ប្រទេសថៃ ៖ សារព័ត៌មាន Thai PBS រាយការណ៍ថា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ លោក ផាគូនវុទ្ធ ឧត្តមផិផាតសាគូន បានដឹកនាំកិច្ចប្រជុំគណបក្សប្រឆាំងនៅប្រទេសថៃ រួមមាន គណបក្សប្រជាជន និងគណបក្សភូមិចៃថៃ ដើម្បីពិភាក្សាពីការត្រួតពិនិត្យស្ថានការណ៍ថ្មីៗ និងការបំពេញភារកិច្ចលើកដំបូង ស្របពេលគណបក្សភូមិចៃថៃក្លាយជាគណបក្សប្រឆាំងជាផ្លូវការ ។ ប្រធានគណបក្សប្រជាជន និងគណបក្សភូមិចៃថៃ នឹងត្រៀមសួរសំណួរផ្ទាល់ក្នុងកិច្ចប្រជុំសភានៅថ្ងៃទី៣ ខែកក្កដា អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAMZn8b7gmmIm7-0wBj7V9pchGhyphenhyphenOUdXJaDL_IZOxdl-XbtKjKld63DQX1HFSNIbVzIw28KrS0hbDkG5eKqo1NU5R5p3WQv1iPHr4rLdvrQDZH_-T3O1iw82jhn1hooQ63X6mPC38z53lS8uURDvEPhzpxluaoT8__gF93uBn7FqNVe5e3_q0FTDM0rtAu/s1024/image_2025-07-03_08-35-10.png

លោក ផាគូនវុទ្ធ ឧត្តមផិផាតសាគូន ប្រធានគណៈកម្មការសម្របសម្រួលគណបក្សប្រឆាំង និងជាសមាជិកសភាមកពីគណបក្សប្រជាជន បាននិយាយពីកិច្ចប្រជុំក្រុមគណបក្សប្រឆាំងនៅថ្ងៃទី២ ខែកក្កដា និងការបើកកិច្ចប្រជុំសភានៅថ្ងៃទី៣ ខែកក្កដា ដែលជាកិច្ចប្រជុំសភាលើកដំបូងដែលគណបក្សភូមិចៃថៃ បានចូលរួមប្រជុំក្នុងឋានៈជាគណបក្សប្រឆាំង ។ រីឯការប្រជុំរបស់គណបក្សប្រឆាំងថ្ងៃនេះ (ថ្ងៃទី២ ខែកក្កដា) បានអញ្ជើញមន្ត្រីមកបំភ្លឺពីសេចក្តីព្រាងច្បាប់ប្រជាមតិ ពីព្រោះវាហួសកាលកំណត់រយៈពេល១៨០ថ្ងៃហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsWt_LHWEWKBkWVQ6ZRjCta2VIjusxOGttPG-fS_xBzyyrJpsPoQy_5akY2hHl7ceiWI_02Tc68kc_xe-Zi3ONhD3juVgTp6QDxuOBPGkBqdYSL9OjpaVgxgA7QAjLklOMMjzYuuYcICNfSNdqoIoJGIKXfCmGXLzDOVx8uKuSqCjgG9Ll64GkIdg2hqcY/s2560/image_2025-07-03_08-35-10%20(2).png

លោកបន្តថា ស្ថានការណ៍ដែលពលរដ្ឋថៃចាប់អារម្មណ៍បំផុត គឺស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហើយប្រធានគណបក្សប្រឆាំងនឹងសួរសំណួរផ្ទាល់លពីបញ្ហាព្រំដែនក្នុងកិច្ចប្រជុំសភា ។ ពីដំបូង គណបក្សប្រឆាំងចង់សួរផ្ទាល់ទៅលោកស្រី ផេថនថាន ប៉ុន្តែលោកស្រីត្រូវបានតុលាការធម្មនុញ្ញសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១ ខែកក្កដា ហើយយើងទទួលបានដំណឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិនឹងមកឆ្លើយសំណួរជំនួសនាយករដ្ឋមន្ត្រី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNJO3gisQlxdl1SScoSXxfA_StpjZIUYM2FB-lpzqCxioSh1bgyGn2bQ9tR3OpSbzr8FTylc7EKfRLzCfg36hQBcjPpOGNch8bSNcik6qZq2F5oLnYNctzlkjbm52TgyhKrQvxMhKxfFA4UMWFsRZUUyBV_eOoPbT9JHuHP8s6q5FpFJWI9AR38g29b6fy/s2048/image_2025-07-03_08-35-11.png
កិច្ចប្រជុំសភានៅថ្ងៃទី៣ ខែកក្កដា គណបក្សប្រជាជននឹងត្រៀមសាកសួរពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលពលរដ្ឋថៃចាប់អារម្មណ៍ខ្លាំង ។ ហេតុនេះ ប្រធានគណបក្សប្រឆាំងនឹងជាអ្នកសួរសំណួរផ្ទាល់ក្នុងសភា ពីដំបូង យើងចង់សួរទៅលោកស្រី ផេថងថាន ដោយផ្ទាល់ ប៉ុន្តែតុលាការធម្មនុញ្ញបានសម្រេចព្យួរតំណែងលោកស្រី ក៏មានការជូនដំណឹងមកថា រដ្ឋមន្ត្រីក្រសួងការពារជាតិនឹងឆ្លើយសំណួរជំនួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_wEuxpZIXlzQpSrB2GNcQlcG6y6-IdT7jOEdzeKg-02XezC9xr-5Fn_SQnOpCE-81Y8-zRJTAm1qiLwkzqeILGcJFWq_vgjUKYrRvsNq_7NRFYdkxY59Ga34hlcBfpyXqGco5nKObLVs5OwqMobnX7E6j8o5jz2fVljAc1S-nlcnLXHD6Ame_gNuBGjxo/s1280/image_2025-07-03_08-35-12.png

ការសួរសំណួរក្នុងកិច្ចប្រជុំសភានៅថ្ងៃទី៣ ខែកក្កដា អាចមានបញ្ហាមួយចំនួនដោយសាររដ្ឋមន្ត្រីខ្លះពុំទាន់ស្បថចូលកាន់តំណែង ហើយគណបក្សប្រឆាំងអាចត្រូវរង់ចាំឱ្យតុលាការធម្មនុញ្ញចេញសេចក្តីសម្រេចពីការដកតំណែងលោកស្រី ផេថងថាន ជាមុនសិន ។ នេះបើតាមការលើកឡើងរបស់លោក ផាគូនវុទ្ធ ឧត្តមផិផាតសាគូន ប្រធានគណៈកម្មការសម្របសម្រួលគណបក្សប្រឆាំង និងជាសមាជិកសភាមកពីគណបក្សប្រជាជន ៕