រាជធានីភ្នំពេញ ៖ បន្ទាប់ពីការសន្ទនាជាលក្ខណៈឯកជនរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលបាននិយាយដល់«មេទ័ពភូមិភាគទីពីរ» លោក ប៊ុនស៊ីន ផាត់ខ្លាំង ថាជាក្រុមប្រឆាំងនឹងរដ្ឋាភិបាល ពេលនេះកងទ័ពភូមិន្ទថៃបានសម្តែងការគាំទ្ររបស់ខ្លួនចំពោះមេទ័ពរូបនេះ ថាជាបុគ្គលដ៏អង់អាចក្លាហាន ហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារទឹកដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht7O6YSnRyXW4av6q5-iVsyZrxV6tPO6lZIWCh6eJhu3GmEVdRHldTb7HkDLdM9SSXO6X7DwcrbEz08n6J96vpjgzLT8bKyHOTsw4TyT6yaBtdttTADno1aac-pKHUm1D_RSWShmQlpCMJBOwHPx-S0UfcT6W9cS7yWwkyxoqgboheHu2wdzeWmGIjtZJq/s1280/photo_2025-06-19_09-12-42.jpg
យោងតាមការចុះផ្សាយរបស់ The Nation Thailand នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា កងទ័ពភូមិន្ទថៃ និងអង្គភាពយោធាផ្សេងៗ ដូចជានាយកដ្ឋានកិច្ចការស៊ីវិល បានបង្ហោះសារនៅលើទំព័រ Facebook របស់ពួកគេ ដោយដកស្រង់ព្រះរាជសាររបស់ព្រះបាទ ចូឡាឡុងកន (រាមាទី ៥) អំពីសេចក្តីថ្លៃថ្នូររបស់ទាហាន។ សេចក្តីប្រកាសបានគូសបញ្ជាក់ថា៖
ទាហានគឺជាបុគ្គលដែលទទួលបានការគោរពខ្ពស់បំផុតពីប្រទេសជាតិ ជាសុភាពបុរស និងកាន់អាវុធដើម្បីការពារប្រទេស។ ទាហានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីសុខុមាលភាពប្រជាជន និងការរស់រានមានជីវិតរបស់ប្រទេសជាតិ។ ទាហានឲ្យតម្លៃខ្ពស់ជាងទ្រព្យសម្បត្តិ។ ដូចនេះ មិនគួរមាននរណាម្នាក់មកប្រមា.ថមើលងាយបុគ្គលដែលជាទាហានបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiukTnDLonixGy7m5rCI_BImGseRXJtmQ2PQVBzFlX5ghslmosmFl3paDAkDyfVYZizKqbve4HJhqq5boiroKSyzO9alB17fe9xT4UgGmD2DNBpYrmMSmPhfCkH8IpRqXAdCux7ba9APxavCWzHKSYr4HJ_k-k6wnKRbNbne1l-jNqIDxFlCAQQEEfjNmDR/s1280/photo_2025-06-19_09-10-16.jpg

សារលិខិតក៏បានលើកទឹកចិត្តដល់ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន និងទាហានទាំងអស់ ដោយគេបានសង្កត់ធ្ងន់ថា «ទឹកដីថៃមិនមែនបានមកដោយពាក្យសម្ដីទេ តែតាមរយៈដង្ហើម និងជីវិតរបស់ដូនតាយើង ដែលបានលះបង់ពេលវេលាចុងក្រោយដើម្បីការពារវា។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZEmCCdJRG_7jsDciZyggQPX4fvGq5VB8cnBk-6NF9u7GRU_d-v0L64WbH_Ddh_REzJWZh-2FcX2fo23OGMBdNdzgm8qEIM4zvP5rhZo3QnKTtYh8dxwkypHeDCCX6PyOUviiZIESEetxABxQ6zL6N4uQJAS80DAZPcvYBH3ySr-bDVpiE4T5eLyAopP3U/s1280/photo_2025-06-19_09-10-17.jpg

ក្រៅពីនេះ ក៏មានការតាំងបង្ហាញរូបថតរបស់លោក ប៊ុនស៊ីន នៅលើផ្ទាំងLED ធំៗតាមអគារប៉ុស្តិ៍នគរបាល និងទីស្នាក់ការកងទ័ពថៃមួយចំនួន នៅលើផ្លូវ Vibhavadi Rangsit ក្នុងទីក្រុងបាងកក ដើម្បីជាចូលរួមជាការលើកទឹកចិត្តចំពោះមេទ័ពរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIN8BbTnvLsvM-cKz4zLs10yUQSuVF8DKCx_fhfQwuP3RmIGxBgtGQj4ROPLBuGCpsjku_yqyoexcmCHF6ycIubIoUeU8XkbhViMSoSICUsIAiIT3Hb3eLRnxkMbBGaBcK17dpS3j4shf2lY1M4jyZTq6lfjXm-UYjHHyK-1lOwYHw92AFalQnoCm9HISv/s1280/photo_2025-06-19_09-10-18.jpg
ជាមួយគ្នានេះ ទំព័រហ្វេសប៊ុកកងទ័ពភូមិន្ទថៃ បានបង្ហោះសារដោយបញ្ជាក់ថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ កងទ័ពបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈរជើងយ៉ាងរឹងមាំក្នុងការការពារអធិបតេយ្យភាពជាតិ រួមនឹងសញ្ញា #Save2ndArmyRegionChief ដែលមានន័យថា «ការពារលោកមេទ័ពតំបន់ភូមិភាគទីពីរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGaoT-g6mNjrH07JaSrrc-MNZTObAjBn8Ioj6J2nudee5cxFantxq11pk5NoObALxedo8ygB2zTad9neShIXBrlsrlGQY0T1DrRr0JiFKbAkwRIQq71u0iV2H5nivWX7X3X3y10HirVuQVJLkJ5hdpKJpCXoeIiZvBxv_slx_BTGKn7bEcwTMyTHJdAJVG/s1002/photo_2025-06-19_09-10-20.jpg
គួរជម្រាបថា បច្ចុប្បន្នស្ថានភាពនយោបាយនៅក្នុងប្រទេសថៃកំពុងមានភាពតានតឹងខ្លាំង ដោយអ្នកនយោបាយ និងគណបក្សជាច្រើនបានដាក់សម្ពាធឲ្យលោកស្រី ផែថងថាន ធ្វើការលាលែងពីតំណែងដោយខ្លួនឯង។ ចំណែកប្រជាជនក៏បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងរបស់ពួកគេផងដែរ ដែលមេទ័ពគំរូរបស់ពួកគេ ត្រូវបានចោ.ទប្រកាន់ថាជាជនប្រឆាំងនឹងរដ្ឋាភិបាលដោយនាយករដ្ឋមន្រ្តីបែបនេះ៕