ទីម័រឡេស្តេ ឬទីម័រខាងកើត នឹងក្លាយជាជាសមាជិកអាស៊ានពេញសិទ្ធនាចុងឆ្នាំ២០២៥ខាងមុខនេះ ក្រោមការអំពាវ និងជួយសម្របសម្រួលពីសម្តេចតេជោហ៊ុន សែន។

សម្តេចតេជោ ត្រូវបានរដ្ឋាភិបាល និងប្រជាជនទីម័រ ចាត់ទុកជាបិតាអាស៊ានម្នាក់ និងជាគុណូបការជនមួយរូប ដែលបានជួយជ្រោមជ្រែងទីម័រ ឈានទៅក្លាយជាសមាជិកទី១១ របស់អាស៊ាន។

បើយោងតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា៖”បន្ទាប់ពីក្លាយជាសមាជិកអាស៊ាន ទីម័រ នឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួន ដោយយកលំនាំតាមបទពិសោធន៍ពីប្រទេសកម្ពុជា”។

កាន់តែពិសេសជាងនេះទៅទៀតនោះ រដ្ឋាភិបាលទីម័របានសម្រេចរួចរាល់ហើយ ដាក់ឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនោះ ភ្ជាប់និងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

គួរបញ្ជាក់ថា ប្រទេសទីម័រឡេស្តេ គឺជាប្រទេសវ័យក្មែងជាងគេក្នុងតំបន់អាស៊ាន ពោលទើបតែទទួលបានឯករាជ្យកាលពីឆ្នាំ២០០២ប៉ុណ្ណោះ ក្រោយពីឥណ្ឌូនេសុីដាក់អាណានិគមចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩៩៕