យបានគ្រប់គ្រាន់
-និងព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់ផងដែរ។

សរុបមក ការបន្ទោបង់មិនមែនជារឿងសម្ងាត់ប៉ុណ្ណោះទេ តែវាអាចជាសញ្ញាបង្ហាញអំពីសុខភាពខាងក្នុងរបស់អ្នក។ ប្រសិនបើអ្នកសង្កេតឃើញថាអ្នកបន្ទោបង់តិចពេក ឬញឹកញាប់ពេក គួរតែពិនិត្យមើលលើរបបអាហារ ការផឹកទឹក និងលំហាត់ប្រាណរបស់អ្នក។ ប្រសិនបើបញ្ហាដែលកើតមានមិនបានធូរស្រាលទេ ការទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញគឺជាជម្រើសដ៏ល្អបំផុត៕