បន្ទាប់ពីរដូវកាលទី៣របស់ «Squid Game» បានចេញផ្សាយ តួអង្គដែលទស្សនិកជនស្អប់បំផុត និងខឹងសម្បារបំផុតនោះគឺអ្នកលេង 333 Lee Myung Gi ដែលសម្តែងដោយ Yim Siwan ។ តារាប្រុសរូបនេះ សារភាពថាលោកមិនចង់ប្រឈម មុខនឹងឈុតឆាកអាក្រក់ និងឃោរឃៅរបស់ខ្លួនទៀតឡើយដោយចង់បង្ហាញពីភាពទន់ភ្លន់និងចិត្តល្អវិញម្តង។
.png)
ក្នុងសាច់រឿងតួអង្គ Myung Gi ឬអ្នកលេង 333 ជាអតីត YouTuber ធ្លាក់ក្នុងជំពាក់ បំណុលគេដោយសារតែការវិនិយោគរូបិយប័ណ្ណគ្រីបតូ។ខណៈពេលដែលរត់គេចពីអតិថិជនរបស់ខ្លួនដែលបាត់បង់ការវិនិយោគដោយសារតែខ្លួន Myung Gi បានចូលរួមហ្គេម Squid ហើយបានជួបអតីតមិត្តស្រីរបស់ខ្លួនគឺ Jun Hee ជាអ្នកលេង 222។ ដំបូងឡើយ អ្នកលេង333 ព្យាយាមជួយ Jun Hee ដែលមានផ្ទៃ ពោះកូនរបស់ខ្លួនប៉ុន្តែក្រោយមក អ្នកលេង333ធ្វើការសម្រេចចិត្តដោយអាត្មានិយមរាល់ពេលដែលប្រឈមមុខនឹងជម្រើស។
ដើម្បីរស់ និងឈ្នះ អ្នកលេង333 ថែមទាំងសម្លាប់អ្នកលេងក្នុងស្ថានភាពដែលពួកគេ មិនអាចការពារខ្លួនបានទាល់តែសោះ ដូចជា Hyun Ju ដែលជាអ្នកលេង120ជាដើម ។ កំពូលនៃភាពអមនុស្សធម៌របស់អ្នកលេង333 គឺនៅពេលដែល Myung Gi ប្រើជីវិតកូនរបស់ខ្លួនដើម្បីគំរាមកំហែងអ្នកលេង 456។ នៅទីបំផុតអ្នកលេង333 ត្រូវបាត់បង់ជីវិតដោយសារតែការគណនានិងភាពឃោរឃៅរបស់ខ្លួន។នៅលើវេទិកា អ្នកទស្សនាបានហៅ Myung Gi ថា «មនុស្សអាក្រក់បំផុតនៅក្នុង Squid Game »។.png)
ក្នុងបទសម្ភាសថ្មីៗនេះ Siwan បានទទួលស្គាល់ថាតួនាទីរបស់លោកគឺជាតួអង្គគួរឱ្យ “ស្អប់”។ យ៉ាងណាមិញ តារាសម្ដែងរូបនេះបានបង្ហាញសុទិដ្ឋិនិយមថា៖ «ថ្មីៗនេះខ្ញុំត្រូវបានគេរិះគន់ច្រើន ប៉ុន្តែខ្ញុំឮថាក្នុងនាមជាតារាសម្ដែងគេស្អប់ការសម្ដែងជារឿងអភ័ព្វ ដូច្នេះខ្ញុំនឹងព្យាយាមយកវាទុកជាការសរសើរ ហើយរីករាយពេលនេះ»។ បើតាម Siwan អំឡុងពេលថតរឿងលោកមានការភ័ន្តច្រឡំនឹងការណែនាំរបស់អ្នកដឹកនាំរឿង ដោយមិនដឹងថា តួសម្តែងរបស់លោកអន់ ឬយ៉ាងណានោះទេ។នៅទីបញ្ចប់ Siwan បានសន្និដ្ឋានថា Myung Gi មិនមែនជាមនុស្សអាក្រក់បំផុតនោះទេ ប៉ុន្តែគាត់ពិតជាគួរឱ្យស្អប់បំផុត។
ទាក់ទងនឹងឈុតដែល Myung Gi គំរាមបោះកូនចោលនោះ Siwan បាននិយាយថា វាជាឈុតដ៏គួរឲ្យតក់ស្លុត ហើយលោកមិនចង់ប្រឈមមុខនឹងវាទេ។តារាសម្ដែងរូបនេះបានប្រាប់ថា៖ «ពេលរៀបចំឈុតបែបនេះ ខ្ញុំត្រូវជួបប្រទះនឹងផ្លូវចិត្តជាខ្លាំង។ Siwan ក៏បានចែករំលែកអំពីតួអង្គ អ្នកលេង333 ផងដែរហើយតាមការវិភាគផ្ទាល់ខ្លួនរបស់លោក អំឡុងពេលថតរឿងគឺលោកមិនគិតថាតួអង្គនេះជាមនុស្សអាក្រក់ទាំងស្រុងនោះទេ។

Jun Hee អ្នកលេង222 ដែលជាអតីតមិត្តស្រីជាកម្លាំងចិត្ត ដើម្បីរស់ ប៉ុន្តែការលើកទឹកចិត្តនោះបានបាត់ទៅហើយ។ លោកគិតថា នោះហើយជាមូលហេតុដែលធ្វើឱ្យតួអង្គនេះមានកំហឹងនៅក្នុងខ្លួន។Yim Siwan ធ្លាប់និយាយថាលោកចង់ឈប់សម្តែងជាតួមនុស្សអាក្រក់។ បន្ទាប់ពីរឿង «Squid Game» លោកចង់បង្ហាញពីភាពទន់ភ្លន់និងចិត្តល្អរបស់លោកវិញ៕










