កញ្ញា ផន ស្រីពី Miss Cosmo Cambodia 2025 ចាប់តាំងគ្រងមកុដក្នុងស្រុកមករូបនាងបានទៅបំពេញការងារនៅប្រទេសជាហូរហែមិនទាន់វិលត្រឡប់មកមាតុភូមិវិញនោះទេ។ ជាពិសេសក្រសែភ្នែកទស្សនិកជននៅក្រៅប្រទេស ហាក់ចាប់អារម្មណ៍នឹងបវរកញ្ញាកម្ពុជារូបនេះ។

គេចាំបានថា ក្នុងគ្រាដែល ផន ស្រីពី គ្រងមកុដ Miss Cosmo Cambodia 2025 ត្រូវរងនូវភាពចម្រូងចម្រាសនៅលើបណ្តាញសង្គមដោយសារតែផ្តួលជើងខ្លាំងនៅក្នុងការប្រកួតគឺ ប៊ី សុធារី ។ ទោះយ៉ាងណា សកម្មភាពរបស់ ផន ស្រីពី ចាប់ផ្តើមបញ្ចេញពន្លឺហើយមានការចាប់អារម្មណ៍ពីសាធារណជនជាបណ្តើរៗទោះបីជាមិនទាន់ខ្លាំងក្លាក៏ដោយ។
បន្ទាប់ពីបញ្ចប់ការប្រកួត ផន ស្រីពី និង ប៊ី សុធារី សុទ្ធតែបង្ហាញមុខចូលរួមក្នុងកម្មវិធីនៅ ប្រទេសវៀតណាម ខណៈ សុធារី វិលត្រឡប់មកកម្ពុជាហើយប៉ុន្តែក្រឡេកទៅកាន់ ស្រីពី នៅតែបន្តសកម្មភាពនៅក្រៅប្រទេសក្នុងនាមជា Miss Cosmo Cambodia 2025។ 
ការបង្ហាញខ្លួនរបស់ ស្រីពី នៅប្រទេសវៀតណាម តាមកម្មវិធីបង្ហាញម៉ូតមួយចំនួនបានធ្វើ ឱ្យទស្សនិកជនមានការចាប់អារម្មណ៍ចំពោះនាងបើទោះបីជាកាលពីកន្លងមកថ្មីៗនេះ មានភាពការជជែកវែកញែកទង្វើរបស់ ស្រីពី ដែលមិនកាន់ដៃអ្នកច្នៃម៉ូតក្តីប៉ុន្តែនាងបានដោះស្រាយ ការយល់ច្រឡំនិងបានសូមទោសចំពោះកំហុសអចេតនា រួមទាំងបង្ហាញវីដេអូជមួយនឹងអ្នកច្នៃម៉ូតរូបនោះដើម្បីកាន់តែមានប្រសិទ្ធភាពមិនមែនត្រឹមតែសំណេររបស់នាងបកស្រាយការយល់ច្រឡំឡើយ។
សកម្មភាពរបស់ ផន ស្រីពី បង្ហាញខ្លួនបែបនេះអ្នកគាំទ្រក៏សង្ឃឹមថាប្រជាប្រិយភាពរបស់ ផន ស្រីពី នឹងអាចយកឈ្នះចិត្តមហាជនបានច្រើនមុន នឹងការប្រកួតរបស់នាងនៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ស្រីពី ក៏ធ្លាប់តំណាងប្រទេសកម្ពុជាម្តងហើយកាលពីស្ថិតក្រោម ការគ្រប់គ្រងរបស់លោកស្រី អ៊ឹម សុគន្ធា ប្រកួតក្នុងកម្មវិធី Miss Intercontinental 2024 ដោយបានជាប់TOP22៕
		
	









