ស្របពេលតារាប្រុសថៃម្នាក់ចេញមកបោះសម្តីឌឺដងផ្លែផ្កាមកខាងកម្ពុជា មានសិល្បករ សិល្បការិនីជាច្រើនបានចេញមកប្រតិកម្ម។ ងាកមកកាន់តារាសម្តែង ឆឹម សក្កដា វិញក៏មិននៅស្ងៀមដូចគ្នាបានចេញមកនិយាយជាច្រើនក្នុងនោះលោកក៏ថាតារាខ្មែរមួយ ចំនួនមិនហ៊ានចេញមកនិយាយនៅសំងំស្ងៀមព្រោះខ្លាចបាត់បង់អ្នកគាំទ្រសៀម។

នៅថ្ងៃទី១៤ មិថុនា លោក ឆឹម សក្កដា បានបង្ហោះសំណេរថា « តួខ្មែរមិនដែលតាំងខ្លួន ថាស្អាតជាងពួកអ្នកឯងទេតែពួកយើងរស់ក្នុងភាពថ្លៃថ្នូរត្រឹមត្រូវមិនដែលបំពាននរណា! មានតែពួកអ្នកឯងទេស្អាតតែរូបឆោមតែចរិតពាលចូលចិត្តក្អេងក្អាងដើរមើលងាយ ជាតិដទៃ!»។ លោកបន្តបង្ហោះថា «ខ្ញុំមិនសុំឱ្យប្រជាជនខ្មែរគាំទ្រខ្ញុំទេ តារាខ្មែរមានច្រើន ពេញចិត្តនរណាគាំទ្រអ្នកនោះចុះ! តែខ្ញុំសុំឈប់យកពូ.ជ.ចោ.រ.សៀ.ម ធ្វើIdol ទៀតទៅ! ទោះអ្នកខ្លះវាមិនមាត់ព្រោះខ្លាចបាត់ហ្វេនតែក្នុងចិត្តពួកវាមិនខុសគ្នាទេ»។
លោកបានបន្ថែមនៅក្នុងខម្មិនដែរថា «តាំងតែពីដើមមកហើយ ពួកវាចង់បានតែរបស់ខ្មែរ ! មើលងាយខ្មែរ បំពានជាតិខ្មែរច្រើនដងច្រើនសារ !។ ឆ្ងល់ថាហេតុអីប្រជាជនខ្មែរមួ យ ចំនួនបានតែមួយឆាវ ក៏ទៅអោនក្បាលគាំទ្រពួកវា កាន់តែឱ្យពួកវាបានចិត្ត មើលងាយ ម្ដងហើយ ម្ដងទៀត ហេតុអី??? ល្មមឈប់ហើយ លើកក្រោយវាមក សម្ដែងធ្វើល្អ យ៉ាងយ៉ាក៏ដោយ កុំជឿល្បិចចោរអោយសោះ»។

មិនទាន់ស្ងប់ចិត្តនៅឡើយទេ គូដណ្តឹងតារាចម្រៀង ពេជ្រ សោភា បានបង្ហោះសំណេរ ទៀតថា « តារាខ្មែរមួយចំនួនតូចក៏ដូចគ្នា ព្រោះតែខ្លាចបាត់ហ្វេនសៀ.មចង់គេបំពាន ជាតិខ្មែរ មើលងាយខ្មែរយ៉ាងម៉េចក៏សំងំឱ្យឈឹង! ឆ្ងល់ថីបានចង់បាន ចោ.រយកធ្វើហ្វេន អ៊ីចឹង??? លោក ឆឹម សក្កដា ថា ផុ«សនេះមិនមែនមានន័យថាឈ្លោះជាមួយគ្នាឯងទេ តែជាការចង់ដាស់សតិគ្នាយើងទៅវិញទេ គិតជាតិផង កុំគិតតែប្រយោជន៍ខ្លួន យើងមានថ្ងៃនេះផ្ដើមចេញពីប្រជាជនជាតិជាធំ»៕










