ថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថង់ថាន ស៊ីណាវ៉ាត្រ បានបង្ហោះសំណេរមួយនៅលើបណ្ដាញទំនាក់ទំនងសង្គម Instagram ដែលមានអត្ថន័យចង់បង្ហាញអំពីសម្ពាធផ្លូវចិត្ត ប៉ុន្តែសំណេរនោះត្រូវបានលុបចេញវិញ ក្រោយបង្ហោះបានតែបន្តិចប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO7QvoK06eUo0CBCkerKz8SOdF-KB8WRq0hH8iFpXJEjSCNq9yMomrXLKym7wGunD9kVybkWV6LCKNNuJx0a7vdlWcmdXdk2KiKAEtrHVupT1Gvn5J6GXC8u5Uv3zR0q1vRnCBJZrJmDvq0AMKykUiDNGm8jkVaDti_medkDv0zV6GlW80A5cDAtfnJ53v/s2000/image_2025-06-19_08-28-14.png

ក្រោយប្រទេសថៃមានភាពរកាំរកូសជាមួយកម្ពុជាលើបញ្ហាព្រំដែន បញ្ហាច្រកទ្វារអន្តរជាតិ និងបញ្ហាក្នុងប្រទេសជាច្រើនដែលត្រូវដោះស្រាយ ក្នុងនាមជានាយករដ្ឋមន្រ្តីគេសង្កេតឃើញថា លោកស្រី ផែថង់ថាន ស៊ីណាវ៉ាត្រ ហាក់ទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីសំណាក់ភាគីជម្លោះ ប្រជាជនថៃ និងសមាជិកសភាដែលមកពីបក្សប្រឆាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaOkU4GNJa42VdUPcWSfnpE_tILLNLPZ9qb2gc2ayP_gTxA2J1K74p4-y08MXWseuAxjZquZFv4lL8ztwlKKe5nE-Y04uIKMJn3IxdAAkMpAbeg6LDI6wIpJa9jhiBxA1ni0Y7ZAdXsVBJ4-UvR0gqsXhlyX8Qy8wztxGjsa5pt5qDxwzmoZV7oNm7KvGb/s1024/photo_2025-06-18_13-59-13.jpg

នៅលើប្រព័ន្ធ Instagram លោកស្រីបានបង្ហោះសំណេរជាភាសាអង់គ្លេសប៉ុន្មានឃ្លាដែលមានអត្ថន័យថា «មនុស្សមិនសម្ដែងធ្វើជាបាក់ទឹកចិត្តនោះទេ។ ប៉ុន្តែពួកគេសម្ដែងធ្វើជាមិនអី។ សូមចងចាំចំណុចនេះ ត្រូវមានចិត្តទូលាយ។» បន្ទាប់ពីបង្ហោះសារនេះទៅក្នុង Story របស់ខ្លួនបានបន្តិច ស្រាប់តែលោកស្រី ផែថងថាន បានលុបវាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiogMkwKLhP6QKZjSuHFnMA1JV_MxytCcSQV2A_QJjGpJnPEq-cT5LA9Tv9B2I87vydtQQqn3VJQKafLI5ubXe6RfsjMgiL-a3IcfaeySHlbGfPMdYHDqSzhnNAn_qyjdXS2j7wHmp0SkkFjH_2SRFZlXUpOT4oLKS16jOtyNwIx3T5IaJ_ndgMiMMRUy1b/s474/photo_2025-06-19_12-02-45.jpg

គួរឲ្យដឹងថា នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមិថុនា នេះលោកស្រី ផែថង់ថាន មានកាលវិភាគត្រូវប្រជុំមួយជាមួយក្រុមប្រឹក្សារបស់លោកស្រីនៅវិមាន Phitsanulok ប៉ុន្តែលោកស្រីបានលុបចោលការប្រជុំនោះ ហើយប្រញាប់ធ្វើដំណើរទៅកាន់វិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកវិញ ដើម្បីប្រជុំបន្ទាន់ជាមួយឧបនាយករដ្ឋមន្រ្តី លោក Phumthan Wechayachhai , អនុរដ្ឋមន្រ្តី និងសមាជិកជាច្រើនទៀតលើផែនការបិទព្រំដែនជាមួយកម្ពុជាទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis5FncbL8V_NgJzGKg5gES_7ZjXBTHv76lxPErmUWYxPRzyaDO4vREJGYu5syKicTkxy76xu3Dv3TOViWhKOIlzcDhXwDeYctZ2X3W_mDeAMkIa1Yqu6MGRk7jPhe-yGw5r1e4Ti2sNwZ08fuo38zZ0vyYFNWnsEjIM4qunAM63u8U88dELVVsBBONXEbm/s1280/photo_2025-06-19_13-00-27%20(2).jpg
យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់លោកស្រីត្រូវគេដឹងថា គឺបានធ្វើដំណើរតាមផ្លូវវាង ព្រោះស្របពេលជាមួយគ្នានេះ មានក្រុមបាតុករជាច្រើនបានប្រមូលផ្ដុំគ្នាក្នុងទីក្រុងបាងកក ដើម្បីទាមទារឲ្យលោកស្រីលាលែងពីតំណែង៕