សិង្ហបុរី ៖ យុវជនជំនាន់ក្រោយ (Gen Z) របស់សិង្ហបុរីជាច្រើនបានជ្រើសរើស«ក្លឹបកាហ្វេ» ឬការបង្កើតបរិយាកាសជួបជុំសប្បាយរីករាយដោយគ្មានជាតិអាល់កុល និងបារី ជំនួសដោយការផឹកាហ្វេ ជជែកគ្នាលេង និងរាំកម្សាន្ត ដើម្បីបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXDqCsyI38en0nk-JgVUvBCrd15TSz1TzXc1XxbvrtFDCHJ8LujzKgpGUzus-tgmxJ_0ERkcYhnU-0juYGH6E-IT8EpiBnq1pRVqmRTzQFDZTxlG3McgdGiu2bdTZODnKuwkdsJDy2NSUinB_s5JSpxnB2n20tzyC_9RxO_FHy9oUypl7FTzvbmw_XpJWs/s600/photo_2025-06-30_15-08-24%20(2).jpg
«ក្លឹបកាហ្វេ» ជាកន្លែងកម្សាន្តនៅពេលថ្ងៃរសៀល រហូតដល់ល្ងាចដែលបម្រើអតិថិជននូវជាតិកាហ្វេអ៊ីន គឺជាផ្នែកមួយនៃការកន្សាន្តដោយគ្មានជាតិអាល់កុល ដែលជំរុញដោយក្រុមមនុស្សជំនាន់ Gen Z ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសសិង្ហបុរី និងកន្លែងផ្សេងទៀតក្នុងពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUQWIn41bD8pjffrUQhduXydhnJiNSA1Ss00xLFjf3_a-LEiqbMvvZGRCSiIk4AfFKDb5_UrM2gjoeyd6K_4l44y9W2fv6eMaONp7wJu7kpV_bBjF5gNFouG2QQPHtMutQoMNgnTWAbGufvb0c6FIix0ISEWWRyrkqHl0DgtqAhsUnSSW9aHMUIobJ6pfN/s955/photo_2025-06-30_15-08-24.jpg

បើទោះជាភ្ញៀវដែលចូលទៅកម្សាន្តនៅក្នុងក្លឹប ឬបារទាំងនោះមិនបានទទួលទានភេសជ្ជៈដែលមានជាតិស្រវឹងក៏ដោយ ប៉ុន្តែសកម្មភាពកម្សាន្តទូទៅដូចជា ការរាំ ការច្រៀង ឬការជជែកគ្នាលេងយ៉ាងសប្បាយរីករាយនៅតែមានដូចធម្មតា។ លោក Aden Low អាយុ 21 ឆ្នាំ ជាសហស្ថាបនិកនៃហាង Beans and Beats ដែលរៀបចំការញាំកាហ្វេនៅទីកន្លែងផ្សេងៗគ្នាបាននិយាយថា “មនុស្សជាច្រើនគិតថាគ្រឿងស្រវឹងផ្តល់ឱ្យអ្នកនូវអារម្មណ៍រីករាយ ប៉ុន្តែជួនកាលជាតិកាហ្វេអ៊ីនក៏អាចធ្វើវាបានដែរ។ ហើយនេះជាមូលហេតុដែលបរិយាកាសនៅក្នុងហាងរបស់យើងមានទំនោរទៅរកភាពស្វាហាប់” ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGuljENz1KQIRcAsmDJ4gkQPhhvbQXGHTp2kZIfpcvMrhPVoloyuhu_Iubhjieg3et8ZEl2M-JheeEKdiP8D9l59kuupOM6DhB68l6Ojk7WTa7jKTeCtb6rwDecyUIUZgRgCdygX32J4fF-IRuoS7TwipNrOMEyw1oqFDbpIytzelPARt-4apasxPpte6c/s1000/photo_2025-06-30_15-08-25.jpg

