ប្រទេសថៃ ៖ សារព័ត៌មានថៃ Top News បានរាយការណ៍នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នឹងធ្វើឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃត្រឡប់មកធម្មតាវិញ ហើយលោកស្រីណែនាំឱ្យក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម ទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គមថៃដែលផ្សព្វផ្សាយបង្កជម្លោះជាមួយកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFr-B6qS5F71Jqqx4T6bwAN3H-8ezGqV7pnt__jXfmP1ccL87CE7jdBlVlA79MVWqoDkKaWr-nGyMc1crZXrYirsiOf6Jm6I6Jb2mA-MUxOQwDirtkUkLSmwyeW1pxcIbGJtenmMiVAqweNrAz1hgEKm0DM8se8B_jsNpbS0Xm05KhM_u60jmlAq-x2yDt/s1024/photo_2025-06-18_13-59-13.jpg
បន្ទាប់ពីធ្វើជាប្រធានកិច្ចប្រជុំមន្ត្រីរដ្ឋាភិបាលកម្រិតក្រសួង លើកទី៥/ឆ្នាំ២០០៥ នៅក្រសួងថាមពល កាលពីថ្ងៃទី១៨ ខែមិថុនា លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃថ្លែងថា អង្គភាពរដ្ឋ រួមទាំងក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម ត្រូវតែយកចិត្តទុកដាក់ក្នុងការផ្តល់ព័ត៌មានពិតដល់ពលរដ្ឋ ពីព្រោះកន្លងមក មានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។ រីឯក្រសួងថាមពលត្រូវកំណត់តម្លៃអគ្គិសនីឱ្យសមរម្យ និងកុំដាក់បន្ទុកដល់ពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQrtoHrptLeCv9-Kqmq-tp63gilPTzUkDHf4HrwyWQepBzm6CZWXVOtdkY8rgNydExPDJXNyAluLF3_PIjg3nr68eKTZVi1UKk8n6hF0S1cg-JaHfd4jhN08aVaGbz36rm3jIiPHHeqKfaF-O81cpyiBIcfyVeg0GObD0pUNOVxoU1_-thPUf8j0xctG6E/s1024/photo_2025-06-18_13-59-13%20(3).jpg

នាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា នឹងធ្វើឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃត្រឡប់មកធម្មតាវិញ ដោយក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម មានតួនាទីត្រួតពិនិត្យព័ត៌មានក្លែងក្លាយដែលផ្សាយបង្កជម្លោះព្រំដែនកម្ពុជា-ថៃ ។ ស្ថានការណ៍បច្ចុប្បន្ន យើងជ្រាបច្បាស់ហើយថា ការផ្សាយព័ត៌មាននានាមិនថាក្នុងប្រទេស ឬក្រៅប្រទេស គឺសំខាន់ខ្លាំងណាស់ និងមានផលប៉ះពាល់ដល់ការកំណត់ទិសដៅគោលនយោបាយ ។ រាល់ថ្ងៃនេះ សម្បូរព័ត៌មានក្លែងក្លាយច្រើន ដូចជា ៖ ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃដែលកើតឡើង គឺបណ្តាលមកពីព័ត៌មានក្លែងក្លាយច្រើនពេក មិនថាព័ត៌មាន AI ដែលបង្កើតរូបភាពដូចពិតប្រាកដ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK5AcR_EC5XGchbkd1JTbLPwUrWB_qsTXKxmv2AqAX5TjFtNDPjzINnJTuzL5kp1MhUqnPJjrR-zenoLDR5fBxPlbxcsebttwcOp2q271sTrch_69eu0dYUg588knaZjiIN-mGdOToIP6u0o5MUmi-lley0mbKDodeOY8ac-YDRWv9_O5G6zJ0BkQ7V-Ly/s700/photo_2025-06-18_14-46-04%20(3).jpg
ពេលលោកស្រីឃើញរូបភាពបង្កើតដោយ AI ធ្វើឱ្យលោកស្រីច្របូកច្របល់ មិនដឹងជារូបភាពពិត ឬមិនពិត ។ បើបច្ចេកវិទ្យា AI បង្កើតរូបលោកស្រី គឺនឹងដឹងភ្លាមថា វាជារូបក្លែងក្លាយ ប៉ុន្តែបើ AI បង្កើតរូបភាពអ្នកដទៃ លោកស្រីក៏ពុំប្រាកដថាជារូបពិតឬក៏អត់ ។ ដូច្នេះ លោកស្រីសូមឱ្យស្ថាប័នទាំងអស់ព្យាយាមផ្សព្វផ្សាយព័ត៌មានពិតជានិច្ចដើម្បីឱ្យពលរដ្ឋទទួលបានព័ត៌មានពិត ហើយក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម មានតួនាទីពិនិត្យព័ត៌មានក្លែងក្លាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhai4zU_wd6GhbPGpL5IucaX-beNT0myDOU2aE0UAxbMKbT4BgeNi1Fg5GVtLHe2-kywO79fZLujVftnA6_fgk6gri0KU5cF6CbgPnmceCp9PpG6tM0v6q0g1bmw0tZ9UrsAi_G7FqoUQVcjhpo45VZGdqmgQDBQqqj5g7fnDR5N0dhGjLnlc4ahYFlGGal/s700/photo_2025-06-18_14-46-04.jpg

ស្របពេលស្ថានការណ៍សេដ្ឋកិច្ចពិភពលោកប្រែប្រួលជាច្រើន រួមទាំងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គឺរដ្ឋាភិបាលថៃនឹងព្យាយាមធ្វើឱ្យស្ថានការណ៍គ្រប់យ៉ាងត្រឡប់មកធម្មតាវិញ ដោយរដ្ឋាភិបាលថៃប្រកាន់ខ្ជាប់នូវសន្តិវិធី ព្យាយាមមិនឱ្យកើតការប៉ះទង្គិច និងព្យាយាមចរចាឱ្យច្រើនបំផុត ។ យើងចង់ឱ្យពលរដ្ឋត្រឡប់ទៅធ្វើការ ប្រកបមុខរបរចិញ្ចឹមខ្លួនបាន គឺជាអ្វីដែលរដ្ឋាភិបាលព្យាយាមធ្វើឱ្យពលរដ្ឋរស់នៅមានជីវភាពសមរម្យ ។ នេះបើតាមការលើកឡើងរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ៕