ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលនៅរដ្ឋ New South Wales របស់អូស្ត្រាលី បានដាស់តឿនពលរដ្ឋពីគ្រោះថ្នា.ក់ ដូចជា ៖ ក្អួតចង្អោរ ខូចថ្លើម និងតម្រងនោម និងឈានទៅបាត់បង់អា.យុជីវិត ដោយសារការបរិភោគផ្សិតមរ.ណៈពុលខ្លាំង ។ ផ្សិតនេះត្រូវបានប្រទះឃើញដុះនៅតាមព្រៃធម្មជាតិក្នុងទីក្រុងស៊ីដនី និងដុះក្នុងតំបន់ក្បែរទីក្រុងនាពេលថ្មីៗនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiczYvkdjAoE0mdkS9a5FOYaB07LbiyzNCF21pTI6X4lwXZIe-sxZ2Wzwl0P9oksWVibb5Vn81ljhk4WJ-9yB47AJwXewQot24igtwsiGJ3u_EV5KWpNYpGQjh9LqH5092vDf52q8TDJUjLDlqMj6LD_pnI1RKiEYpz1wfm9loNAOIoCltGX24BSYhoXoq6/s1200/image_2025-06-19_08-34-38.png
Genevieve Adamo ជាអ្នកជំនាញជាន់ខ្ពស់នៅមជ្ឈមណ្ឌលព័ត៌មានសារធាតុពុលនៅរដ្ឋ New South Wales និយាយថា អាការៈពុលរបស់ផ្សិតនេះ រួមមាន ៖ ក្អួតចង្អោរ ខូចថ្លើម និងតម្រងនោម រួមទាំងឈានដល់ស្លាប់ ។ ដូច្នេះ សូមឱ្យពលរដ្ឋកម្ចាត់ផ្សិតនេះដែលដុះក្នុងសួនដំណាំ ឬសួនច្បារសាធារណៈ ព្រមទាំងថែទាំកុមារដែលលេងនៅក្រៅផ្ទះយ៉ាងដិតដល់ ជាពិសេស ពេលកុមារលេងក្បែរដើមឈើធំៗអាចមានផ្សិតដុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrXvsqnu9pvavrbfC-lKuvFglNchyHkOt63O0QPDKec4d1fT1v4l9DC0Eqnn7FT-m7baPo_Xli7nxCf2lTtODPMCurhybME6WrN2JL10WzZ-o_2Wk067Ltit60xLNT9J520fI084K8GQjjCsa3bhyphenhyphenLTjlax3zO_2gYc725WiIQ4kGULcfpwUxz3QAsPK6F/s1200/image_2025-06-19_08-34-39%20(2).png
ពលរដ្ឋអូស្ត្រាលីនៅរដ្ឋ New South Wales ចំនួន២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារមានអាការៈធ្វើទុក្ខក្នុងខ្លួនខ្លាំង ក្រោយបរិភោគផ្សិតមរណៈកាលពីឆ្នាំ២០២៤ ក្នុងនោះមានកុមារអាយុក្រោម៥ឆ្នាំ ចំនួន២នាក់ ។ មជ្ឈមណ្ឌលព័ត៌មានសារធាតុពុលទទួលបានសេចក្តីរាយការណ៍ពីការប្រទះឃើញផ្សិតមរណៈ ចំនួន៣៦៣លើក ក្នុងឆ្នាំ២០២៤ និងចំនួន១៩០លើក ក្នុងឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguix7lkILSARe7xLzsPFdWGlxUOKOX3Ue2L-blewFSWRjFmN4yyqrZOOXxboXUu5tHzp0Rn8OPb00GnI_vYFPp6zd49fHI6oWMKl27tbk13KET6GgB7n0jX6xiB0kLvzVJ9PxTuCgvhrv76VvIxla9RgG_lkVwM-MkX3xF8VT256D94FoYTlW-DwPt3Wyx/s862/image_2025-06-19_08-34-39.png
Brett Summerell ជាប្រធានក្រុមវិទ្យាសាស្ត្រនៃសួនរុក្ខសាស្ត្រស៊ីដនី ឱ្យដឹងថា គ្មានវិធីណាងាយស្រួល និងគួរឱ្យជឿជាក់ដើម្បីបែងចែកថា តើផ្សិតព្រៃណាមួយអាចបរិភោគបាន ឬមានជាតិពុលនោះទេ ។ ហេតុនេះ សូមពលករកុំដកផ្សិតព្រៃ ឬបរិភោគផ្សិតព្រៃជាដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhti3Fc8Mz_k-coyeryr2lCexDFQisf7Gtzuo5vu539NVcpFa90D8JSHKhZ9OLoAl3CmtfIWnxGFP2C8ZDqHfW6UDqob1EMpMpByBmxHDsAJvL4DlRLaai5IIznyM9Ts7en7o6P-YASOcvUWjSIzn_IReSOoys_hUeBed25F9k1gEAFYFIUQcUbepX_esdx/s1280/image_2025-06-19_08-34-41.png

ចំណែកក្រសួងសុខាភិបាលនៅរដ្ឋ Victoria ដែលស្ថិតនៅក្បែររដ្ឋ New South Wales ក៏បានហាមពលរដ្ឋផងដែរមិនឱ្យបរិភោគផ្សិតមរណៈ កាលពីដើមខែឧសភា ឆ្នាំ២០២៥ ៕