អ្នកនិពន្ធជនជាតិចិនភេទស្រីយ៉ាងហោចណាស់ ៣០នាក់ត្រូវបានអាជ្ញារធរចិនចាប់ខ្លួន បន្ទាប់ពីពួកគេបានសរសេ និងបោះពុម្ពសាច់រឿងBL (មនោសញ្ចេតនាបុរសនិងបុរស) បែបលក្ខណៈស្រើបស្រាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
ក្រៅពីត្រូវបានចាប់ខ្លួន ពួកគេប្រឈមមុខនឹងការចោ.ទប្រកាន់ផ្សេងបន្ថែមទៀត ក្រោមច្បាប់របស់ប្រទេសពីបទ “ផលិត និងចែកចាយសម្ភារៈអា.សអា.ភាស” ជាមួយនឹងការដាក់ទោសឲ្យជាប់ពន្ធនាគារលើសពី 10 ឆ្នាំសម្រាប់អ្នកដែលទទួលបានប្រាក់ចំណេញច្រើន។
តាមប្រភពដដែលបានឲ្យដឹងថា អ្នកនិពន្ធស្រីៗដែលត្រូវបានអាជ្ញារធរចាប់ខ្លួនភាគច្រើនគឺជាស្ត្រីដែលមានវ័យខ្ទង់២០ឆ្នាំស្ដើង និងជាសិស្សនិស្សិតនៅសកលវិទ្យាល័យ។ ច្បាប់ចាប់ខ្លួននេះត្រូវបានធ្វើឡើងសម្រាប់ការបោះពុម្ពផ្សាយរឿងស្នេហាភេទដូចគ្នារវាងបុរសនិងបុរស ដែលឥឡូវនេះភាគច្រើនគេស្គាល់ថាជា “danmei” នៅលើវេទិកាប្រលោមលោក Haitang ដែលមានមូលដ្ឋាននៅតៃវ៉ាន់។
ប្រភេទសាច់រឿង Danmei ត្រូវបានបំផុសគំនិតដោយតុក្កតាស្នេហារបស់ក្មេងប្រុសជប៉ុនបែបស្រើបស្រាល ដែលក្រោយមកបានក្លាយជាការពេញនិយមយ៉ាងខ្លាំង នៅក្នុងចំណោមស្ត្រីវ័យក្មេងរបស់ចិន តាមរយៈសាច់រឿងបែបច្នៃប្រឌិត និងតួអង្គសង្ហាៗ។ .jpg)
អាជ្ញាធរចិនបានចោ.ទប្រកាន់ពួកគេពីបទបំពានច្បាប់ប្រឆាំងអំពើអាសអាភាសដ៏តឹងរ៉ឹងរបស់ប្រទេស ចិន ដែលដាក់ទោសដល់ការបង្កើត និងការចែកចាយខ្លឹមសារបែបអា.សអា.ភាស។ ការចាប់ខ្លួនបានចាប់ផ្តើមនៅដើមឆ្នាំ 2025 គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងធំ ដើម្បីគ្រប់គ្រងមាតិការអនឡាញ ដែលចាត់ទុកថាមានគ្រោះថ្នាក់ដល់អនីតិជន ឬផ្ទុយទៅនឹង “តម្លៃប្រពៃណី”នៅក្នុងប្រទេសចិន។ អ្នកនិពន្ធខ្លះឥឡូវប្រឈមនឹងការផាកពិន័យធ្ងន់ធ្ងរ ការរឹបអូសប្រាក់ចំណូល និងការផ្ដន្ទាទោសដាក់ពន្ធនាគារលើសពី ១០ ឆ្នាំ។.jpg)
ទោះបីជាការស្រឡាញ់ភេទដូចគ្នាមិនខុសច្បាប់នៅក្នុងប្រទេសចិនក៏ដោយ ប៉ុន្តែរឿងប្រឌិតបែប Danmei នេះបានក្លាយជាគោលដៅរំខានកាន់តែខ្លាំងឡើង ដោយសារតែអាជ្ញាធរចាត់ទុកវាថាជាការរំខានដល់បទដ្ឋានសង្គម។

គួរជម្រាបថា ការស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសចិនត្រូវបានគេទទួលស្គាល់ច្រើនចាបតាំងពីឆ្នាំ 1997 ប៉ុន្តែអាពាហ៍ពិពាហ៍ភេទដូចគ្នាមិនត្រូវបានទទួលស្គាល់ទេ ហើយក៏មិនមានការការពារផ្លូវច្បាប់ដើម្បីការពារមនុស្ស LGBTQ+ ពីការរើសអើងឡើយ។ 
ការចាប់ខ្លួនអ្នកនិពន្ធនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញសហគមន៍ Danmei ដោយបានបំបិទមាត់អ្នកនិពន្ធជាច្រើន ព្រមទាំងបង្កើនការព្រួយបារម្ភអំពីសេរីភាពក្នុងការបញ្ចេញមតិ និងបង្កើនភាពតឹងរឹងខ្លាំងនៅក្នុងពិភពប្រលោមលោកបែបឌីជីថលរបស់ប្រទេសចិន៕










