តំបន់មុំបី គឺជាព្រំប្រទល់​ប្រសព្វប្រទេសចំនួន៣ ដែលក្នុងនោះជាប់ខេត្តព្រះវិហារ​ នៃប្រទេស​កម្ពុជា​,ខេត្ត​អ៊ូ​ប៊ុ​ន​នៃប្រទេស​ថៃ​ និង​ខេត្ត​ចំប៉ា​សាក់ នៃប្រទេស​ឡាវ​។

តំបន់នេះ ធ្លាប់បានក្លាយជាសមរភូមិប្រយុទ្ធគ្នា រវាងកងទ័ពកម្ពុជា-ថៃ អំឡុងពេលប្រទេសថៃឈ្លានពានចង់បានប្រាសាទព្រះវិហារ។

ក្រោយមក នៅឆ្នាំ២០១៩ ភាពតានតឹងក៏ផ្ទុះឡើងម្តងទៀត គ្រានោះ​កងទ័ព​ឡាវ​បាន​លើកគ្នា​ចូល​មក​ឈរជើង​ទឹកដី​ខ្មែរ​ក្នុង​ចំណុ​ច​ទន្លេរពៅ​ ដោយ​សំអាង​ថាជា​ទឹកដី​របស់​គេ ។

តែយ៉ាងណាមិញ បញ្ហានេះមិនបានឈានទៅដល់ការប៉ះទង្គិចដោយអាវុធនោះទេ ដោយកាលនោះសម្តេចតេជោហ៊ុន សែន បានទាក់ទងទៅភាគីឡាវឱ្យដកទ័ពជាបន្ទាន់។

បច្ចុប្បន្ន តំបន់មុំបី នៅតែមានភាពតានតឹង ដោយថៃចង់បានតំបន់នេះយកទៅកាន់កាប់ ខណៈមុំបីត្រូវបានកម្ពុជាឈរជើងតាំងពីឆ្នាំ១៩៨៨ មុនសង្គ្រាមដណ្តើមប្រាសាទព្រះវិហារទៅទៀត។

គួរបញ្ជាក់ថា ដើម្បីធ្វើដំណើរទៅតំបន់នោះ យើង​អាច​ធ្វើ​ដំណើ​ចេញពី​ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ឬ​ខេត្តសៀមរាប ទៅ​ស្រុក​ជាំ​ក្សាន្ត ដែលមាន​ចម្ងាយ​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ​៕