Jennie សមាជិក Blackpink និង V សមាជិក BTS មានពាក្យចចាមអារ៉ាមថាទាក់ទងគ្នា កាលពីឆ្នាំ២០២៣ ប៉ុន្តែបានស្ងប់ស្ងាត់មកវិញ ខណៈអ្នកគាំទ្រទាំងសងខាងបដិសេធ ថាមិនមែនជារឿងពិត។ ទោះយ៉ាងណា ថ្មីៗនេះបន្ទាប់ពី V ចេញពីបំពេញកាតព្វកិច្ចយោធាពាក្យ ចចាមអារ៉ាមរវាងតារាល្បីទាំងពីរម្តងទៀតបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKRbk8HxyxbLCD9UaMSmVuOrkpiWbEvWK1k675-T5cn8V1sQKH-JbLVJlTa8eFv3c2nGQrDPLFyQnDDcM-PMWJi4tZWGM-vaScZNZVN47ttHFuA6mZdCEumzZjbMrMpYrpNZxTesUhBBfy49A-_lnfmYdzDW1UTNPQjHnZQOOgg8afbBKdydCx-4I9snzY/s640/image_2025-06-14_11-44-10%20(2).png
បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ រឿងរ៉ាវហាក់ដូចជាកំពុងចលាចលម្តងទៀត និងត្រូវបាន “ជីកកកាយ” បន្ទាប់ពី V ចេញពីយោធាជាផ្លូវការ។ ការបង្ហោះចុងក្រោយរបស់ V មានខ្លឹមសាររំលឹក Jennie ទោះបីជា caption ជា «tete» ជំនួសឱ្យ «jeje» ក៏ដោយ វាគ្រប់គ្រាន់សម្រាប់អ្នកគាំទ្រគិតថាមានអត្ថន័យលាក់កំបាំង។ ភ្លាមៗនោះ អ្នកនិយមលេង អ៊ីនធឺណិតជាច្រើន ក៏បានចែករំលែកនូវព័ស្តុតាងជាច្រើន ដែលនិយាយថាមិនអាចទៅរួច ឬគ្រាន់តែជាការចៃដន្យតែប៉ុណ្ណោះ។ ក្នុងចំណោមនោះ រូបថតដែល Jennie បានបង្ហោះពី ក្រោយឆាកនៃ MV «Seoul City» ត្រូវបានគេនិយាយថាមានព័ត៌មានលម្អិតដែលត្រូវ នឹងប្រវត្តិយោធារបស់ V ។ មិនត្រឹមតែប៉ុណ្ណោះ នំខេកអបអរការការវិលត្រឡប់មកវិញ របស់ V ចែករំលែកជាមួយពាក្យថា «ខ្ញុំសប្បាយចិត្តដែលបាននៅជាមួយអ្នក» ត្រូវបាននិយាយថាមកពីហាងនំប៉័ងដែល Jennie តែងតែប្រើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJFI59h8l_LpKrMI5AedgSlXX59QHBL3Z7tYlRi65s4nDjxL9TXJS4kBawb8N2U3jZ5W6oSHkm5Uaf7qsc17aPKkw8XuNZE6MnfHdRsK1yENZmdIjQD8b3_QQCSCZvcKoN6Sf6DTG5JNOKTy1yhejdv5spRhNDwBuERQwpPX2CA_kqUP7QzsAXk2pnwBrf/s640/image_2025-06-14_11-44-10.png
ដោយមិនឈប់នៅទីនោះ កូនសោរ V ពាក់នៅលើកាបូបស្ពាយរបស់លោកនៅថ្ងៃដែល ចេញពីទាហានត្រូវបានគេនិយាយថាជាគូជាមួយ keychain Jennie ដែលធ្លាប់ប្រើពីមុន។ ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅតែបន្តចែកចេញជាពីរក្រុម បន្ទាប់ពីព័ស្តុតាងនៃការណាត់ជួបរបស់ V និង Jennie ត្រូវបានចែករំលែក។ អ្នកខ្លះគិតថានេះជាការនិយាយហួសហេតុពេក ហើយអ្នកខ្លះទៀតគិតថាអ្នកទាំងពីរពិតជាមានទំនាក់ទំនងជាមួយគ្នា ហើយនេះមិនមែនជាលើកទីមួយទេដែលមានព័ស្តុតាងចៃដន្យបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZdByParKR3vhYPbnQiWtujaCp_z-9w6ETX8Wdn8SdG1ueEwtAZM4kgpWyokDV08Q9NBM1rNwG4qPnXR5zUsywlcQ99R1ujPUSfFbV40KZgqFOL53W7PJJTuD8AVjHsAdbBfO6s3-_cXiGpwl4GYxa2C8lUlIshf1Z49qq62oli6ahyDyVof7OXK7txjuB/s1440/image_2025-06-16_08-22-30%20(2).png

កាលពីមុនមានគណនីមួយ បានបង្កភាពចលាចលក្នុងចំណោមសហគមន៍អ្នកគាំទ្រ របស់ BTS និង Blackpink ដោយបញ្ចេញនូវពេលវេលាណាត់ជួបជាបន្តបន្ទាប់ដែលគេ ជឿថាជារវាង V និង Jennie ។ ទោះបីជាមិនបានបញ្ជាក់ការពិតក៏ដោយ ប៉ុន្តែបន្ទាប់ពី រូបថតមួយឈុតនេះ ទស្សនិកជនជាច្រើនក៏បានរកឃើញថា អ្នកទាំងពីរបានស្លៀក សម្លៀកបំពាក់ដែលត្រូវគ្នាជាច្រើនដង ហើយមានរឿងចៃដន្យនៅក្នុងរូបថតដែលបាន បង្ហោះនៅលើទំព័រផ្ទាល់ខ្លួនរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwlGBabEraqtAo8xBUc1m2LCgMn-tgydzrIn-C425Hkv09Z2gX5hnaUaFGOqfySzeQgJewEJdsEtx8XktByb8s7tGxOVvZjMax0LhUzGQWTGzKR3vbf1rKnkdlAEXQSmmgC4vf4pvTqqL34g-uyqk_lx433kDkSK2U2h5-1-Y_86P7lSlL3rhGozdmNiWN/s549/image_2025-06-16_08-22-30.png

មិនតែប៉ុណ្ណោះនៅក្នុងខែឧសភា ឆ្នាំ ២០២៣ បណ្តាញសង្គមបានផ្សព្វផ្សាយ វីដេអូមួយ របស់ Jennie និង V កាន់ដៃគ្នាដើរនៅទីក្រុងប៉ារីស ប្រទេសបារាំង។ មានព័ស្តុតាងជា ច្រើនដែលថាសម្លៀកបំពាក់របស់ Jennie និង V ត្រូវគ្នានឹងតួអង្គទាំងពីរ នៅក្នុងវីដេអូ ដែលនាំឱ្យមនុស្សជាច្រើនជឿថា V និង Jennie ពិតជាមានទំនាក់ទំនង ស្នេហា នឹងគ្នា។ យ៉ាងណាមិញ បើទោះបីជាមានពាក្យចចាមអារ៉ាម ជាច្រើនទាក់ទងគ្នាក៏ដោយរហូតមក ដល់ពេលនេះ អ្នកទាំងពីរមិនដែលបដិសេធ ឬបញ្ជាក់ពាក្យចចាមអារ៉ាមនេះទេ៕