ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់ស្បៀងរដ្ឋបាល (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ ស្បៀងរដ្ឋបាល របស់ទីស្តីការក្រសួង ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអាសយដ្ឋានស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រាជ ចាប់ពីថ្ងៃទី ១១ ខែឆ្នាំ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១១ ៤៥៥ ៧៧៥)។

ឯកសារដេញថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី ១១ ខែណាឆ្នាំ ២០២៥ វេលាម៉ោង០៩០។

ការបើកសំណើដេញថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមអាសយដ្ឋានខាងលើ វេលាម៉ោង ០៩:០០.៥៥ ថ្ងៃទី ថ្ងៃទី ១១ ខែ ខែឆ្នាំ ២០២ ២០២៥។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែមួយគត់។

ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrTC_DFwA_GWESuuM2HbqzO2TP08HLes4IfVaX1rM3jYbe9bLpOp79p_01NhBsb4KoLO8l3UTpKRcZ4P7Qm0CrLypjMed85rjXyDib7jsv4Co1pbG5W1o6uGeFN3U0002VwhH-He0Cx3rEjIbwcT0orpDOonF3xDV4mYYIFe5RBrIvLSXUPpqQgdZ3QEer/s7015/%E1%9E%9F%E1%9E%87%E1%9E%8E_%E1%9E%9F%E1%9F%92%E1%9E%94%E1%9F%80%E1%9E%84%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%9F%E1%9E%BD%E1%9E%84_11_07_2025.jpg