តារាសម្តែង មាន សូនីតា បានបង្ហាញថារូបនាងភ័យឡើងញ័រជើងក្នុងពេលឡើងឆាកច្រៀងដំបូងក្នុងជីវិត។ ទោះបីជាយ៉ាងនេះក្តីស្រីស្រស់ មាន សូនីតា ថានាងទទួលបានបទពិសោធន៍ដ៏អស្ចារ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqjA1JSvGbfs8FsuYseiXK2EozGtMDfYp6Pua00X5sWDf3n493KvSt-cUF8oWO_2NYuqbcoV-kBbew_cWP5yhnfItpi9Cug0Gyyog-RVACcV_RzOjGz0WsOIISCoZ3ZQt3TbUungDaK2XUvh21FV19zf2sLFJVfvrqunb3C563QMiVpRFk6Ho5nAm1KLMy/s2048/image_2025-06-30_13-32-58.png
ទស្សនិកជនធ្លាប់តែស្គាល់កញ្ញា មាន សូនីតា ជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ ក្នុងប្រទេសកម្ពុជាតាមរយៈស្នាដៃជាច្រើនរួមទាំងបង្ហាញមុខនៅលើឆាកអន្តរជាតិមួយចំនួន តាមរយៈ Fashion ។ ទោះបីជាបច្ចុប្បន្ន មាន សូនីតា ពុំទាន់មានស្នាដៃថ្មីបន្ទាប់ពីរឿង «មេឆា» ប៉ុន្តែតារាស្រីរូបនេះបានបង្ហាញសកម្មភាពផ្សេងនៅលើបណ្តាញសង្គមមិនឱ្យស្ងាត់សកម្មភាពរបស់ខ្លួនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOpG8j1QsTLxRJTMCJ4n0Ww2n2ZaAJT6MNWXvWfAqXU3RGZNdEJL1-qaDhzgb5uDyEbH6sqde3uWpxsgpHRjyyKNAlTthu6fI5FwHUlaGBXoZ_O_hUGoaOp_ulZckmDKOn5Qtn9RDqHzPIOZAOj3-tykAvViYDuUVeKQv8h9PJhUhC0sgV8ZRrJvb6YPmZ/s2048/image_2025-06-30_13-33-00.png
អ្វីដែលកាន់តែចាប់អារម្មណ៍ មាន សូនីតា ស្រាប់តែមានចិត្តក្លាហានកាន់ក្បាលមេក្រូឡើងបកស្រាយបទចម្រៀងរបស់អ្នកនាង យក់ ថិតរដ្ឋា ទៅលើបទ «ភ្លើង» និង បទ «មិនខ្ចីទ្រ» របស់អ្នកនាង ឱក សុគន្ធកញ្ញា។ យ៉ាងណាការសម្តែងលើកដំបូងនេះ មាន សូនីតា ថានាងភ័យឡើងញ័រជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRaXiGFJWvLhYOTLmbbloeAdDgJspcj_ZucjpkqtKDhTSx3qKBNTlu4c6k1zlG379SXL-Ac_9lY_jsCnI1ZxHA4G3_jmjtxi6jAOH_vyA5ApT5GSK0R6QocfRJm-UD5WXw16BanYDNEC9BB1ZjxDJZTjlTK4L6FffH8XyqRbU0Dgr_vfuNjPNr24bUJwWl/s2048/image_2025-06-30_13-33-02.png

ថ្លែងពីអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គម មាន សូនីតា ថានេះគឺជាលើកទី១ក្នុងឆាកជីវិត ឡើងឆាកច្រៀងលើកដំបូងហើយនាងរំភើបផង សប្បាយផង ភ័យផង អរផង មិនដឹងប្រាប់យ៉ាងមិច អោយត្រូវទេ ប៉ុន្តែទីបំផុត វាបានក្លាយទៅជាបទពិសោធន៍ដ៏អស្ចារ្យមួយសំរាប់នាង។ ក្នុងនោះតារាសម្តែងរូបនេះក៏មិនភ្លេចអរគុណទៅកាន់មិត្តភក្តិ ក្រុមការងារដែលបានលើកទឹកចិត្តនាងសម្រាប់ដំណើរផ្លូវមួយនេះ។
មាន សូនីតា បន្ថែមទៀតថា «នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ» ដែលអាចបញ្ជាក់ថា តារាសម្តែងរូបនេះនឹងមានអ្វីបន្ថែមសម្រាប់អ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwkSpf3bMrT_f6WOHoU_AEmWQP6X3w2I-Uf-YFW4bzlQsYmxLXVh8IqDSvVTkIpm66x6TQxStxuqQRQvITk9tp1OUeHBDFMjdxveof8B-YyUmqkM2xY8BtJy0RNRR-IAmSrbs-YukZtSZDFmrd9F55RfBSbhU4fwKHfkSiWkBMJketcm2JI6z0VyLLZIJJ/s2048/image_2025-06-30_13-33-09.png

គួរបញ្ជាក់ផងដែរ ក្រៅពីការងារសិល្បៈ មាន សូនីតា គឺជាបានលើកស្ទួយក្រមាខ្មែរផងដែរ ហើយទស្សនិកជនក៏បានដាក់នាមឱ្យនាងថា រាជិនីក្រមា ៕