អ្នកគាំទ្រមួយចំនួនប្រាកដជាជ្រាបមកហើយរវាងអ្នកលក់អនឡាញ ទីនីន បានជីកកាយតារាស្រីល្បីម្នាក់បានផ្ទុះកក្រើកយ៉ាងខ្លាំងកាលពីកន្លងមកនេះ ខណៈ ទីនីន បានចេញមកផ្តល់សម្ភាសន៍តែម្តងថែមទាំងលើកឡើងថាកាលពីមុននាងក៏ជាអ្នកគាំទ្រម្នាក់របស់តារាស្រីនោះប៉ុន្តែពេលនេះសុំរស់នៅជាខ្លួនឯងដោយសារតែតារាស្រីនោះធ្វើហួសព្រំដែនដែលនាងមិនអាចទទួលយកបាន។

នៅក្នុងបទសម្ភាសន៍ «ស-ខ្មៅ» ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃទី១២ មិថុនា ទីនីន ត្រូវបានពិធីការិនីក្នុងកម្មវិធីគឺអ្នកនាង ពេជ្រ សិរីរ័ត្ន បានជីកសួរទៅកាន់នាង ដែលអ្នកមួយចំនួនមិនហ៊ានឈ្លោះនឹងតារាល្បីនោះទេដោយសារតែគេមានហ្វេនច្រើនប៉ុន្តែទីនីន បែរហ៊ានលើកមកនិយាយនៅក្នុងការ Live។ រម្លឹកទៅកាន់រឿងនេះ ទីនីន បាននិយាយថារឿងនោះកន្លងផុតយូរមកហើយដែលនាងមិនគួរលើកយកមកនិយាយនោះទេសូម្បីតែគ្រួសារក្រោយរបស់នាងក៏ហាមឃាត់មិនឱ្យលើកមកនិយាយដែរឱ្យវាបញ្ចប់ត្រឹមហ្នឹងទៅ។ប៉ុន្តែមានថ្ងៃមួយនាងបោកសម្អាតផ្ទះក៏ឃើញរបស់របរដែលខ្លួនខំទិញជាញើសឈាមខ្លួនឯង ខណៈនាងថាហ្វេនសម័យនេះគឺដឹងខុសត្រូវមានការគិតពិចារណា ហើយពេលនេះគឺទូលំទូលាយជាងមុន។
ជាមួយនឹងការបកស្រាយនេះដែរ ទីនីន ថានាងក៏មានចំណែកខុសក្នុងរឿងនេះដូចគ្នា ដែលចូលទៅខម្មិនមិនកាន់ជើងគាត់ ព្រោះបើអ្នកផ្សេងមកខម្មិនដាក់នាង ក៏នាងឆ្លើយតប វិញនៅក្នុងការ Live ដូចតែគ្នា តែទាស់ត្រង់ថាតារាស្រីនោះធ្វើគឺហួសព្រំដែន។ ទីនីន បញ្ជាក់ថាពេលនោះជីវិតក្នុងគ្រួសាររបស់តារាស្រីរូបនោះកំពុងតែរីករាយ ហើយខ្លួន ក៏កំពុងបែកបាក់បែរជាគាត់និយាយបែបហ្នឹងដាក់នាងវាមិនខុសគ្នានោះទេពេលដែលយើងកំពុងតែមានតែសើចចម្អកអ្នកដែលកំពុងតែក្រ។
អ្នកលក់អនឡាញរូបនេះបន្ថែមថា នាងមិនអាចបដិសេធបានទេថា តារាស្រីនោះគាត់ ស្អាតនាងក៏ជាហ្វេនរបស់គាត់ម្នាក់ហើយស្រលាញ់ខ្លាំងណាស់កាលពីនាងនៅក្មេង ប៉ុន្តែអ្វីដែលតារាស្រីនោះធ្វើដាក់នាងគឺលើសខ្លាំងដែលនាងមិនអាចទទួលយកបានហើយតាំងពី Live នោះមក(២០២២)នាងលែងមើលតារាស្រីរូបនោះ លែងចូលចិត្ត ហើយសុំធ្វើជាខ្លួនឯង។
ការបកស្រាយរបស់ ទីនីន ដែលមានបញ្ហាចម្រូងចម្រាសជាមួយនឹងតារាស្រីល្បីម្នាក់នេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិថា ទីនីន បកស្រាយច្បាស់ៗ មិនលើសមិនខ្វះប្រកបដោយសីលធម៌៕










