នៅថ្ងៃទី១៧ មិថុនា នេះឪពុករបស់ ឆលី បានផ្តល់ដំណឹងដ៏សោកសង្រេងបំផុតទៅកាន់ សាធារណជន នៅពេលនេះស្ថានភាពជំងឺរបស់ ឆលី មិនអាចព្យាបាលបន្តទៀតនោះទេ។ ពោល ឆលី គ្រាន់តែអាចប្រើថ្នាំដើម្បីពន្យារជីវិតរស់នៅជាមួយគ្រួសារប៉ុណ្ណោះ។
នៅលើបបណ្តាញសង្គម «ឆលី Ponleu Virakboth» ដែលកាន់ដោយឪពុករបស់ ឆលី បានបង្ហោះសំណេរថា«ដំណឹងដ៏អកុសលមួយបានចេញមកពីមាត់វេជ្ជបណ្ឌិតផ្ទាល់របស់ឆលី ថា ឆលីមិនអាចបន្តការព្យាបាលបានទៀតទេគ្រាន់តែប្រើថ្នាំដើម្បីរក្សាពេល វេលា រស់នៅជាមួយគ្រួសារនិងបងប្អូនជនរួមជាតិខ្មែរបានមួយរយៈពេល»។ លោកបានបង្ហោះ ទៀតថា «ក្នុងនាមជាគ្រួសារមានតែពាក្យថាសោកស្ដាយពេលដែលបានឮដំណឹងមួយនោះ អរគុណបងប្អូនជនរួមជាខ្មែរទាំងអស់នៅស្រឡាញ់ចូលចិត្តកូនប្រុសរបស់ខ្ញុំឆលី»។.png)
ដំណឹងដ៏តក់ស្លុតនេះបានធ្វើឱ្យមហាជនជាច្រើនអាណិត ឆលី យ៉ាងខ្លាំងមិនគួរណាគ្រោះ អកុសលកើតឡើងលើកុមារដ៏គួរឱ្យស្រលាញ់រូបនេះ។ ឆលី មានអាការៈធ្វើទុក្ខឡើងវិញ ដោយសារតែដុំសាច់មហារីកបានដុះមកជាថ្មីកាលពីយប់ថ្ងៃទី ១៥ មិថុនា ឆ្នាំ២០២៥។ តាមសម្តីរបស់ម្តាយ ឆលី គឺ ឆលី មានការក្អួតយ៉ាងខ្លាំងរហូតមើលលែងឃើញ ។ ឆលី ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុផ្ផារាជធានីភ្នំពេញនិងបានបញ្ជូលបន្តព្យាបាលនៅក្រៅប្រទេស។
ភ្លាមៗបន្ទាប់ពីដឹងដំណឹង ឆលី ត្រូវសង្គ្រោះបន្ទាន់មហាជនបានសម្តែងការអាណិតអាសូរយ៉ាងខ្លាំងក្នុងនោះតារាចម្រៀង ពេជ្រ សូលីកា បានអំពាវនាវសប្បុរជននានាជួយទៅកាន់ ឆលី តាមដែលអាចធ្វើទៅបាន ខណៈរូបនាងបានជួយឆលី នូវទឹកប្រាក់១០០០ដុល្លារ។ ក្នុងនោះពិធីករ ជា វណ្ណារិទ្ធ ក៏បានរួមចំណែកគាំទ្រនិងផ្សព្វផ្សាយនំបុ័ងរបស់ម៉ាក់ ឆលី ផងដែរ។

ឆលី បច្ចុប្បន្នមានអាយុ៥ឆ្នាំ ហើយមានជំងឺដុំសាច់ដុះខួរក្បាលជាប្រភេទដុំសាច់កាចមហារីកដំណាក់កាលទី៤។ ក្រោយពីព្យាបាលកាត់ដុំសាច់មហារីកស្រាប់តែគ្រោះអកុសលបានកើតគឺ ដុំសាច់នេះបានដុះមកម្តងទៀតនិងរីកលូតលាស់យ៉ាងឆាប់រហ័ស រហូតពេលនេះ ឆលី មិនអាចព្យាបាលបានតទៅទៀតនោះទេ៕










