ផន ស្រីពី Miss Cosmo Cambodia 2025 បាននិយាយទាំងភ្នែកទៅអំពីអ្នកគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់ខ្លួនគឺលោកស្រី Tiffany Vu ដែលប្រៀបដូចជាម្តាយទីពីររបស់នាងហើយសុខចិត្តលះបង់កិត្តិយសលត់ជង្គង់ពាក់ស្បែកជើងឱ្យខ្លួន។
នេះជាការផ្តល់បទសម្ភាសន៍លើកដំបូងរបស់ ផន ស្រីពី បន្ទាប់ពីក្លាយជាម្ចាស់មកុដ Miss Cosmo Cambodia 2025 ដោយនាងបានចូលរួមកម្មវិធី «អ្នកជិតខាង» ខណៈនាងទើបតែវិលត្រឡប់ពីប្រទេសវៀតណាមក្រោយពីទៅទីនោះអស់រយៈពេលជាង១សប្តាហ៍។ ស្រីពី បានចែករំលែកបទពិសោធន៍ជាច្រើននៅក្នុងជីវិតរួមទាំងដំណើរការប្រកួតបវរកញ្ញារបស់ខ្លួនដោយគ្មានបំណងប៉ងចង់បានមកុដនោះទេ ប៉ុន្តែគ្រាន់តែចង់ឱ្យទស្សនិកជនស្គាល់នាងជា ស្រីពី ឱ្យបានកាន់តែច្រើន។ ការបោះជំហ៊ានចូលក្នុងវិស័យបវរកញ្ញាម្តងហើយម្តងទៀត ស្រីពី ថាកម្លាំងចិត្តដ៏ធំបំផុតរបស់នាងគឺជាម្តាយរបស់នាងដែលតែងតែគាំទ្រលើកទឹកចិត្តកូនគ្រប់ពេលវេលា។

រៀបរាប់ចំណុចជាច្រើនរួមទាំងរងការ Bully ពីសាលាផង ក្នុងនោះ ផន ស្រីពី ក៏បានលើកឡើងពីលោកស្រី Tiffany Vu ដែលជា ND (Nation Director) នៅក្នុងកម្មវិធី Miss Cosmo Cambodia 2025 ដែលនាយិកាថ្នាក់ជាតិរូបនេះប្រៀបដូចជាម្តាយទីពីររបស់ខ្លួន។
និយាយទាំងអួលដើម ហូរទឹកភ្នែក ស្រីពី ថាកំឡុងពេលនៅប្រទេសវៀតណាមដែលមិនក្រុមការងារសម្រាប់ជួយគឺមានតែគ្នា៣នាក់ ND របស់នាងសុខចិត្តលត់ជង្គង់ពាក់ស្បែកជើងឱ្យនាងព្រោះតែចង់ឱ្យនាងល្អ ស្អាត មិនចង់ឱ្យខ្មែរចាញ់គេនោះទេ។ ស្រីពី ក៏បានបន្ថែមដែរថាការតំណែងឱ្យប្រទេសកម្ពុជានាងមិនមានអារម្មណ៍នឿយហត់ឡើយ ហើយក្រុមការងាររួមទាំងនាងគឺត្រៀមខ្លួនរួចរាល់សម្រាប់លើកមុខមាត់នៅលើឆាកអន្តរជាតិ៕










