តារាចម្រៀងនិងសម្តែង Hyeri ត្រូវបានប្រព័ន្ធផ្សព្វផ្សាយកូរ៉េរាយការណ៍ថាកំពុងមានទំនាក់ទំនងជាមួយនឹង Woo Tae ដែលជា Dancer ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTBS922Z8zNbL8pXKdKwgk3BvdllQ0LEtdl9BZKjikoGomWpMCcobUQW2ueFrqNQqFsda77BLg2zeS1MO1J9iHo6RS8G_iL30FD8vsXHTVzQtzlpt9teHIVAVGxYsQvnaYMAhTHX2ZMXi3oVPm1O13SMx5DtSKFQ7WPzRmoCvA4LX5ba_nSfaLjvlgXEJY/s816/image_2025-07-01_15-46-51.png
ប្រភពបានឱ្យដឹងថាពួកគេបានជួបគ្នាដំបូងពេលថតរឿង «Victory» ដែលសម្តែងដោយ Hyeri ។ ការថតបានចាប់ផ្ដើមក្នុងឆ្នាំ២០២៣ ហើយភាពយន្តនេះបានបាក់បញ្ចាំងនៅឆ្នាំ ២០២៤។ ក្នុងរឿងនេះ Hyeri បានបង្ហាញខ្លួនក្នុងនាមជាអ្នក ក្លឹបលើកទឹកចិត្ត។ នាងបានសម្តែងក្បាច់រាំដូចជា «Why Are You Calling» និងបទ «Look Back at Me» ហើយអ្នកដែលបង្រៀនក្បាច់រាំទាំងនេះគឺ Woo Tae។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNGRLhqLu48-l_5OKUqaRVrbecwO3gmpJ4UJDYJHz7ejqO0U-HduGLv344yvOpwd9A35hImxw0pMUWKkd-MYrmd00K55Mh8_Og8nH71BeGPRrb6nsbc5opAhI0Q7zDHm_jzeN42QLzdCcQ7OOR6zKYixQywtDOcbY_LcOY8dQEtlV0MynATZ9TJZ2wSMHO/s929/image_2025-07-01_15-46-49.png
អ្នកខាងក្នុងដែលស្គាល់អ្នកទាំងពីរច្បាស់បាននិយាយថា «រឿងនេះត្រូវបានថតនៅ Geoje, Gyeongnam ហើយពួកគេបានជួបគ្នាជាលើកដំបូងនៅពេលកំពុងហាត់ក្បាច់រាំនៅទី នោះ។បន្ទាប់មក អ្នកទាំងពីរបានបន្តណាត់ជួបគ្នានៅទីក្រុងសេអ៊ូល ហើយតែងតែបង្ហាញភាពស្និទ្ធស្នាលរបស់ពួកគេ។ ពួកគេមិនបានប្រាប់អ្នកណានៅជុំវិញខ្លួនជាយូរមកហើយ ប៉ុន្តែពួកគេបានទាក់ទងគ្នាជិតមួយឆ្នាំហើយ»។ប្រភពមួយទៀតក៏បាននិយាយដែរថា៖ «ដោយសារទំនាក់ទំនងនេះជាទំនាក់ទំនងដែលប្រយ័ត្នប្រយែង អ្នកទាំងពីរតែងតែគិតគូរនិងរាប់អានគ្នាយ៉ាងទន់ភ្លន់ ចេះជួយជ្រោមជ្រែងគ្នាក្នុងគ្រាលំបាកទើបស្រឡាញ់គ្នាខ្លាំង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikOwRyaVXRj8xWrE68jSxEMq4BOB_IDz0ixq1yoZXdRWufSvWZYp9tN8J38LluGW5vAwN8AO9ajU5czHfshj0U4TuwiN5UDBcjy0sy_NycFoaKv8rMHRTqOC3suXAV36R41o23pv5j8PxWg2ABcFtAIqMS_CW5VLX1yyRXQ2mdZt6vvt3hhC3pT9HQT7a_/s1080/image_2025-07-01_15-46-51%20(2).png
បន្ទាប់ពីមានរបាយការណ៍នេះផ្សព្វផ្សាយពីទំនាក់ទំនងរបស់ Hyeri និង Woo Tae អ្នកតំណាងម្នាក់ដែលជាទីភ្នាក់ងាររបស់ Hyeri បានបញ្ជាក់ទៅកាន់ប្រភពមួយថា « «ដោយសាររឿងនេះទាក់ទងនឹងជីវិតឯកជនរបស់តារាសម្តែង វាពិបាកក្នុងការផ្ទៀងផ្ទាត់»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHk-VPGrJM-bwVaUQWmDmcs9yU_8HPjLDpMadfQ7T6nUzc5BuowXzRb1d-X3d5xlZs1Cu9_jK4FMKGxZvt3ZevSr0P7qI0dG02p2q471sd-RQ7cWznhg5Y9YatIp5_Y0Du9P2iqpyf1jInVUZ2YzEIcM__6zZKVy17arLcSEiCp_ok3qD2pc8lv9R5Y_jX/s1280/image_2025-07-01_15-46-50.png

Hyeri បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១០ ក្នុងនាមជាសមាជិកនៃក្រុម Girl’s Day ។ ក្រោយមកនាងបានផ្លាស់ប្តូរចូលវិស័យសម្តែងវិញហើយបានលេចមុខក្នុងរឿងភាគ និងភាពយន្តជាច្រើនទៀត។ Woo Tae គឺជាអ្នករាំដែលមានឯកទេសខាងក្បាច់រាំ ហើយទទួលបានការទទួលស្គាល់តាមរយៈការបង្ហាញខ្លួនរបស់លោកក្នុងកម្មវិធី Street Man Fighter»ក្នុងឆ្នាំ២០២២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnVwv2hfaP0klTagnhtTEfxLr6tZ7yfWMNcTQdSq_m-RxdZc7-1QdM8f05jlb7nZJPXtRybkF8cOtnVSuHdl6vvEBz6gl1FLSoeNjU-WyygWcJYTbINXKSYR1L6vcrJKew_Rs831LiIEbNFpu2eGj_RBL_JmIa7C-kz7e_91I9rrntQMLKqZn8hyUHMtiR/s2048/image_2025-07-01_15-46-52.png
មុនពេលមានទំនាក់ទំនងជាមួយ Woo Tae Hyeri មានទំនាក់ទំនងជាមួយតារាសម្ដែង Ryu Jun Yeol រយៈពេល៧-៨ ឆ្នាំហើយបានប្រកាសចែកផ្លូវគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ កាលពីខែមីនា កន្លងទៅ រឿងរ៉ាវស្នេហារបស់ Ryu Jun Yeol និង Hyeri កាន់តែមានភាពរកាំរកូសឡើងវិញ នៅពេលដែល Ryu Jun Yeol បានសារភាពថា មានទំនាក់ទំនងស្នេហាថ្មីជាមួយតារាសម្តែង Han So Hee ៕