ប្រទេសថៃ ៖ សារព័ត៌មាន Thai PBS News រាយការណ៍នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ថា លោក ណាតថាផុន ណាតផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទីបាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ឈានទៅរកភាពល្អប្រសើរក្រោយពីឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា យល់ព្រមជជែកក្នុងវេទិកា GBC ប៉ុន្តែស្ថិតក្នុងដំណាក់កាលចរចា ដោយសង្កត់ធ្ងន់លើសេចក្តីថ្លៃថ្នូររបស់ប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM9t7V8Fgpfn1B-1t9gu8J8lZeCOo-fEJtfDO6yFS8LOJ6pyY4x5bxbKVOb3dzn_ceYfynIdsA-PPrRu48KDxwTPUKFcqpuzXMAy1Q_NZt8IE2rPHHZ1e_m-SKJnfFffNPObmKKyZcHAuFxDQ9ccyf-yx4L0HSbVLXu9SpooT9qqvqRJcWWc7EeLImLPyC/s1280/photo_2025-07-02_12-06-53%20(2).jpg
នៅថ្ងៃទី២ ខែកក្កដា លោក ណាតថាផុន ណាតផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា ពេលនេះ ថៃបានប្រើប្រាស់យន្តការគ្រប់កម្រិតកងទ័ពដើម្បីសម្របសម្រួលជាមួយកម្ពុជា និងជជែកគ្នាពុំផ្លូវការ ដើម្បីឱ្យភាគីទាំងពីរឈានទៅជជែកទ្វេភាគី ។ ក្រសួងការពារជាតិថៃរំពឹងថា នឹងប្រើប្រាស់យន្តការ GBC ដែលមានរដ្ឋមន្ត្រីការពារជាតិជាប្រធាន ខណៈរដ្ឋាភិបាល និងក្រសួងការបរទេសក៏បានជជែកគ្នាឃើញថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃល្អប្រសើរជាងមុនបន្តិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh33-AeAAXkemr9LGTcseF8JBg2nv0BwEUn714qaEnfJaIblQGcDspB1KcHpSgmh14C5GQG5Lt1TS_g34AW8JVRIxdnrI_xfpQZUQS-dgFg8D3dbk43npjl9O9GcVPRGUh5BVaap0-w0yvkxTidCkQdgYzxB2gQyAuj6AC60s7dcysA-IiOFND9oLQHMr-W/s1280/photo_2025-07-02_12-06-58.jpg

កម្ពុជាចាប់ផ្តើមជជែកជាមួយថៃ ខណៈកន្លងមក កម្ពុជាពុំជជែកជាមួយថៃឡើយ ដោយថៃប្រកាន់នូវសេចក្តីថ្លៃថ្នូររបស់ប្រទេសទាំងពីរ និងពុំកំណត់ថា ប្រទេសធំ ឬប្រទេសតូច ពីព្រោះជាប្រទេសដូចគ្នា និងចង់ឱ្យពលរដ្ឋថៃពិចារណាពីបញ្ហានេះ ។ រដ្ឋាភិបាលថៃបារម្ភពីផលប៉ះពាល់ពលរដ្ឋនៅតាមព្រំដែន រីឯកិច្ចប្រជុំគណៈកម្មការព្រំដែនតំបន់ (RBC) ប្រហែលពុំអាចដោះស្រាយបញ្ហាបានទាំងអស់ ពីព្រោះមានតំបន់ត្រូវទទួលខុសត្រូវរបស់កងទ័ពភូមិភាគទី១ រួមទាំងកងទ័ពជើងទឹក ។ កិច្ចប្រជុំ RBC គ្របដណ្ដប់តែតំបន់ភូមិភាគទី២ ប៉ុណ្ណោះ ដូច្នេះ បញ្ហាតំបន់ផ្សេងនឹងពុំទាន់ដោះស្រាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxRAV-NabP5zmHxfun4LRpBAjb66NzXmQXrRkKMOdYRRQkxSxnETz_i9kraVPYCYxRASJ166zmQyg7zwilGLPW-n1sRYCodqcc98dmDREOXRpqqX247ECVxNQtzSYgmesVi-95wou1qDPMwn8bjXlikuQFV_9qHYwJKWJJZUNyF5YUI8BkiE9yczgCAT9B/s1280/photo_2025-07-02_12-06-53.jpg

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា យល់ព្រមជជែកក្នុងវេទិកា GBC ប៉ុន្តែស្ថិតក្នុងដំណាក់កាលចរចា ដោយភាគីទាំងពីរត្រូវគោរពគ្នាទៅវិញទៅមក និងគិតពីសេចក្តីថ្លៃថ្នូរផងដែរ ។ យើងមានសេចក្តីថ្លៃថ្នូរដូចគ្នា ជាប្រទេសដូចគ្នា ប៉ុន្តែនៅតែអនុវត្តវិធានការកំណត់ពេលវេលាបើកព្រំដែនដូចមុន ហើយថៃសូមបញ្ជាក់ថា ថៃពុំបានបិទព្រំដែនទេ គឺកម្ពុជាបិទដោយខ្លួនឯង ។ កម្ពុជាអាចមើលឃើញថា ស្ថានការណ៍បែបនេះ ថៃបិទព្រំដែន បើថៃបិទ គឺគ្មានការធ្វើដំណើរចេញ-ចូលទេ ។ នេះបើតាមការលើកឡើងរបស់លោក ណាតថាផុន ណាតផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNJO3gisQlxdl1SScoSXxfA_StpjZIUYM2FB-lpzqCxioSh1bgyGn2bQ9tR3OpSbzr8FTylc7EKfRLzCfg36hQBcjPpOGNch8bSNcik6qZq2F5oLnYNctzlkjbm52TgyhKrQvxMhKxfFA4UMWFsRZUUyBV_eOoPbT9JHuHP8s6q5FpFJWI9AR38g29b6fy/s2048/image_2025-07-03_08-35-11.png
បច្ចុប្បន្ន ប្រទេសថៃពុំទាន់មានរដ្ឋមន្ត្រីក្រសួងការពារជាតិ ពីព្រោះលោក Phumtham Wechayachai បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប៉ុន្តែថៃនឹងអនុវត្តតាមដំណាក់កាល ។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានចាត់ឱ្យលោក ណាតថាផុន ណាតផានីត កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី ទទួលខុសត្រូវការងារដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកំណត់វិធានការផ្សេងៗ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_wEuxpZIXlzQpSrB2GNcQlcG6y6-IdT7jOEdzeKg-02XezC9xr-5Fn_SQnOpCE-81Y8-zRJTAm1qiLwkzqeILGcJFWq_vgjUKYrRvsNq_7NRFYdkxY59Ga34hlcBfpyXqGco5nKObLVs5OwqMobnX7E6j8o5jz2fVljAc1S-nlcnLXHD6Ame_gNuBGjxo/s1280/image_2025-07-03_08-35-12.png

លោក ណាតថាផុន ណាតផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី ចង់ឱ្យមានដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃយ៉ាងឆាប់រហ័ស ពីព្រោះលោកបានចុះត្រួតពិនិត្យស្ថានការណ៍ព្រំដែនជាមួយលោកស្រី ផេថងថាន កន្លងមកឃើញថា ពលរដ្ឋថៃរងផលប៉ះពាល់ខ្លាំង ហើយពលរដ្ឋថៃសំណូមពរឱ្យមានដំណោះស្រាយឆាប់ៗ ៕