បើតាមរបាយការណ៍ជាច្រើនបាននិយាយថា Gen Z (ក្រុមមនុស្សកើតក្នុងឆ្នាំ 1997-2012) កំពុងតែមានការពេញនិយមជាមួយនឹងចលនាដ៏មានសណ្តាប់ធ្នាប់នៅក្នុងសង្គម និងទទួលបានប្រជាប្រិយភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ភាគច្រើននៃមនុស្សដែលចង់ឈប់សម្រាកពីការផឹកស្រា ឬតមទាំងស្រុង តែងតែលើកឡើងពីហេតុផលសុខភាព និងស្ងប់សុខនៃផ្លូវចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_GFpvOc5x5YOHeRUTPLu7F91zWTz5QcfRQr_zfCaPxrxVYz778sdhkNbrJj_CMJoFIkHGqXq2cevpYGlsWHcWSdCCkES8EcuRElSikthavQ665ZlF-NUCe_7QF0iWhVsKEAkiKKWnaGP6SNC08H7qX7BR5Vjo41fSZZtptGF18m9fUmwuHc86kXdZp1vy/s1024/photo_2025-06-30_15-08-26%20(2).jpg
ចំណែកអង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងរបាយការណ៍ឆ្នាំ 2024 ថា “ការផ្លាស់ប្តូទម្លាប់ប្រើប្រាស់គ្រឿងស្រវឹងត្រូវបានគេសង្កេតឃើញនៅក្នុងការស្ទង់មតិចំនួនប្រជាជន និងការសិក្សាជាក្រុម។ ជាទូទៅ ការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមមនុស្សវ័យជំទង់បានថយចុះ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1IInUSavrNE8B1S_8ujQKMUm_p1YvSiQTzqwgPDr2RVUKTM5lEfKsdzFSgXfnfZM9yPyaGCxhCVq30Ch-nHQfOaVv6enqKkq1uKoMYCV9Rwcieik9zSsOt9OS6YxLiRYA8_5_-kiARGPsWf88000vBETWne9luN7w8Yxdk2BZYf62EYV7-6obg7fQmoxA/s1200/photo_2025-06-30_15-08-26.jpg

គួរឲ្យដឹងផងដែរថា ក្លឹបកាហ្វេ ជាធម្មតាត្រូវបានគេប្រារព្ធឡើងនៅក្នុងហាងកាហ្វេ បារ និងកន្លែងផ្សេងទៀតដូចជាស្កាយបារនៅលើដំបូលអាគារ។ វាមានបរិយាកាសស្រាលស្រទន់ អមដោយតន្ត្រីចម្រុះជាមួយនឹងកាហ្វេពិសេសៗដែលបម្រើក្នុងពែងក្រដាស ខណៈអ្នកចូលរួមអាចរាំកម្សាន្ត និងបង្កើនមិត្តភក្តិថ្មីៗយ៉ាងរស់រវើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVMq4HBENpenUwjlI5n19p4yZh0bwS_iXLlCbIaKNU18hyQo7kErtMAGInm8EFdAruecWHnogSA8TUVJXys7I3h5NMPbzD6RCJxacY0R4cTgY7ob2DVZLafPxrQBQfgSQTb5BRyVwGnRrEM_8Ioh0qiViUzDqNwwlQPx-A-J1PTG5PaeW_VSo0Gnft5F2T/s1280/photo_2025-06-30_15-08-27.jpg

វាទទួលបានការគាំទ្រពីសំណាក់យុវជនជាច្រើន ដោយពួកគេយល់ថាពិធីជប់លៀងនៅក្នុងក្លឹបកាហ្វេដែលបញ្ចប់ទៅត្រឹមម៉ោង៤ល្ងាច គឺជាការកម្សាន្តបែបថ្មីមួយដែលមានសុវត្ថិភាពបំផុត មិនថាចំពោះសុខភាព ឬសន្តិសុខផ្ទាល់ខ្លួននោះទេ។ យុវជនទាំងនោះជឿជាក់ថា ភាពសប្បាយរីករាយ ឬការបង្កើតទំនាក់ទំនងជាមួយសង្គម មិនទាមទារឲ្យមានវត្តមានរបស់គ្រឿងស្រវឹងឡើយ ប៉ុន្តែវាអាស្រ័យលើការជ្រើសរើសរបស់បុគ្គលផ្ទាល់ខ្លួនប៉ុណ្ណោះ៕