DJ Soda បានធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនាងបានបង្ហាញ រូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមពីសក់របស់ខ្លួនដែលរងការខូចខាតជ្រុះសក់ យ៉ាងធ្ងន់ធ្ងរ។

នៅល្ងាចថ្ងៃទី១៧ មិថុនា DJ Soda បានបញ្ចេញរូបថតជាច្រើនសន្លឹកនៅលើបណ្តាញ សង្គមរបស់ខ្លួនដែលហាងអ៊ុតសក់បានធ្វើឱ្យសក់របស់នាងខូច។ DJ Soda និយាយថា នាងពិតជាភ្ញាក់ផ្អើលពេលឃើញសភាពរបស់ខ្លួនឯង។ DJ និយមលេងខ្លួនស៊ិចស៊ីរូបនេះ បាននិយាយថានាងត្រឡប់មកពីដំណើរកម្សាន្តហើយមកប្តូរសក់ពណ៌ទង់ដែង ដើម្បីផ្តល់ការភ្ញាក់ផ្អើលដល់អ្នកគាំទ្របន្ទាប់ពីរយៈពេល៣ឆ្នាំ និងបានប្តូរពណ៌ សក់នៅហាងធម្មតា។ ប៉ុន្តែការទុកថ្នាំពណ៌សក់រយៈពេលយូរធ្វើឱ្យសក់នាងខូច ។ ផ្នែកខាងក្រោយនៃក្បាលរបស់នាងត្រូវបង្ខំចិត្តកោរសក់។ ដើមឡើយនាងមានសក់ក្រាស់ ហើយនាងបានថែរក្សាសក់របស់ខ្លួនអស់រយៈពេលបីឆ្នាំមកហើយ ប៉ុន្តែនេះគឺជាលើកទីមួយហើយដែលនាងបានធ្វើបែបនេះ»។
DJ Soda ក៏បាននិយាយថា «ខ្ញុំក៏អន់ចិត្តដែរ ដែលមនុស្សជាច្រើនដែលបានឃើញ ខ្ញុំនៅក្នុងកម្មវិធី និងការសម្តែង ភ្ញាក់ផ្អើល ហើយរាល់ពេលដែលខ្ញុំឃើញសក់ខ្ញុំជ្រុះរាល់ថ្ងៃ បេះដូងខ្ញុំលោតញាប់ ពីរសប្តាហ៍ហើយ ខ្ញុំគេងមិនលក់ ថែមទាំងយំទៀត»។ DJ Soda បាននិយាយថា «ខ្ញុំរកគ្រប់វិធី ព្រោះជាការងារនៅមុខសាធារណៈ ប៉ុន្តែខ្ញុំបន្តជ្រុះសក់កាន់ តែច្រើនហើយសក់ខ្ញុំត្រូវកាត់ប្រហែល ៣mm ដូច្នេះហើយសូម្បីតែការកាត់សក់ ក៏ពិបាក ដែរ»។ នាងបាននិយាយថា វាត្រូវការពេលជាងពីរឆ្នាំដើម្បីបណ្តុះសក់របស់នាង»។ 
DJ Soda បាននិយាយថា «ខ្ញុំនឹងមិនបោះបង់ ហើយព្យាយាមរកវិធីនិងបង្ហាញអ្នកពីផ្នែក ដ៏ស្អាតរបស់ខ្ញុំ។ សូមអ្នកកុំធ្វើដូចខ្ញុំហើយការលាបពណ៌គឺអាស្រ័យលើសមត្ថភាព របស់ ជាងសក់ដូច្នេះត្រូវប្រាកដថាពិនិត្យវាឱ្យច្បាស់ និងទទួលបាននីតិវិធីដោយអ្នកជំនាញ 
ក្រោយមក DJ Soda បង្ហោះសារជាថ្មី ទៅកាន់អ្នកច្នៃម៉ូតសក់ ដែលទទួលបន្ទុកលើ សក់របស់នាង។ DJ Soda បានស្តីបន្ទោសអាកប្បកិរិយាមិនទទួលខុសត្រូវរបស់ម្ចាស់ ហាង ដោយនិយាយថា «គាត់បានបំផ្លាញសក់អ្នកដទៃហើយមិនទាក់ទងខ្ញុំអស់រយៈពេល ៣សប្តាហ៍ហើយប៉ុន្តែគាត់គ្រាន់តែទាក់ទងអ្នកគ្រប់គ្រងរបស់ខ្ញុំបន្ទាប់ពីបានឃើញការបង្ហោះ Instagram របស់ខ្ញុំ»។
DJ Soda ជាឌីជេដ៏ល្បីមួយរូបដែលទទួលបានការស្រលាញ់ពីគ្រប់ទិសទីក្នុងទ្វីបអាស៊ី។ នាងមានអ្នកតាមដាន ១១.៥៣ លាននាក់នៅលើ Facebook អ្នកតាមដាន Instagram ៥.៥១ លាននាក់ និង ១.៨៥ លាននាក់នៅលើ YouTube ៕










